» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8907 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699078 នាក់

កណ្តាប់ដៃ​ដែក លោក​ផៃ ប៊ុន វណ្ណ​: អភិបាលរង​ខេត្ត​ឧ​ត្ត​រ មានជ័យ និង​ចៅហ្វាយក្រុង​សំរោង លោក ផុន ចាន់​និល មិនអាច​បណ្តេញ​អ្នកលក់​ម្ហូបអាហារ​នំចំណី និង​ភេសជ្ជ​:​ចំនួន​០៤ នាក់​រញ៉េរញ៉ៃ បែប​អនាធិបតេយ្យ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​មុខមាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បានទេ !!!?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កាលពី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២៤ លោក ផៃ ប៊ុន​វណ្ណ​: អភិបាលរង ខេត្ត ទទួលបាន​ដាវអាជ្ញា​សឹក​និង​បញ្ជា​ពី​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិ បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​និង លោក ផុន ចាន់​និល អភិបាលក្រុង​សំរោង ចុះមក​ពិនិត្យមើល និង​ណែនាំ​ប្រជាពលរដ្ឋ​ជា​អ្នកលក់ ម្ហូបអាហារ​នំចំណី និង ភេសជ្ជៈ នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​នៅ​មាត់ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ អោយ​បញ្ឈប់​ការដាក់​តាំង​លក់​ម្ហូបអាហារ​នំចំណី និង​ភេសជ្ជ​: នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ នៅមុខ មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​តទៅទៀត​ទេ ព្រោះ​វា​បង្ក​ភាព​បាត់បង់​សណ្តាប់ធ្នាប់​សាធារណ​: និង​សោ​ភ័​ណ្ឌ​ភាព ហើយ​ក៏មាន​ហានិភ័យ​ផងដែរ ខ្លាច​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ព្រោះ​រថយន្ត​គ្រប់​ប្រភេទ​មាន​ទាំង​ខ្មែរ​និង​បរទេស បើកបរ ចេញ​-​ចូល​ឆ្លងដែន​យ៉ាង​មមារ​ញឹក ។a smach

ដូច្នេះ បងប្អូន​មិនត្រូវ​នៅ​បន្ត​លក់ដូរ​នៅ ទៅលើ​ទីតាំង​កន្លែង​នេះ​បានទេ ត្រួវ​តែ​បញ្ឈប់ ហើយ​ទៅ​លក់​នៅ អែប​ខាងៗ​ដូច​អ្នកលក់ដូរ​ផ្សេងៗ​ក្បែរ​នេះ ។ ម្យ៉ាងទៀត​ក៏​គួរ​ខ្មាស់ ភាគី​ថៃ​ផង ព្រោះ​នៅខាងមុខ​ច្រកទ្វារ​ឆ​ង​ចម​ក្នុង​ទឹកដី​ថៃ​គេ គ្មាន​អ្នកលក់ដូរ​រកេតរកូត​គ្មាន សណ្តាប់ធ្នាប់​ដូច​ខាង​ខ្មែរ​យើង​អញ្ចឹងទេ គេ​មាន​ផ្សារ​លក់ដូរ​ត្រឹម ត្រូវ ។ តែ​រហូតមក​ដល់ពេលនេះ គឺ​គ្មានអ្វី​ប្រែប្រួល​ទេ ព្រោះ​គ្រាន់ តែ​ក្រោយពី​ការណែនាំ​ចប់ លោក​ចៅហ្វាយ​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក ផុន ចាន់​និល ចៅហ្វាយក្រុង​សំរោង ឡើង​ឡាន​ត្រឡប់​ទៅវិញ​ភ្លាម​ពួកគាត់ ទាំង​០៤​នាក់​នៅតែ​បន្ត​លក់ដូរ​នៅ​កន្លែង​ដដែល​យ៉ាង​រំភើយ​។​

​ដោយ​មើលឃើញថា : អ្នកលក់ដូរ​០៤​នាក់​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិន ខ្លាចញញើត ការអនុវត្ត​ច្បាប់ របស់លោក ផុន ចាន់​និល ចៅ ហ្វា​យ​ក្រុង​សំរោង និង លោក ថៃ ប៊ុន​វណ្ណ​: អភិបាលរង​ខេត្ត​ឧ​ត្ត​រ មានជ័យ​អ្វី​បន្តិច​សោះ​បែបនេះ បានជា​គេ​ដាក់​ការ សង្ស័យថា : អ្នកលក់ដូរ​ទាំង ០៤ នាក់​នេះ​មាន​ខ្នងបង្អែក ឬក៏​មាន​អ្នកកាង​ពីក្រោយ​? ។ ឃើញ​ដូចនេះ​ទើប មហាជន​រិះគន់ថា : ចៅហ្វាយ​រង​ខេត្ត លោក​ផៃ ប៊ុន​វណ្ណ​: និង​លោក ផុន ចាន់​និល ចៅហ្វាយ ក្រុង​សំរោង អសមត្ថភាព​ក្នុងការ​ដឹកនាំ​ចុះ​ធ្វើ​ការងារ ព្រោះ ត្រឹមតែ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណ​: មុខ​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ជា​រឿង​កំ​ប៉េ​ក កំប៉ុក​សោះ ធ្វើការ​មិនមាន​ប្រសិទ្ធភាព ចុះ​ទម្រាំ​ការងារ​ធំៗ អភិវឌ្ឍន៍​មូលដ្ឋាន និង​ការការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​អោយមាន​ភាពកក់ក្តៅ​សង្ឃឹមលើ លោក ផុន ចាន់​និល និង​លោក ផៃ ប៊ុន​វណ្ណ​: ម៉េច​បាន​ទៅ ? ។

ប្រជាពលរដ្ឋ​រស់នៅ អូរ​ស្មាច់ រង់ចាំ​មើលថា : តើ​ឯក ឧ​ត្ត​ម មាន ចាន់​យ៉ា​ដា ចៅហ្វាយ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហ៊ាន​ចេញ មុខ​លី​ដាវ​អាជ្ញាសឹក​ចុះមក​តំបន់​អូរ​ស្មាច់ កាប់​ចិញ្ច្រាំ​កំទេច​សំរាម សំអាត​សោ​ភ័​ណ្ឌ​ភាព និង​រៀបចំ សណ្តាប់ធ្នាប់​នៅមុខ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដោយផ្ទាល់​ដៃ​ដែរ​ឬ​អត់ ? ៕ ដោយ​: ពិ​ទូ &​សុផល Tel:012953824/0885534100/016953222a smach1 a smach2 

​