
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6896 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257446 នាក់
មណ្ឌលគិរី :ឧត្តមសេនីយ៍យោធាម្នាក់ ជាម្ចាស់សណ្ឋាគារអេលីហ្វេនដ៍ស្កឹមស្កៃបាននិងកំពុងរងកសររិះគន់ករណី ធ្វើរបងរំលោភយកអូរដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងរលូន ។
តាមពលរដ្ឋឲ្យដឹងថា របងថ្មរឹងមាំសាងសង់លើផ្ទៃអូរ ក្បែរស្ពានតាឆាង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ គឺនៅក្បែរផ្ទះចៅហ្វាយក្រុងសែនមនោរម្យតែម្ដង , តែលោកចៅហ្វាយហាក់ដូចជាមិនអើរពើរចំពោះសំណង់ដែលនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ប្រព័ន្ធលំហូរទឹក បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ។
លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យបានប្រាប់កាសែតថា ចំពោះបញ្ហានេះក្រុមការងារលោកបានចុះយកនិយាមកា និងធ្វើកំណត់ហេតុរួចហើយតែការសម្រេចយ៉ាងណាស្ថិតនៅលើក្រុង និងមន្ទីរជំនាញ ។
ឯលោក ហៀក សុផាន ចៅហ្វាយក្រុងសែនមនោរម្យ នៅបន្តស្ថាត់ស្ងៀម , ប៉ុន្តែលោក លី សុវណ្ណណូ ប្រធានស្ដីទីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ខាងមន្ទីរ នឹងអនុវត្តចំពោះសំណុំរឿងនេះតាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅអាជ្ញាធរខេត្តមណ្ឌលគិរីបានចុះរុះរើចំពោះសំណង់របស់អ្នកលក់ដូរគ្រឿងសំណង់ម្នាក់យីហោឆៃលី ក្នុងសង្កាត់ស្ពានមានជ័យដែរ ដែលសង់បៀតបៀនលើចំណីអូរម្តងហើយ ៕