» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6677 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671317 នាក់

ប្រ​ធា​ធិបតី​និង​នាយករដ្ឋមន្ត្រី​ប្រទេស​ស្រីលង្កា​ប្រកាស​លាលែង​ពី​តំណែង​តាម​ការទាមទារ​បាតុក​រ​

​ស្រីលង្កា​៖ លោក​ប្រធានាធិបតី​ស្រីលង្កា ហ្គោ​តា​បា​យ៉ា រា​ជប​ស្សៈ​(Gotabaya Rajapaksa)​បានប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​ហើយ បន្ទាប់ពី​ហ្វូង​បាតុករ​សម្រុក​ចូលដល់​និវេសនដ្ឋាន​របស់លោក​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៩​ក្កដា​។ បណ្តាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​អង់គ្លេស ប៊ី​ប៊ី​ស៊ី បាន​រាយការណ៍​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា​នេះ​ថា ទាំង​លោក​ប្រធានាធិបតី និង​លោកនាយក​រដ្ឋមន្ត្រី​គេ​មិនដឹងថា​តើ​ពេល​បាតុករ​សម្រុកចូល​ទៅដល់​នោះ អ្នក​ទាំងពីរ​ស្ថិតនៅក្នុង​និវេសនដ្ឋាន​ដែរឬទេ​? ដែល​តាម​របាយការណ៍​ខ្លះ​ថា លោក​ប្រធានាធិបតី​បានគេច​ខ្លួន​ចេញ​មុន​បន្តិច​។​a srey resigne1 

​ស្ថិតនៅក្នុង​បរិការណ៍​នៃ​សម្ពាធ​ពី​ហ្វូង​បាតុករ​ផ្ទុះឡើង​និង​ឡោមព័ទ្ធ​ផ្ទះ​នេះ ការិយាល័យ​របស់លោក​ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បានឱ្យដឹងថា លោក​ប្រធានាធិបតី​នឹង​ចុះ​ចេញពី​ដំណែង​នៅ​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខ​នេះហើយ​។​​ឯ​លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe បាន​យល់ព្រម​លាលែង​ពី​តំណែង បន្ទាប់ពី​មេដឹកនាំ​គណបក្ស​នៅក្នុង​សភា​បានទាមទារ​ឲ្យ​ទាំង​លោក និង​ប្រធានាធិបតី​ដែលមាន​ជម្លោះ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ដែល​ក្រុមបាតុករ​បាន​សម្រុកចូល​វិមាន និង​ការិយាល័យ​របស់​ប្រធានាធិបតី ។​

​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​លោក Dinouk Colambage បាន​និយាយថា លោក Wickremesinghe បាន​ប្រាប់​មេដឹកនាំ​គណបក្ស​ថា លោក​នឹង​លាលែង​ពី​តំណែង នៅពេលដែល​ភាគី​ទាំងអស់​បាន​យល់ព្រម​លើ​ការបង្កើត​រដ្ឋាភិបាល​ថ្មី ។​​គួរ​រំលឹក​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​ក្រុមបាតុករ​ប្រមាណ​ជា ១​សែន​នាក់​បាន​សម្រុក​ចូលទៅ​ឡោមព័ទ្ធ​និវេសនដ្ឋាន​របស់លោក​ប្រធានាធិបតី​ដើម្បី​ទាមទារ​ឱ្យ​ចុះ​ចេញពី​ដំណែង រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ មិនតែប៉ុណ្ណោះ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​ស្រីលង្កា​បានប្រកាស​ដាក់​បំរាម​គោចរ ក្នុង​គោលដៅ​ដើម្បី​កុំឱ្យ​មានការ​ជួបជុំ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​ជាដើម​។​​គួរបញ្ជាក់​ផងដែរ​ថា វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេសមួយ​នេះ បង្កឱ្យមាន​វិបត្តិ​សង្គម និង​នយោបាយ​ផងដែរ​៕a srey resigne2 a srey resigne3 

​