
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11120 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701291 នាក់
ភ្នំពញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៩៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ(ជាជនជាតិចិន)កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញនាយកដ្ឋានក៏បានធ្វើ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចកើតហេតុ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបាន០១នាក់ទៀតនៅចំណុចភូមិចំរើនផល ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំងពី២រូបរួមមាន៖១.ឈ្មោះ មាន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកបន្លែផ្សារដើមគរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់) ។២.ឈ្មោះ ជុំ ផារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(អ្នកបិទគូទ) ។
សំភារះដកហូតមាន៖១. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IZ-4412(របស់ជនសង្ស័យ)។២. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AL-2359(របស់ជនសង្ស័យ)។៣. ទូរស័ព្ទដៃម៉ាក OPPO ACE2 ពណ៌សខ្មៅ (របស់បុរសរងគ្រោះជាជនជាតិចិន)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