» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5514 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695685 នាក់

រកឃើញ​សព​កីឡាករ​បាល់ទាត់ ណុប តុលា ដែលជ្រើសរើសផ្លូវដើរខុសពីរដង


​ភ្នំពេញ​៖​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ណុប តុលា​ដែល ក្រុមគ្រួសារ​ប្រកា​សថាបាន​បាត់​ខ្លួន ២​យប់ ២​ថ្ងៃ ឡូ​វ​រកឃើញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ តែ​ជាស​ពនៅ​កោះអន្លុងចិន ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​សមាគម​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ ។​a ball die4 

​សូម​បញ្ជា​កើ​ថា កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែវិច្ឆិកា​កន្លងទៅ​លោក​នុប តុលា សមាជិក​ក្លឹប​ក្រសួងមហាផ្ទៃ បានប្រកាស​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ខ្ញុំ​សោកស្ដាយ​អ្វីដែល​ខ្ញុំ​បានធ្វើ កែខ្លួន​លែង​បាន​ហើយ លក់​ទាំង​ឈ្មោះ លក់​ទាំង​កេ​ឈ្មោះ​ខ្លួនឯង និង​គ្រួសារ ពេល​ខ្ញុំ​លា​អ្នក​ទាំងអស់គ្នា​ហើយ Rip សុំទោស​ប្រពន្ធ​សម្លាក់ និង​កូន ប៉ា​ម៉ាក់​..» ។​ដែល​ថ្វើ​ឲ្យ​មានការ​សង្ស័យថា​កីឡាករ​រូបនេះ​សម្រេចចិត្តថា​ធ្វើ​អ្វីមួយ​ដោយសារ​ការបាក់​ទឹកចិត្ត​ជាមិនខាន​។​

​បន្ទាប់ពី​បង្ហោះ​សារ​គួ​ត​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ការប្រកាស​លា​ក្រុមគ្រួសារ​បែបនេះ ក្រុមគ្រួសារ​របស់ តុលា ក៏បាន​ព្យាយាម​ទាក់ទង និង​ស្វែងរក​ភ្លាមៗ តែ​ទាក់ទង​មិនបាន តែ​រកឃើញ​ត្រឹម​ម៉ូតូ ស្បែកជើង និង​ទូរស័ព្ទ រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ ទើប​លោក ស៊ុំ វណ្ណា ប្រកាស​អំពី​ដំណឹង​មរណភាព​របស់​កីឡាករ ណុប តុលា តែម្ដង ។​ម៉ូតូ​ម៉ាក​SUZUKI Let’s ស្លាក​លេខ​លេខ​ភ្នំពេញ 1BX-6241 ពណ៍​ខៀវ ដែល​បណ្តា​ព័​ត៍​មាន​ផ្សព្វផ្សាយ​ថា​បាន​បាត់​ចេញទៅ​ជាមួយ កីឡាករ​ណុប តុលា នោះ ត្រូវបាន​ប្រទះឃើញ​ចត​ទុកចោល​ក្បែរ​របង​កាកបាទក្រហម​កម្ពុជា សាខា​ខេត្តកណ្តាល លើផ្លូវ​២១ ស្ថិតក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ចំពោះ អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ឈ្មោះ ណុប តុលា ជា​អ្នកជិះ​ម៉ូតូ​នោះ មិនទាន់​ទទួលបាន​ដំណឹង​នៅឡើយ នេះ​គិត​ត្រឹម​ម៉ោង​១១​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​

​បើ ភរិយា​កីឡាករ ណុប តុលា​នៅ អំឡុងពេល​ស្វែងរក​ស្វាមី បាន​ឲ្យ​ដឹងថា ការប្រកាស​លា​ក្រុមគ្រួសារ​នេះ អាច​ដោយសារ​បញ្ហា​បំណុល​លេងល្បែង​ភ្នា​ក់បាល់ និង​ល្បែង​អន​ឡាញ ម្ដង​ជា​ពីរដង ។ ការណ៍​នេះ ទើប​គេ​ដាក់​ការសង្ស័យថា តុលា បានបញ្ចប់​ជីវិត ដែល​ធ្វើ​ឲ្យ​មហា​គ្រួសារ​បាល់ទាត់​ជាតិ និង​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ។​​ទោះជា​យ៉ាងណា​ក្រោយ​ទទួលដំណឹង​មរណភាព​ខាងលើ ទាំង​ស្ថាប័ន​កីឡា ក្លិប និង​អ្នកគាំទ្រ​បាល់ទាត់​ជាតិ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ហើយ​បានបង្ហាញ​នូវ​ការសោកស្ដាយ​ផងដែរ ចំពោះ​ការបាត់បង់​នូវ​អតីត​កីឡាករ​ជម្រើសជាតិ ដែល​ធ្លាប់មាន​ស្នាដៃ​ជួយ​ជាតិ និង​លើកស្ទួយ​វិស័យ​បាល់ទាត់​កម្ពុជា​រូបនេះ ។​

​កីឡាករ ណុប តុលា បាន​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង ពី​ឆ្នាំ​២០១៣-២០២០ មុន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​ដ៏ គិរីវង់​សុខ​សែន​ជ័យ និង​ក្រសួងមហាផ្ទៃ ។ ចំពោះ​ក្រុម​ជម្រើសជាតិ​វិញ រូបគេ​បាន​លេង​ឲ្យ​ក្រុមយុវជន និង​ក្រុម​ធំ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៧ ។​តែ​អ្វីដែល​គួ​ឲ្យ​ស្តាយ​គឺ​ក្រោយពី​ដើរ​ផ្លូវខុស​រហូត​កើត​ជម្ងឺ​បាក់​ទឹក​ខ​ចិត្ត​កីឡាករ​រូបនេះ​បានជ្រើសរើស​ផ្លូវ​ដើរ​កាន់តែ​អា​ក្រ​កើ់​ថែមទៀត​ដែល​គ្មាន​ព្រះ​អ​ទិ​ទេព​ណា​អាចជួយ​បានឡើយ​៕a ball die a ball die1 a ball die2 a ball die3 

​