» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6403 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696574 នាក់

ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​


​ភ្នំពេញ​៖ រ​ភ្នំពេញ ត្រូវបាន​ប្រកាស​ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF PLUS) ដំបូង​គេ ដោយ​លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយនឹង​អ្នកចូលរួម​សរុប​ប្រមាណ​១៤០០​នាក់ នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​។​a chhay rtih 

​លោក ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​រាជធានី​សម្រេចបាន​នាពេល​កន្លងមក និង​ក្នុងពេល​បច្ចុប្បន្ន លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ។​លោ​កថា​ការទទួលបាន​ជ័យលាភី​ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់​លើក​ទី​១​នៅ​កម្ពុជា​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ល្អប្រសើរ​នៃ​លក្ខខណ្ឌ​រស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹកស្អាត និង​អនាម័យ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ជួយ​ទ្រទ្រង់​សុខភាព និង​អនាម័យ ដែល​ធ្វើ​ឲ្យ​មាន​អាយុកាល​សង្ឃឹមរ​ស់រប​ស់​ប្រជាជន​កាន់តែ​វែង (Life Expectancy)​។

​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា បច្ចុប្បន្ន​ក្រសួង​បាននិងកំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ ដែល​សម្រេចបាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំងប្រទេស​ប្រមាណ​៨៨.៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក​៨៦.០៩% និង​អនាម័យ​៩១.៤៧% ហើយនឹង​ដាក់​ផែនការ​សម្រេច​ឱ្យបាន​១០០% នៅ​ឆ្នាំ​២០៣០​។ ដោយឡែក​ចំពោះ​ការសម្រេចបាន​រាជធានី​-​ខេត្ត ODF និង ODF PLUS គិត​ត្រឹម​ថ្ងៃនេះ មាន​រាជធាន​- ខេត្ត​ចំនួន​១២​ហើយ​។ នៅក្នុង​ឆ្នាំ​២០២៤​នេះ ក្រសួង​គ្រោង​នឹង​រៀបចំ​ពិធី​ប្រកាស​ជ័យលាភី​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ចំនួន​២​ទៀត គឺ​ខេត្តតាកែវ និង​ខេត្តស្ទឹងត្រែង ដែល​ធ្វើឱ្យ​ចំនួន​រាជធានី​-​ខេត្ត​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​កើ​ដល់​១៤/២៥​។​

​គួរ​បញ្ជាក់ថា ការវាយតម្លៃ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​គឺ ដោយ​គ្រប់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ និង​ដោយ​មួយ​ខ្នង​ផ្ទះ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​លើសពី​១​បង្គន់ ព្រមទាំង​មាន​បង្គន់​អនាម័យ​សាធារណៈ​ជាច្រើន​កន្លែង ដែលនាំឱ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ល្អ និង​អនាម័យ​ស្អាត សក្តិសម​នឹង​ទទួលបាន​ពាន​ជ័យលាភី​ជា​រា​រាជធានី​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ក​ម្រឹត​ខ្ពស់ (ODF PLUS)​។​a chhay rith pp a chhay rith pp1 
​