» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12323 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702494 នាក់

នៅ​ព្រុំដែន​ចាប់បាន​គ្រឿងញៀន​១២០​គីឡូ​នៅ​ភ្នំពេញ​ដុតចោល​២​លាន​ដុល្លារ​មូលហេតុ​មកពី​ស្រុក​ខ្មែរ​នៅ​ជិត​តំបន់ត្រីកោណមាស​!?

 

​ខេត្តស្ទឹងត្រែង​)៖ បុរស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ និង​ទម្ងន់​គ្រឿងញៀន​១២០​គីឡូក្រាម នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មី​ថុ​នា ឆ្នាំ​២០១៨ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា តាមរយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «​សូរិយា​» ។​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹងថា ថ្នាំញៀន​ចំនួន​១២០​ដុំ ជា​ប្រភេទ​a drug lao1 

ម៉ាក​ទឹកកក គឺ​ក្នុង​មួយ​ដុំ ទម្ងន់​ប្រហែលជា​១​គីឡូក្រាម ត្រូវបាន​រកឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «​សូរិយា​» ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2671 ខណៈ​កំពុងធ្វើដំណើរ​ចេញពី​ច្រកទ្វារ​អន្តរជាតិ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។​មនុស្ស​ប្រុស​៣​នាក់ សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណីនេះ គឺ​តៃកុង​រថយន្ត​, អ្នកបកប្រែ​ភាសា និង​ជនសង្ស័យ​ជា​ម្ចាស់​ថ្នាំញៀន​ត្រូវបាន​ចាប់ខ្លួន​។​ជួន​គ្នា​នេះដែរ​នៅ​ភ្នំពេញ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ដុតបំផ្លាញ គ្រឿងញៀន​ចំនួន​៦៤ គីឡូ​ដែលមាន​តម្លៃ​ប្រមាណ​ជាង ២​លាន​ដុល្លារ ។​

ជនប្រព្រឹត្តបទល្មេីសករណីនេះមានចំនួន០៣នាក់​ ៖​១-ឈ្មោះ ឈៀវ ធារ៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ​។២-ឈ្មោះ ហែម សាវ៉ន ភេទប្រុស អាយុ ៣៥ឆ្នាំ។.៣-ធៀវ តុងហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ​ ។

a drug lao2 

​សម្ដេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ពី​មូលហេតុ​គ្រឿងញៀន​ចូល​ស្រុក​ខ្មែរ​ដោយសារ កម្ពុជា​នៅ​ជិត​តំបន់ត្រីកោណមាស និង​អឌ្ឍ​ច័ន្ទ​មាស​ផង​នោះ ទើប​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​បណ្ដាញ​របស់​ពួកគេ​នៅតែ​បន្ដ ព្យាយាម​លួចលាក់​ចរាចរ​ឆ្លងកាត់ និង​ចូលមក​កម្ពុជា នូវ​គ្រឿងញៀន និង​សារធាតុ​ប៉ះពាល់ ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី ។​a drug lao3 

​ក្នុង​សារលិខិត​ចូលរួម ប្រារព្ធ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿង នៅ​ថ្ងៃទី​២៦ មិថុនា​ញៀន របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់ថា “​ទោះបីជា​កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​គ្រឿងញៀន រហូត​ទទួលបាន​លទ្ធផល ជាច្រើន​គួរ​ជាទី​មោទនៈ យ៉ាងណាក៏ដោយ ក៏ប៉ុន្ដែ​ដោយសារ​និន្នាការ​ថ្មីៗ​នៃ​បញ្ហា គ្រឿងញៀន នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់​ក៏ដូចជា ដោយសារ​ស្ថានភាព ភូមិសាស្ដ្រ​របស់​ប្រទេស​កម្ពុជា នៅ​ជិត​តំបន់ត្រីកោណមាស និង​អឌ្ឍ​ច័ន្ទ មាស​ផង​នោះ ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​បណ្ដាញ​របស់​ពួកវា​នៅតែ​បន្ដ ព្យាយាម​លួចលាក់​ចរាចរ​ឆ្លងកាត់ និង​ចូលមក​កម្ពុជា​នូវ គ្រឿងញៀន​ខុសច្បាប់ និង​សារធាតុ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ ប្រភេទ​ថ្មី​”​។​a drug lao4 

​