» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1770 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054927 នាក់

មេដឹកនាំ​ពិភពលោក ចាប់ផ្តើម​នាំគ្នា​អបអរ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក


​អាមេរិក​៖ អំឡុង​សុន្ទរកថា​ប្រកាស​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បេក្ខជន​បក្ស​សា​ធាណ​រដ្ឋ​គឺ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា រូបលោក​នឹងមិន​ចាប់ផ្តើម​សង្គ្រាម​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ រូបលោក​នឹង​បិទ​បញ្ចប់សង្គ្រាម​នានា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Fox News នា​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​a trum winn2 

​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា អំឡុង​អាណត្តិ​កាន់អំណាច​រយៈពេល​៤​ឆ្នាំ​ដំបូង របស់លោក គឺ​មិនមាន​សង្គ្រាម​អ្វី​ឡើយ ហើយ​មិនតែប៉ុណ្ណោះ ក្រុម​ភេរ​វករ​អន្តរជាតិ ISIS ថែមទាំង​ត្រូវបាន​កម្ទា​ត់​ចោល​ទៀតផង​។ លោក ត្រាំ បាន​បន្តថា មនុស្ស​មួយចំនួន បាន​ចោទប្រកាន់ថា ប្រសិនបើ​ជាប់ឆ្នោត​ជាថ្មី លោក​នឹង​បង្កឱ្យមាន​សង្គ្រាម ប៉ុន្តែ​ផ្ទុយទៅវិញ រូបលោក​នឹង​បិទ​បញ្ចប់សង្គ្រាម​នានា​។​

​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក Fox News ប្រកាសថា ជា​អ្នកទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក អាណត្តិ​ថ្មី ឆ្នាំ​២០២៤ បណ្តា​មេដឹកនាំ​ពិភពលោក បានចាប់ផ្តើម​នាំគ្នា​បង្ហោះ​សារ​អបអរ​ជា​បណ្តើរៗ​ដល់​រូបលោក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ប្រធានាធិបតី​បារាំង លោក Emmanuel Marcon បាន​និយាយថា លោក​ត្រៀមលក្ខណៈ​ជាស្រេច ដើម្បី​ធ្វើការ​ជាមួយ​លោក ត្រាំ ។ ចំណែក នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi, នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer និង​ប្រមុខ​អង្គការ NATO លោក Mark Rutte ជាដើម ក៏បាន​ចូលរួម​សាទរ លោក ត្រាំ ផងដែរ ហើយ​បណ្តា​មេដឹកនាំ​ផ្សេងៗ​ទៀត ក៏​ត្រូវគេ​រំពឹងថា នឹង​នាំគ្នា​សម្តែង​ការអបអរ ដល់​លោក ត្រាំ ដូចគ្នា ជា​បន្តបន្ទាប់​។​

​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អាណត្តិ​ថ្មី បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ហើយ​ការប្រកាស​លទ្ធផល បានបង្ហាញ​ឱ្យឃើញថា អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែលជា​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ បាន​យកឈ្នះ​គូប្រជែង គឺ​អនុ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន លោកស្រី កា​ម៉ា​ឡា ហារី​ស ដែលជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។​

​លោក ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៧ ក្រោយ​ផ្តួល​គូប្រកួត​នាពេលនោះ គឺ​លោកស្រី ហ៉ី​ល​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។ យ៉ាងណាមិញ លោក ត្រាំ បានទទួល​បរាជ័យ ក្រោម​ដៃ លោក ចូ បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ហើយ​ត្រូវ​ចាក​ចេញពី​សេត​វិមាន កាលពីដើមឆ្នាំ​២០២១​។ បន្ទាប់ពី​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០២៤​នេះ លោក ត្រាំ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​២ នៅ​ដើម​ឆ្នាំក្រោយ​។​

