» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697781 នាក់

អភិបាលក្រុង​ចុះ​លាង​ផ្លូវ​ប្រ​ធា​នមន្ទីរ​សារ​ធា​រណៈ​ការបន្ទោស​ភ្លៀង​ខ្លាំងពេក​ទើប​លិច​ផ្លូវ​ផ្ទះ​ហាង​លក់ដូរ​ប្រជាពលរដ្ឋ​ចឹ​ង​!

 


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០២៣ បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​បាញ់​លាង​សម្អាត​តាម​បណ្តា​មហាវិថី​មួយចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ដែល​ទទួលរង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ម្សិលមិញ​យប់​ថ្ងៃទី​០៣​ខែកក្កដា ។​លោក​អភិបាល បានធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ ធ្វើការ​បោស និង​បាញ់​ទឹក​លាង​សម្អាត​ឲ្យ​ស្អាត នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួន ដែល​ទទួលរង​ការលិចលង់ កាលពី​យប់មិញ ដូចជា​ផ្លូវ​ម៉ៅ​សេទុង ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​២០០៤ និង​បណ្តាល​ផ្លូវ​មួយចំនួនទៀត សំខាន់​គឺ​សម្អាត​ឲ្យ​បាន​ស្អាត​ក្នុងថ្ងៃនេះ​តែម្តង ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មាន​អនាម័យ​ស្អាត បរិស្ថាន​ល្អ ដូច​ធម្មតា​ឡើងវិញ​។​a flood clean 


​ករណី​យ៍​ទឹក​ជន​លិច​ផ្លូវ​ផ្ទះ​ហាង​លក់ដូ​ប្រជាពលរដ្ឋ​នេះ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់ថា ៖​កាលពី​ព្រលប់​និង​យប់​ថ្ងៃទី​០៣​ខែកក្កដា ម្សិល​ម៉ិ​ញ​ភ្លៀង​បាន​បង្អុ​ល​ឡើង​យ៉ាងខ្លាំង ដែលជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់មាន ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​កំពស់​ទឹក​មាន​រហូតដល់​១៥៣​មី​លី​ម៉ែត្រ​(​វាស់​នៅ​ស្ថានីយ៍​បឹងត្របែក​) ដែល​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការលិចលង់ ។ ក្រោយពី​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង ក្រុមការងារ នៃ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់ មន្ត្រី​និង​កម្មករ​ទាំងអស់​ដើម្បី​ធ្វើយ៉ាងណា​អោយ​ទឹកបាន​ស្រក​អស់ពី​ផ្លូវ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។​

លោក​សាំ ពិសិដ្ឋ ក៏បាន​បញ្ជាក់​អោយដឹងទៀតថា នៅ​ព្រឹក​ថ្ងៃទី​០៤ កក្កដា​នេះ មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្មករ​ទាំងអស់​ជាមួយនឹង​ការប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន ១៨ គ្រឿង ដើម្បី​លាង​សម្អាត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សុ​ទុង ក៏ដូចជា​ផ្លូវ​កម្ពុជា​ក្រោម និង​បណ្តា ផ្លូវ​មួយចំនួនទៀត​ដែលមាន​កាកសំណល់​ភក់​និង​សំរាម​នៅលើ​ទ្រូងផ្លូវ​។​លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា ទន្ទឹម​និង​កម្រិត​ទុក​ភ្លៀង​ខ្លាំង​រហូតដល់​កំពស់​១៥៣​មី​លី​ម៉ែត្រ​នេះ ស្ថានីយ៍​បូមទឹក​របស់​យើង ដែលមាន​សមត្ថភាព​បូ​ម​ទឹក បាន​ខ្លាំង​ជាង​មុន​៣​ដងនោះ បានធ្វើ​សកម្មភាព​បូមទឹក​ទាំង​យប់ ដែល​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​បាន​ស្រក​ចុះទៅ​វិញ​លឿន​។

ក្នុងនោះ​ផ្លូវ​កម្ពុជា​ក្រោម​បាន​ស្រប​អស់​នៅ​ម៉ោង​១២​យប់ ផ្លូវ​២០០៤​បាន​ស្រក​អស់​នៅ​ម៉ោង​១​យប់ និង​ផ្លូវ​ម៉ៅ​សេទុង​នេះ បាន​ស្រក​អស់​នៅ​ម៉ោង​ប្រមាណ​៣​ភ្លឺ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​តំបន់​មួយចំនួន​នៅ​បឹងទំពន់​គឺ​បាននិងកំពុង​ទទួលរ​ង​ការលិចលង់​នៅឡើយ ព្រោះ​តំបន់​នោះ​ទៀប​ជាងគេ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី ក្រោម​ការខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​រាជធានី​នៅ​ម៉ោង​១១​ឬ​១២​ថ្ងៃនេះ ទឹក​និង​អាច​ច្រក​ចុះ​អស់ពី​តំបន់​ទាំងនោះ​ហើយ​។​ដោយសារ​អាជ្ញាធរ​បន្ទោ​ស​ថា​មកពី​ភ្លៀង​លើក​នេះ​ខ្លាំងពេក​នោះគេ​មិន​សង្ឃឹមថា​នឹងមាន​ដំណោះស្រាយ​សង​ឬ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ការខាតបង់​ដោយសារ​លិចលង់​ទឹកជំនន់​នោះឡើយ​៕a flood clean1 a flood clean2 a flood cleana 

​