» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12578 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702749 នាក់

នាយករដ្ឋមន្ត្រី​ថៃ ចង់ឱ្យ​អាស៊ាន​ចាំបាច់​ត្រូវតែដើរ​តួនាទី​គន្លឹះ ក្នុងការ​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា ក្នុងពេល​មនុស្ស​ជំ​និ​ន​អ្នកស្រី​ស៊ូ​ជី​ម្នា​ក់បាន​ស្លាប់​


ប្រទេសថៃ៖ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែតុលា​នេះ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែ​ថង​ថា​ន ស៉ី​ណា​វ៉ា​ត់ បាន​និយាយថា អាស៊ាន​ចាំបាច់​ត្រូវតែដើរ​តួនាទី​គន្លឹះ ក្នុង​ការបិទ​បញ្ចប់សង្គ្រាម​ស៉ី​វិល​អូសបន្លាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​៧ ខែតុលា ឆ្នាំ​២០២៤​។​a burma thai 

អនុសាសន៍​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​ថៃ​គឺ​ចំពេល​ដែល អ្នកនយោបាយ​ជើងចាស់ លោក ហ្ស៊ ម្យិ​ង ម៉ោង ដែលជា​មនុស្ស​ជិតដិត​ខ្លាំង​ជាមួយនឹង​ប្រមុខ​បក្សប្រឆាំង​លោកស្រី អ៊ុង សាន​ស៊ូ​ជី បានទទួល​មរណភាព នៅ​ថ្ងៃ​ចន្ទ ទី​៧​តុលា បន្ទាប់ពី​ត្រូវ​អាជ្ញាធរ​ភូមា ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​បានតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ជា​គណបក្សប្រឆាំង បានបញ្ជាក់​អំពី​ដំណឹង​មរណទុក្ខ​របស់​សមាជិក​ខ្លួន ហើយ​និង​បន្ត​ប្តេជ្ញា​ការតស៊ូ​បោះពួយ​ទៅមុខទៀត ដើម្បី​សេរីភាព​ប្រជា​ធិ​តេ​យ្យ នៅ​ប្រទេស​ភូមា​។

​លោក​ហ្ស៊ ម្យិ​ង ម៉ោងទទួលមរណភាព ក្នុង​វ័យ​៧២​ឆ្នាំ នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​លើក​លោក​ទោស ពីថ្ងៃ​អាទិត្យ ទី​៦​តុលា ព្រោះតែ​ហេតុផល​សុខភាព​។​​លោក ហ្ស៊ ម្យិ​ង ម៉ោង ជា​អតីត​វេជ្ជបណ្ឌិត និង​ធ្លាប់បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ធ្វើ​កូតកម្ម​ប្រឆាំង​រដ្ឋអំណាច​ភូមា នៅ​ឆ្នាំ​១៩៨៨​។ មួយឆ្នាំ​បន្ទាប់ លោក​សម្រេចចិត្ត​ចាកចេញ​ពី​វិស័យ​សុខាភិបាល ហើយ​ចូលរួម​ប្រលូក​ជីវិត​នយោបាយ​ជាមួយនឹង ចលនា​គណបក្សប្រឆាំង ដែល​ទើបតែ​បង្កើតបាន​ថ្មីថ្មោង នៅពេលនោះ​។​

​លោកស្រី អ៊ុង សាន​ស៊ូ​ជី ប្រមុខ​មេបក្ស​ប្រឆាំង​កំពុងតែ​ជាប់ឃុំ​នៅ​ភូមា ធ្លាប់បាន​ពិពណ៌នា​ថា លោក ហ្ស៊ ម្យិ​ង ម៉ោង ជា​យុទ្ធ​មិត្ត​ម្នាក់ ដ៏​ពិតប្រាកដ ដែល​បាន​ចូលរួម​គណបក្សនយោបាយ តាំងតែ​ពីដំបូង​ដៃ​មកម្ល៉េះ ដើម្បី​សេរីភាព​និង​ប្រជា​ធិ​តេ​យ្យ ។​អនុប្រធាន​ម្នាក់ របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យដែលលាក់ឈ្មោះ បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អែ​ហ្វ​ប៉េ ដោយ​ក្តី​សោកស្តាយ​ថា លោក ហ្ស៊ ម្យិ​ង ម៉ោង ទទួលអនិច្ចកម្ម ព្រោះតែ​ជំងឺមហារីក​ធ្ងន់ធ្ងរ​។ ប្រភព​ដដែល អះអាងថា ទោះបីជា​បាត់បង់​និមិត្តរូប​អ្នកនយោបាយ​ប្រឆាំង​ដ៏​ធំ​រូបនេះ​ក្តី ក៏​គណបក្សប្រឆាំង នឹង​នៅតែ​បន្ត​តស៊ូ​ឆ្ពោះទៅមុខ​ជានិច្ច ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។​