​គួរ​បញ្ជាក់ថា មុន​លោក ត្រាំ មានតែ​ប្រធានាធិបតី​អាមេរិក​ម្នាក់​គត់ ដែល​ធ្លាប់​ចាញ់ឆ្នោត​ម្តង​រួចហើយ អាច​ត្រឡប់មក​កាន់អំណាច​សាជាថ្មី​បែបនេះ សម្រាប់​អាណត្តិ​ទី​២ ដែលជា​អាណត្តិ​មិន​ជាប់​គ្នា នោះ​គឺ​លោក Grover Cleveland ដែល​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក សម្រាប់​អាណត្តិ​ទី​១ ចាប់ពី​ឆ្នាំ​១៨៨៥ ដល់​១៨៨៩ និង​អាណត្តិ​ទី​២ ចាប់ពី​ឆ្នាំ​១៨៩៣ ដល់​១៨៩៧​។

​មិន​ដល់​១​ម៉ោង​ផង​ក្រោយ​ដឹង​លោក​ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​ជាថ្មី នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ដែល​កំពុង​ពង្រីក​សង្គ្រាម​ស្ទើរ​ពេញ​តំបន់​មជ្ឈិមបូព៌ា​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​នានា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បានចេញ​មុខ​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ដោយ​បង្ហាញ​ពីស​ម្ព័​ន្ថ​ភាព​របស់​ពួកគេ​មាន​ភាពស្អិតល្មួត​។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន សរសេរថា ៖«​ការវិលត្រឡប់​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នក​ទៅកាន់​សេត​វិមាន បានផ្តល់​នូវ​ការចាប់ផ្តើម​ជាថ្មី​សម្រាប់​អាមេរិក​និង​ការប្តេជ្ញាចិត្ត​ដ៏​មានអំណាច​ចំពោះ​សម្ព័ន្ធមិត្ត​រវាង​អ៊ី​ស្តា​អែល​និង​អាមេរិក​»​។​​នាយករដ្ឋមន្ត្រី​អី​ស្រា​អែល បាន​សរសេរ​បន្ថែមថា​៖«​នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​»​។​
​ក្នុងអំឡុងពេល​ឃោសនា​រក​ការគាំទ្រ លោក ដូ​ណា​ល់ ត្រាំ មិនបាន​និយាយ​សូម្បី​ម្តង​អំពី​ការស្វែងរក​ការបញ្ចប់​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ពាក់ព័ន្ធ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល ដែល​អាច​នឹង​កាត់បន្ថយ​ការគាំទ្រ ឬក៏​បន្ថយ​ការផ្គត់ផ្គង់​សព្វាវុធ​។​

​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយរូប របស់​កោះ​តៃវ៉ាន់ បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត ទំនាក់ទំនង​ល្អ​របស់ខ្លួន ចំពោះ​តៃវ៉ាន់ នៅ​បន្ទាប់ពី​ការបោះឆ្នោត ហើយ​តៃវ៉ាន់​ខ្លួនឯង ក៏​នឹង​ធ្វើការ​ដើម្បី​រារាំង​ចិន​ពី​ការបង្កើត​បញ្ហា​ណាមួយ ក្នុងអំឡុងពេល​អន្តរ​កាល​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅឯ​សភា ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ លោក Tsai Ming-yen បាន​លើកឡើងថា «​ទាក់ទង​នឹង​ច្រក​សមុទ្រ​តៃវ៉ាន់ យើង​ជឿជាក់ថា​សហរដ្ឋអាមេរិក នឹង​បន្ត​វិធីសាស្ត្រ​បច្ចុប្បន្ន​របស់ខ្លួន ក្នុង​ការដាក់កំហិត​ចិន ហើយ​នៅតែ​ជា​មិត្ត​ជាមួយ​តៃវ៉ាន់​»​។​​

លោក​ថា តៃវ៉ាន់ នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​បច្ចុប្បន្ន ដោយ​ផ្តោតលើ​បញ្ហាសំខាន់ៗ សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាល​បន្ទាប់ ហើយ​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ ផ្លាស់ប្តូរ​ព័ត៌មាន​ជុំវិញ​ចេតនា ឬ​សកម្មភាព​យោធា​ចិន អំឡុងពេល​អន្តរកាល​នេះ​។ ​គួរ​បញ្ជាក់ថា អំឡុង​យុទ្ធនា​ឃោសនាបោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​និយាយថា តៃវ៉ាន់​គួរតែ​បង់ថ្លៃ​ការពារ​ឱ្យ​អាមេរិក ហើយ​ថែមទាំង​បាន​ចោទប្រកាន់​កោះ​នេះ ថា​បាន​លួច​អាជីវកម្ម semiconductor របស់​សហរដ្ឋអាមេរិក​ទៀតផង​។​

