» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9383 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699554 នាក់

ព្យុះ​ក្រា​មី​អុកឡុក​ហ្វីលីពីននិងវៀតណាម​កម្ពុជា​ព្រមាន​និង​ឲ្យ​ប្រ​យ​ត្ន័​

 

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ព្យុះ​ទី​២០​ឈ្មោះ​ត្រា​មី និង​ព្យុះ​ទី​២១​ឈ្មោះ​កង​រី (Kong-rey)​នៅមាន​ឥទ្ធិពល​ខ្លាំង​លើ​របប ខ្យល់មូសុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ និង គ្របដណ្តប់​លើ​ភាគ​ខាងក្រោម នៃ​អាង​ទន្លេមេគង្គ​និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​a rain storm1 (1) 

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នៅ​តំបន់​វាលទំនាប​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។​ខ្យល់​បក់​មក ពី​ទិសពាយ័ព្យ និង​បស្ចិម មាន​ល្បឿន​មធ្យម​៦ ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​ភ្នំពេញ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃ ដី​៤៥%​។​

​ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់​មក ពី​ទិសពាយ័ព្យ និង​បស្ចិម​មាន​ល្បឿន​មធ្យម​៧ ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាចមាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥៥%​។​

​រីឯ​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់ មកពី​ទិសពាយ័ព្យ​មាន​ល្បឿន មធ្យម ៦,៥ ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃ ដី​១៥%​។​​ខណៈ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​។​

​ដោយឡែក​នៅ​ប្រទេស​វៀតណាម​វិញ​បើតាម​ការចុះផ្សាយ​របស់ សារ​ពត៍​មាន​VN Express នៅ​ថ្ងៃ​អង្គារ​ទី​២៩​ខែតុលា​ឆ្នាំ​២០២៤, ឥទ្ធិពល​ព្យុះ​ត្រា​មី បាន​បណ្តាល​ឲ្យ​ខេត្ត​ក្វាង​ប៊ិ​ញ ភាគ​ខាងជើង​ប្រទេស​វៀតណាម ត្រូវ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់ ដែល​ជន់​លិច​ផ្ទះ​ជាង ១៩ ០០០​ខ្នង ខណៈ​មនុស្ស​រាប់រយ​នាក់ ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​លោក Le Van Son អភិបាលរង​ស្រុក Le Thuy និយាយថា «​ស្ថានភាព​កំពុង​គ្រោះថ្នាក់​ព្រោះ​ទឹកទន្លេ​គៀន​យ៉ាង នៅតែ​បន្ត​ហក់​ឡើង​។ ក្រុម​ជួយសង្គ្រោះ​ក៏​កំពុង​ប្រយ័ត្ន​ខ្លួន​ផងដែរ ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​និង​ខ្យល់​បក់​ខ្លាំង​»​។​​បច្ចុប្បន្ន វៀតណាម កំពុង​រង​ការវាយប្រហារ​ដោយ​ព្យុះ ត្រា​មី ដែល​ចូលមក កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៧​ខែតុលា​ឆ្នាំ​២០២៤ ជាមួយ​ល្បឿន​ខ្យល់​៨៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​​មុន​មកដល់​វៀតណាម ព្យុះ ត្រា​មី បាន​បង្ក​ទុក​វេទនា​នៅ​ប្រទេស​ហ្វីលីពីន​រួចទៅហើយ ដោយ​បង្ក​ជា​ទឹកជំនន់​និង​គ្រោះ​បំណាក់​ដី សម្លាប់​មនុស្ស​ជាង​១០០​នាក់​៕a rain storm a rain storm1 


​