» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9845 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700016 នាក់

គម្រាម​វ៉ៃ​និង គប់​កញ្ចក់​រថយន្ដ​ទៀត​រហើយ​ម្តងនេះ​នៅ​ស្រុក​គីរីវង់​ចាប់បាន​ទើ​ដឹងថា​បែក​!

ខេត្តតាកែវ​៖ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៨:២០​នាទី នៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ មាន​កើត​ករណី ប៉ុនប៉ង​បង្កអោយមាន​របួសស្នាម នឹង​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​។ តែ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​គី​រី​វង្ស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​គិរី​ចុង​កោះ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​មាន​គ្នា​ចំនួន​០២​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖a beat takeo

​ទី​១.​ឈ្មោះ ទុន សុខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។​​ទី​២.​ឈ្មោះ ទុន សីមា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ (​បងប្អូន​បង្កើត​)​។ មូលហេតុ​គឺ​មកពី​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​ដំបង​វាយ​ទៅលើ​ឈ្មោះ ហេង ដា​វីត​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ដែល​កំពុងតែ​ជិះ​ម៉ូតូ តែ​ជនរងគ្រោះ​បាន​ជិះ​គេច​ទាន់ ។​

​សូមបញ្ជាក់ថា​៖ ក្រុម​ជនសង្ស័យ​ខាងលើនេះ បាន​បង្ក​ការអុកឡុក​កាន់ដំបង​ដើរ​ក្រវី​ពេញ​ផ្លូវ ហើយ​ពេល​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅដល់​កើតហេតុ ពួកក្រុម​ជនសង្ស័យ​ខាងលើ​ក៏បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​តែម្តង​។​​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​នាំខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ មក​ធ្វើការ​សាកសួរ​និង កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​លុះដល់​វេលា​ម៉ោង​១៨:៤០​នាទី ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៣​ដដែល នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ មាន​កើត​ករណី​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​) បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ព្រែក តុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ បានធ្វើ​សកម្មភាព​យក​កំណាត់​អុស​ប្រវែង​៦.០​សម បាន​គប់​ទៅលើ​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ សេក សម្បត្តិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជើង ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ រថយន្ត​របស់​ជនរ​ង​គ្រោះ​ម៉ាក RAVE4 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2833 បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ជិះ​ទៅផ្ទះ​។​មូលហេតុ​: ជនបង្ក​ជាម​នុស្ស បែក​ថ្នាំ​? ។​​សូមបញ្ជាក់ថា​៖ រថយន្ត​រង​ការខូចខាត​កញ្ចក់​បាំង​ក្រោយ​ខាងឆ្វេង​។​​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ មក​ធ្វើការ​សាកសួរ​និង កសាង​សំណុំរឿង​តាម​នីតិវិធី ។​a beat takeo1 a beat takeo3 a beat takeo4 a beat takeo5 
​