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​នឹង​រៀបចំ​បង្កើត​ភាពជា​ដៃគូ​សន្ដិសុខ​ដ៏ «​ល្អឥតខ្ចោះ​» ជាមួយ​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​​មន្ត្រីជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល បាន​បង្ហើប​ថា លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវគេ​រំពឹងថា​នឹង​ទៅ​ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ជាប់ឆ្នោត នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​បក្ស​សាធារណរដ្ឋ​របស់​មេដឹកនាំ​ទី​៤៧​ថ្មី​របស់​អាមេរិក ។​

​ទីក្រុង​សេ​អ៊ូ​ល គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់ ដោយមាន​ទាហាន​អាមេរិក​ប្រមាណ ២៨ ៥០០​នាក់​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ដែលជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រារាំង​កម្មវិធី​អាវុធ​នុយ​ក្លេ​អែរ​កូរ៉េខាងជើង​។​ កាលពី​ខែតុលា​កន្លងទៅ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​លើ​គម្រោង​បែងចែក​ថវិកា​ចំពោះ​ការរក្សា​កងកម្លាំង​អាមេរិក​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ លោក ដូ​ណា​ល់ ត្រាំ កាលពី​អាណត្តិ​កាន់តំណែង​ដំបូង​របស់លោក បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា​ពឹង​ផ្អែកលើ​កម្លាំងយោធា​អាមេរិក​ដោយ​ទទេ ហើយ​លោក​បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ចំណាយ​ថវិកា ៥​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ការដាក់​ពង្រាយ​កងកម្លាំង​អាមេរិក​។​


​សម្រាប់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក Subrahmanyam Jaishankar វិញ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា​ថា សហរដ្ឋអាមេរិក ទំនងជា​នឹង​កាន់តែ​ឯកោ​ខ្លាំង បើទោះបីជា​នរណា នឹង​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​ក៏ដោយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ដោយ​សំដៅ​ដល់​ភាពស្ទាក់ស្ទើរ របស់​សហរដ្ឋអាមេរិក ក្នុងការ​ដាក់ពង្រាយ និង​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោម​អាណត្តិ​ដឹកនាំ​របស់ លោក ចូ បៃ​ដិ​ន លោក Jaishankar គូសបញ្ជាក់ថា «​ប្រហែល តាំងពី​អតីត​ប្រធានាធិបតី លោក Barack Obama មក សហរដ្ឋអាមេរិក​កាន់តែ​ប្រុងប្រយ័ត្ន ចំពោះ​ការប្តេជ្ញា​ចិត្តជា​សកលរ​បស់​ខ្លួន​»​។​

​លោក Jaishankar បន្ថែមថា «​លោក ត្រាំ ប្រហែលជា​ច្បាស់​លើ​បញ្ហា​នេះ​។ ប្រសិនបើ​យើង​វិភាគ​ទៅ ខ្ញុំ​គិតថា យើង​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​ពិភពលោក​មួយ ដែល​ការគ្រប់គ្រង និង​ភាព​សប្បុរស​ដែល​សហរដ្ឋអាមេរិក​មាន កាលពីដើម ថា​ប្រហែលជា មិនអាច​បន្ត​ទៅមុខទៀត​នោះទេ​»​។​​គួរ​បញ្ជាក់ថា ការអត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ធ្វើឡើង​ក្នុងអំឡុង​ព្រឹត្តិការណ៍​មួយ នៅ​ទីក្រុង​កង់​បេ​រ៉ា ចំ​ពេលដែល​សហរដ្ឋអាមេរិក កំពុង​រាប់​សន្លឹកឆ្នោត​។ តាម​លោក Jaishankar ក្រោយ​ការបោះឆ្នោត ស្ថានការណ៍​ទំនងជា​មិន​បញ្ច្រាស់​ពីអ្វី ដែល​លោក​ហៅថា ជា​និន្នាការ​រយៈពេល​វែង នៃ​គោលនយោបាយ​អាមេរិក​នោះទេ​៕a khamela a trum winn3 a trum winn4