
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8391 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698562 នាក់
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ដោយវេបសាយឧតុនិយមពីក្រៅប្រទេស និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថា ជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាន និងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្តែង កំពុងកើតមាននៅប្រទេសកម្ពុជា ព្រោះឃើញថា ហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។
ក្រសួងបរិស្ថាន បានជម្រាបសាធារណជនថា ក្រសួងបរិស្ថានមានអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញ បានតាមដានជាប្រចាំ នូវករណីភ្លើងឆេះនេះ ដោយមាន កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។ ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានការឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាម ស្បូវ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ ជាដើម និងស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ.។ជាក់ស្តែងអគ្គីភ័យ រកមុខអ្នកបង្កមិនទាន់ឃើញ បានឆេះជញ្ជ្រាំងនៅក្នុងស្រែរាលដាលលើផ្ទៃដីប្រមាណ៨០ហិកតា កាលពីរសៀលថ្ងៃទី ១៥ កុម្ភៈ នៅភូមិក្រឡាញ ឃុំកំពង់ព្រះ ស្រុកសង្កែ បង្កឲ្យមានផ្អើលឆោឡោ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នៅក្នុងគ្រោះអគ្គីភ័យភ័យនេះ កម្លាំងជំនាញ អធិការស្រុកសង្កែ និង កម្លាំងការិយាល័យពន្លត់អគ្គីភ័យ បានចេញកម្លាំង និង រថយន្តពន្តត់អគ្គីភ័យចំនួន០២គ្រឿង ជួយអន្តរាគមន៏ភ្លាមៗ ខណៈភ្លើងបាននិងកំពុងឆេះរាលដាលពាសពេញវាលស្រែ។ កម្លាំងសមត្ថកិច្ច បានព្យាយាមបាញ់ទឹកទប់ស្កាត់ និងពន្លត់ រីឯកម្លាំងសមត្ថកិច្ចមួយចំនួនទៀត ជាមួយនឹងប្រជាពលរដ្ឋផង បានព្យាយាមប្រើកម្លាំងបាយ កាច់មែកឈើវាយពន្លត់ភ្លើង ដែលកំពុងឆេះរាលដាលសំដៅទៅកាន់កន្លែងដទៃទៀត រហូតពន្លត់រលត់ទាំងស្រុង។បើតាមសមត្ថកិច្ច បានប្រាប់ថា អគ្គីភ័យនេះទំនងអាចជាស្នាដៃក្មេងៗជាអ្នកដុតលែង ឬ ដុតរកកណ្ដុរតាមដំបូក ឬ តាមភ្លឺស្រែ ខណៈអាកាសធាតុក្ដៅបែបនេះ ទើបបង្កជាអគ្គីភ័យឆេះរាលដាល ផ្អើលសមត្ថកិច្ច និង អ្នកភូមិតែម្ដង។