» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5114 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695285 នាក់

ឡានឈ្មញឈើបុកឡានអង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ រងរបួសស្រាល ម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងភូមិពូត្រុំពីរ សង្កាត់ រមនា ក្រុងសែនមនោរម្យ

 

ខេត្តមណ្ឌលគិរី : មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក់TUNDRA បានបុកជាមួយរថយន្ត Lexus RX300 បណ្ដាលឱ្យអ្នកបើកបររថយន្តLexus ម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយម្នាក់ទៀតរបួសស្រាល ចំណែកម្ចាស់រថយន្តTUNDRA ដឹកឈើបាន រត់គេចចេញពីកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង22និង02នាទីត្រូវនិងថ្ងៃ ទី 09 ខែ តុលា ឆ្នាំ2024 ត្រង់ចំណុចទីតាំងស្ថិតនៅភូមិពូត្រុំទី១ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។a car thundra3 

ម្ចាស់រថយន្តម៉ាក់TUNDRA ពណ៌ខ្មៅពាក់ផ្លាក់លេខ ភ្នំពេញ 2S - 3534 ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ រ៉ាន់ ជាអ្នករកស៊ីឈើ ដឹកឈើប្រចាំខេត្តមណ្ឌលគិរី បានដឹកឈើនៅពេលយប់ បានធ្វើដំណើរពីរភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា មកដល់ចំណុចកើតហេតុក៍បានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តទាំងពីរបើកបរ បញ្ច្រាសទិសគ្នាពីលិចទៅកើតក្រោយកើតហេតុភ្លាមៗតាកុងរថយន្តដឹកឈើ និងព្រូម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្ត និងឈើនៅកន្លែងកើតហេតុ។

ចំណែក រថយន្តLexus RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ 2H 6664 ដែលរួមដំណើរមានគ្នាពីរនាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិ ទី១/ឈ្មោះ សួន សម្បត្តិ តួនាទីជាប្រធានទីស្នាក់ការអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិខេត្តមណ្ឌលគិរី។ (ជាអ្នកបើកបរ) និងទី២/ឈ្មោះ សែម ឃឿន ភេទប្រុស ប្រធានរដ្ឋបាលអង្គការវឌ្ឍនភាពកសិកម្មនិងធម្មជាតិ អាចមណ្ឌលគីរី បានរងរបួសធ្ងន់(អ្នករួមដំណើរជាមួយគ្នា)។

ក្រោយកើតហេតុមន្ត្រីអង្គការបានរាយការណ៍ និងជូនដំណឹងដល់ប្រធានស្ដីទីមន្ទីរបរិស្ថាន និងព្រះរាជអាជ្ញារងខេត្តដើម្បីជ្រាបជាព័ត៌មាន និងប្រហែល ៣០នាទីក្រោយមកក៏មានមន្ត្រីមានសមត្ថកិច្ច មន្ត្រីបរិស្ថាន រួមទាំងរថយន្តសង្គ្រោះបានមកដល់ដើម្បីពិនិត្យ និងកសាងកំណត់ហេតុរួចប្រមូលយកវត្ថុតាងនានា និងរថយន្តនៅរក្សាទុកនៅនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីបន្តនីតិវិធីតាមច្បាប់ ។a car thundra a car thundra2