» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 514 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006295 នាក់

អគារ KMH​នៅ​ក្រុង​ប៉ោយប៉ែត​ជា​ជង្រុក​បទល្មើស​ល្បែង​អន​ឡាញ​ខុសច្បាប់ គ្រប់​ប្រភេទ

​ប៉ោយប៉ែត ៖ មា​នសេចក្តីរាយការណ៍​មក​ថា បច្ចុប្បន្ននេះ មាន​ជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាន​នាំ​ក្រុម​បក្ខពួក​របស់​ពួកគេ ចូលមក​រស់នៅ ក្នុង​ក្រុង​ប៉ោយប៉ែត ទាំង​មានច្បាប់​ខ្លះ និង លួច​ចូលមក​ដោយ​ខុសច្បាប់​ខ្លះ​(​គ្មាន​លិខិតឆ្លងដែន​) ដោយមាន មេខ្លោង របស់​ពួកគេ​ជា អ្នកដើរតួ​ក្នុង​ការជួល​អគារ ពី​ពលរដ្ឋ​ខ្មែរ ក្រោមលេស ដើម្បី​ស្នាក់នៅ ក្នុងការ ប្រកបមុខរបរ​រក​ស៊ី និង ធ្វើជា​បុគ្គលិក​កាស៊ីណូ​ជាដើម ។​a game poiy2 

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា តាម​អគារ​មួយចំនួន ដែល​ជនបរទេស បាន​ជួល​ពី​ពលរដ្ឋ ខ្មែរ ក្រោម​កិច្ច​សន្យាថា​ជួល​ដើម្បី​ស្នាក់នៅ បែរជា​ក្រុម​ជនបរទេស​មួយចំនួន​យក​អគារ​នោះ មក​បង្កើតជា ជម្រក​បទល្មើស អន​ឡាញ ខុសច្បាប់ (​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​) ដែលជា សកម្មភាព​មួយ កំពុង​បំពាន​កិច្ចសន្យា​ជាមួយ​ម្ចាស់​អគារ និង បំពាន​ច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅវិញ ។
​បើ​យោងតាម​ប្រភពព័ត៌មាន បានផ្តល់​មកអោយ​សារព័ត៌មាន យើង​បានអោយដឹងថា អគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅ​ខាងកើត វត្ត ស្រះ​ត្រាច ស្ថិត​ក្នុងភូមិ ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមាន​ជនបរទេស ចម្រុះ​ជាតិ​សាសន៍ បាននិងកំពុង ស​ង្ងំ​លាក់ខ្លួន ក្នុង​អគារ​មួយ​នេះ មិនមែន​ជួល​ស្នាក់នៅ​ធម្មតា​នោះទេ គឺ​យក​ទីតាំង​អគារ​នេះ ធ្វើជា​ជម្រក​បទល្មើស​អន​ឡាញ​ខុសច្បាប់ ទៅវិញ ។​

​ប្រភព​បន្តថា ក្នុង​រូបភាព និង វីដេអូ​នេះ គឺ​ឋិត​នៅ​ជា​ន់ទី​១០ នៃ​អគារ KMH ហើយ​គឺជា ជម្រក​បទល្មើស អន​ឡាញ​ខុសច្បាប់ របស់​ជនបរទេស និង មាន តាម​ជាន់​នានា​នៃ​អគារ​នេះ​ទៀតផង​ដែរ ។​
​ប្រភព​បន្ថែមថា នៅមាន​ជាច្រើន​កន្លែង​ទៀត ដែល​ជនបរទេស កំពុង​ស​ង្ងំ​លាក់ខ្លួន ជួល​អគារ​ពី​ពលរដ្ឋ​ខ្មែរ ស្នាក់នៅ តែ​បែរ​លួច​បង្កប់​ជា ជម្រក​បទល្មើស​អន​ឡាញ​ខុសច្បាប់ មិនមែន​មានតែ​មួយកន្លែង​នោះទេ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន ដែល​បាន​បង្ហើប​អោយ​សារព័ត៌មាន​យើង​ដឹង នា​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២៤ នេះ ។​

​ជុំវិញ​ករណីនេះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត នា​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០២៤ សារព័ត៌មាន​យើង ខ​ល​ចូល​ចំនួន ៣​ដង លោក​មិន​លើក​នោះទេ​។ តែមួយ​សន្ទុះ​ក្រោយមក លោក​អភិបាលក្រុង​បានខ​ល​ត្រឡប់មកវិញ គ្រាន់តែ​លឺថា អ្នកសារព័ត៌មាន​លោក​ប្រាប់ថា « ចាំ​ប្រហែល​១​ម៉ោង​ទៀត ដោយសារ កំពុង​រវល់​នៅ​កន្លែង​ប៉េអឹម » លុះ​សារព័ត៌មាន​យើង បាន​រង់ចាំ​អស់​រយ​:​ពេល​ប្រហែល​ជាង​១​ម៉ោង ហើយ​ចូលទៅ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ម្តងទៀត ចូល​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​នោះទេ ។ រីឯ លោក ព្រហ្ម ពិសិដ្ឋ អធិការ ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​សារព័ត៌មាន យើង​អោយដឹង​តាម​ទូរស័ព្ទ​ថា «​អត់​អី​ទេ ចាំ​លោក ចុះ​ស្រាវជ្រាវ មើល​» ។​

​លោក​ឧ​ត្ត​ឯម​សេនីយ៍​ត្រី រ៉ែ​ម វិ​រ​: អ្នកនាំពាក្យ​ស្នងការ​ខេត្តបន្ទាយមានជ័យ លោក បាន​ប្រាប់ថា ចាំ​លោក​អោយកម្លាំង​ក្រុង​ប៉ោយប៉ែត ចុះ​ធ្វើការ​រឿងនេះ​ជាបន្ទាន់ ។ សារព័ត៌មាន​យើង​ស្នើសុំ​ដល់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សូមមេត្តា ចាត់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​អន​ឡាញ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ដោយ​ក្តី​អនុគ្រោះ​a game poiy a game poiy1