» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4170 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668810 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​តណែនាំ​ឱ្យ​គ្រប់​បណ្តា​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​សួន​តេ​ជោ​សន្តិភាព និង​តំបន់​ប្រវត្តិសាស្ត្រ​យោ​ធោ​តេ​ជោ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ណែនាំ​ឱ្យ​គ្រប់​បណ្តា​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​សួន​តេ​ជោ​សន្តិភាព និង​តំបន់​ប្រវត្តិសាស្ត្រ​យោ​ធោ​តេ​ជោ នៅតាម​ទីតាំង​ដែល​បានកំណត់ និង​សិក្សា​ដោយសារ​ក្រុម​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​យោធា។a manet x3 

ក្នុងឱកាស​ម្តេច​ធិបតី អញ្ជើញ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤៧​ឆ្នាំ នៃ​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឈាន​ឆ្ពោះទៅ​ការផ្ដួលរំលំ របប​ប្រល័យពូជសាសន៍ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម​អ៉ិ​ច​១៦ ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមឱ្យ​គ្រប់​បណ្តា​ខេត្ត​បន្ត​ជំរុញ​ការរៀបចំ​សួន​តេ​ជោ​សន្តិភាព ដែល​បានកំណត់​ដាក់ចេញ​នៅតាម​បណ្តា​ខេត្ត​នីមួយៗ និង​ចូលរួម​ក្នុងការ​ជំរុញ​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ នៅតាម​ទីតាំង​ដែល​បាន​សិក្សា និង​កំណត់ដោយ​ក្រុម​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​យោធា​»​។​​សួន​តេ​ជោ​សន្តិភាព រៀបចំឡើង​ទៅតាម​គំនិត​ផ្តួចផ្តើម និង​ដឹកនាំ​ផ្ទាល់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​រៀបរាប់​អំពី​ដំណើរការ នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ តាំង​បង្ហាញ​ជា​តឹកតាង​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​លក្ខណៈ​ស៊ីគ្នា​តាម​ភាពជាក់ស្ដែង​នៃ​ប្រវត្តិកាល​នៃ អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​
​


​រាជរដ្ឋាភិបាល​បានកំណត់​តំបន់​ប្រវត្តិសាស្ត្រ​យោធា នៅ​តំបន់​៨៧ ស្ថិតនៅ​យោធភូមិភាគ​ទី​៣ យោធភូមិភាគ​ទី​៤ យោធភូមិភាគ​ទី​៥ និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង ដែល​តំបន់​ទាំងនោះ​ស្ថិតនៅក្នុង​ខេត្ត​ចំនួន​១២​។ យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្តីពី​ការកំណត់​តំបន់​ប្រវត្តិសាស្ត្រ​យោធា តាមរយៈ​អនុក្រឹត្យ​លេខ ១៥៥ អនក្រ បក ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣​។​
​ការបង្កើត​តំបន់​ប្រវត្តិសាស្ត្រ​ដែល​គេ​ហៅថា «​តំបន់​មរតក​ប្រវត្តិសាស្ត្រ​តេ​ជោ​»​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ភាព​ពិតប្រាកដ​នៃ​សច្ចភាព​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ និង​លើកកម្ពស់​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ពី​កម្រិត​ជាតិ​ទៅ​អន្តរជាតិ​ដែល​ក្លាយជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ពិភពលោក​។

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា ការ​ប្រារព្ធ​ខួប​លើក​ទី​៤៧ នៃ​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ ចេញពី​របប​ប្រល័យពូជសាសន៍​ដ៏​ឃោរឃៅ​របស់ ប៉ុល ពត បង្ហាញ​ពី​ស្មារតី​ចងចាំ​ជានិច្ច ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន វីរ​យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

ក្នុង​ពិធី​ដែល​ប្រព្រឹត្តទៅ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម​អ៉ិ​ច​១៦ ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាងថា ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​របស់ យុទ្ធជន​-​យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ បាន​នាំ​ឲ្យ​កម្ពុជា អាច​រំដោះ​មាតុភូមិ​ដ៏​កម្សត់​ពី​របប​ប្រល័យពូជសាសន៍​ដ៏​សាហាវយង់ឃ្នង​រប​ស់ប៉ុ​ល​ពត និង​នាំឱ្យ​កម្ពុជា​កសាងបាន​សុខសន្តិភាព ស្ថិរភាព​សង្គមជាតិ និង​ការអភិវឌ្ឍ​រហូតមក​ដល់​សព្វថ្ងៃ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត «​ថ្ងៃនេះ​យើង​ប្រារព្ធ​ខួប​លើក​ទី​៤៧ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន វីរ​យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​»​។​​បើតាម​ប្រសាសន៍​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​, រាជរដ្ឋាភិបាល​កម្ពុជា​ដឹងគុណ​ជានិច្ច ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​របស់​ជន​រួម​ជាតិ​ទាំងអស់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ទិវា​នៃ​ការចងចាំ​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​អរគុណ​ពុក​ម៉ែ បងប្អូន ក្មួយៗ​អ្នកភូមិ​កោះ​ថ្ម ដែល​តែងមាន​ការជឿជាក់​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន តាំងពីដើម​មក ចាប់តាំងពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ហើយនឹង​ដល់​ឆ្នាំ​១៩៧៧​។​

​សម្ដេច​ធិបតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា ក៏​នៅ​ចងចាំ​ជានិច្ច​នូវ​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​ចំពោះ​កងទ័ព​ស្ម័គ្រចិត្ត និង ជំនាញការ​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ចូលរួម​ជួយ​កម្ពុជា នៅក្នុង​បុព្វហេតុ​រំដោះជាតិ និង ប្រជាជន ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​
​
​សូមជម្រាបថា ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤​នេះ គឺជា​រយៈពេល​៤៧​ឆ្នាំ​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​រួម​អាវុធ​ដ៏​ស្មោះស្ម័គ្រ​៤​រូប​ទៀត បានរួម​គ្នា​យក​ជីវិត​ធ្វើជា​ដើមទុន​ចេញទៅ​កាន់​ប្រទេស​វៀតណាម ស្វែងរក​ការគាំទ្រ ដើម្បី​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ដ៏​ឃោរឃៅ​របស់ ប៉ុល ពត និង​បក្ខពួក​។​a manet x a manet x1 a manet x2 
​

​

​