» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5439 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695610 នាក់

ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

​ឡាវ ៖ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ រសៀល​ថ្ងៃ​ចន្ទ ទី​២៥ មីនា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ចូលរួម​ជា​អធិបតី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧ រួមមាន​៖a manet lao 

១. ការផ្លាស់ប្តូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ​។២. កំណត់ហេតុ​ស្តីពី​ការផ្លាស់ប្តូរ​លិខិតុបករណ៍​សច្ចាប័ន​លើ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ​
៣. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ថាមពល​ថ្មី​។៤. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​ក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពី​ការទិញ​ថាមពលបៃតង​ពី​គម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects” ក្នុង ប្រទេស​ឡាវ​មក​ប្រទេស​កម្ពុជា​
៥. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​ក្រុម ហ៊ុន​ចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពី​ការទិញ​ថាមពល​គម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេស​ឡាវ​មក​ប្រទេស​កម្ពុជា​។

៦. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​អគ្គីសនី​ឡាវ EDL អំពី​ការទិញ​ថាមពលបៃតង ពី​គម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេស​ឡាវ​មក​ប្រទេស​កម្ពុជា​។៧. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​ក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពី​ការទិញ ថាមពលបៃតង​ពី​គម្រោង “Xekong Pump Storage Power Project” ក្នុងប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ។​សូមបញ្ជាក់ថា​មុននឹង​មានការ​ចុះហត្ថលេខា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក​សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

លោក​សន​សៃ ស៊ីផា​ន់​ដន បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​និង​គូសបញ្ជាក់ថា ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី នាឱកាស​នេះ នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ឡាវ កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។​
​សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្តេច​ធិបតី និង​គណ​:​ប្រតិភូ នាឱកាស​នេះ​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​នាពេលនេះ មាន​គោលដៅ​ពង្រឹង​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ឈ​លើ​មូលដ្ឋាន​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​។ សម​ភាគី​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិតនា​ពេលកន្លងមក និង​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ វិស័យ​នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និង​កិច្ចការ​ព្រំដែន ជាដើម​។​

​ចំពោះ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​សារៈសំខាន់​នៃ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ នៃ​គណៈកម្មការ​រួម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ចំរុះ JTC ដោយមាន​វេទិកា​ធុរកិច្ច និង​វិនិយោគ និង​ការពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ច តាមរយៈ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ដូចជា​៖ សេវា​ហិរញ្ញវត្ថុ ការដឹក​ទំនិញ​ផ្លូវគោក និង​ទេសចរណ៍ ដោយ​កម្ពុជា​-​ឡាវ នឹង​ជំរុញ​បង្កើន​ការហោះហើរ​ត្រង់ កម្ពុជា​-​ឡាវ សំដៅ​រួមចំណែក​ដល់​កំណើន​ទេសចរណ៍ និង​ការពង្រីក​ពាណិជ្ជកម្ម​។ សម​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី ការជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​ប្រទេស​ទាំងពីរ និង​កិច្ចសហប្រតិបត្តិការ​លើ​ការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ការជួញដូរ​ម​នុស្ស និង​គ្រឿងញៀន​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​គាំទ្រ​រដ្ឋាភិបាល​ឡាវ ដែល​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ហើយក៏​ផ្តល់​ថវិកា​ចំនួន ១​លាន​ដុល្លារ​អាមេរិក សម្រាប់​រៀបចំ​កិច្ចប្រជុំ​នានា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​គូសបញ្ជាក់​សាជាថ្មី កម្ពុជា​គាំទ្រ​ទាំងស្រុង​ប្រទេស​ឡាវ ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ឆ្នាំ​២០២៤ និង​ចំពោះ​តួនាទី និង​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួលបន្ទុក​មី​យ៉ាន់​ម៉ា​។ ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​ចូលរួម​ជាមួយ​ឡាវ​នូវ​ថវិកា ១​លាន​ដុល្លារ ក្នុងការ​រៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​»​។​ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ឡាវ​នេះ​សម្តេច​ធិបតី​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ដែល​រឿន​នៅ​ឡាវ​ចំនួន​ជាង​៩០​នាក់​ផងដែរ​។​a manet lao1 
​