» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7508 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697679 នាក់

អ្នកជិតខាង ភ័យ​ស្លន់ស្លោ ក្រោយ​សព​ស្ត្រី​ម្នាក់​វិជ្ជមាន​កូ​វីដ នៅ​មិនទាន់មាន​គ្រូពេទ្យ​យក​ចេញពីផ្ទះ​


​ភ្នំពេញ ៖ លោក ឈឹម សា​មិ មេភូមិ ជ្រោយ​បាសាក់ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្នុងភូមិ បាននាំគ្នា​ស្នើសុំ​ឲ្យ​រូបលោក រាយការណ៍​បន្តទៅ​កាន់​គ្រូពេទ្យ​ជំនាញ ដើ​ម្ប​ឲ្យ​មក​ដឹក​សព​ស្ត្រី​ម្នាក់ ដែល​ស្លាប់​ហើយ​រកឃើញថា​មាន វិជ្ជមាន​កូ​វីដ​១៩ ។​ស្ត្រី​ដែល​ទទួលមរណៈភាព​តាំងពី​រសៀល​ម៉ោង​១៤ ថ្ងៃទី ៣១ ឧសភា មកម្ល៉េះ​មានឈ្មោះ ង្វៀង ធី​វេ​ថា​ន់ ៦២​ឆ្នាំ ។a co die home

​លោក​មេភូមិ បាន​ប្រាប់ថា​ក្រោយពី​ដឹងថា សាកសព​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ អ្នកភូមិ​នាំគ្នា​ភ័យខ្លាច​ជាខ្លាំង ចំពោះ​កូនចៅ​របស់ខ្លួន​ព្រោះ សព​នោះ ចាប់ផ្តើម​មាន​ក្លិន​ដោយសា​មិនបាន​ចាក់​ថ្នាក់​ការពារ​កុំ​ឲ្យ​ស្អុយ​ព្រោះ​គ្រូពេទ្យ បញ្ជា​មិន​ឲ្យ​ប៉ះពាល់​សព​នោះ​។​គួរបញ្ជាក់​ផងដែរ​ថា ស្ត្រី​ដែល​ស្លាប់​រូបនេះ ដំបូង​គឺ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កំណាត់​ផ្លូវ ៣៦៩ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែក​បា ។​ 

កូនចៅ​ក៏​យកទៅ​រុំ​របួស​នៅ​គ្លីនិក​ឯកជន ហើយក៏​ដឹក​មក​សម្រាក​នៅផ្ទះ លុះដល់​ថ្ងៃទី ៣១ ឧសភា វេលា​ម៉ោង ១៣ និង​២៥​នាទី​រសៀល ស្ត្រី​រូបនោះ ក៏មាន​អា​ការៈមិន​ស្រួល កូនចៅ​ក៏​រៀបចំ​ដឹក​ទៅ​មន្ទីរពេទ្យ តែ​មិនទាន់​ចេញ​ផុតពី​ផ្លូវ ៣៦៩​ផង ក៏​ដាច់ខ្យល់​ស្លាប់​។ គ្រួសារ​ក៏​ដាក់​ស្នើ​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​លិខិត​បូជាសព តែ​ត្រូវ​អាជ្ញាធរ​រាយការណ៍​ទៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ ចុះមក​ពិនិត្យ​សំណាក ទើប​ដឹងថា ស្ត្រី​ស្លាប់​នេះ មាន​វិជ្ជមាន​កូ​វីដ​។​

សូម​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១​ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន​៦១៦​នាក់ ខណៈ​ឣ្ន​ក​ជាសះស្បើយ​ចំនួន​៧៥៣​នាក់​និង​ករណី​ស្លាប់​ថ្មី​០៦​នាក់​។​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១– ករណី​ឆ្លង​សហគមន៍ ៥៨៥​នាក់​– អ្នកដំណើរ​ពី​បរទេស ៣១​នាក់​។បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១– អ្នក​ឆ្លង​កូវីតសរុប​មាន 30,710 នាក់​។-​អ្នកជា​សះស្បើយ​= 23,389 នាក់​និងមាន អ្នកស្លាប់​កើនដល់ 220 នាក់​ហើយ៕

​