​ជាង​បី​ឆ្នាំ​មកនេះ របប​សឹក​ភូមា បាន​តាម​កម្ចាត់​សំឡេង​ប្រឆាំង ដោយ​អំពើហិង្សា និង​ចាប់​ដាក់ពន្ធនាគារ​។ ប៉ុន្មាន​ខែ​មុននេះ លោក Nyan Win អតីត​អ្នកនាំពាក្យ​បក្សប្រឆាំង​និង​ជា​មនុស្ស​ជំនិត​ដ៏​ស្និទ្ធ​ម្នាក់​របស់លោក​ស្រី សូ​ជី បាន​ស្លាប់​ក្នុង​មន្ទីរឃុំឃាំង ព្រោះ​ឆ្លង​ជំងឺ​កូ​វីដ​។ ក្នុង​ឆ្នាំ​២០២២ អតីត​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ម្នាក់ទៀត ត្រូវ​រដ្ឋអំណាច​របស់​លោក មីន អ៊ុង​ឡាំង ប្រហារជីវិត​។ នេះ​ជា​ករណី​កាត់ទោស​ផ្តាច់ជីវិត​អ្នកនយោបាយ ទី​១​ក្រោយពី​ខក​ខាត​មិនបាន​អនុម័ត​ច្រើន​ទសវត្សរ៍​មកហើយ​។​​ទិន្នន័យ​អង្គការសហប្រជាជាតិ បញ្ជាក់ថា ជម្លោះ​សង្គ្រាមស៊ីវិល​ភូមា បណ្តាល​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣ លាន​នាក់ ត្រូវ​បង្ខំចិត្ត​រត់ចោល​ផ្ទះសម្បែង​។​

​សម្រាប់​អ្នកស្រី ផែ​ថង​ថា​ន​វិញ បាន​និយាយ​នៅ​ទីក្រុង​បាងកក យ៉ាង​ដូច្នេះ​ថា «​អាស៊ាន​ចាំបាច់​ត្រូវតែដើរ​តួនាទី​សំខាន់ ក្នុង​ការនាំយក​សុខសន្តិភាព ត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ឱ្យបាន​ឆាប់រហ័ស​តាមតែ​អាចទៅរួច​»​។ អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​បន្ថែមថា ថៃ​នឹង​ធ្វើការ​ជាមួយ​ម៉ា​ឡេ​ស៉ី ដែល​នឹង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នា​ឆ្នាំក្រោយ ដើម្បី​ប្រើ​មធ្យោបាយ​ការទូត ដោះស្រាយ​ជម្លោះ​មី​យ៉ាន់​ម៉ា​។ បើតាម​អ្នកស្រី ផែ​ថង​ថា​ន ប្រទេស​ថៃ​ក៏​ស្ម័គ្រចិត្ត​ផងដែរ ក្នុងការ​ដើរតួនាទី​ជា អ្នក​សម្រុះសម្រួល ដើម្បី​ជំរុញឱ្យមាន​កិច្ចចរចា​។​

​ផែនការ​សន្តិភាព ដែល​ត្រូវបាន​ព្រម​ពៀង​គ្នា រវាង​សមាជិក​អាស៊ាន​ទាំង​១០ តាំងតែ​ពី​ខែមេសា ឆ្នាំ​២០២១ គឺ​មកទល់ពេលនេះ ទទួលបាន​ភាព​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ ទោះបី​មាន ការអំពាវនាវ​ស្វែងរក​កិច្ចសន្ទនា ជាច្រើនលើក​ច្រើនសា​ក៏ដោយ​។ វិបត្តិ​មី​យ៉ាន់​ម៉ា នឹង​ស្ថិតក្នុង​របៀបវារៈ​ចម្បង នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅឯ​ប្រទេស​ឡាវ ក្នុង​សប្តាហ៍​នេះ​។ អាស៊ាន​បាន​បន្ត​ហាមឃាត់​មិនឱ្យ​ថ្នាក់ដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​របស់ខ្លួន ដោយសារ​មិន​ព្រម​អនុវត្តតាម ផែនការ​សន្តិភាព ដែល​បាន​ព្រមព្រៀងគ្នា​ពីដំបូង​។​

​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ឥណ្ឌូ​ណេ​ស៉ី ក៏បាន​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​មួយ ដែលមាន​ការចូលរួម​ពី អង្គការសហប្រជាជាតិ និង​ក្រុមប្រឆាំង​របប​សឹក​មី​យ៉ាន់​ម៉ា ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ដ៏​រាំ​រ៉ៃ នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ផងដែរ​។ មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ទៅក្នុង​ភាពវឹកវរ ចាប់​តាំងតែ​ពី​ខែកុម្ភៈ ឆ្នាំ​២០២១ នៅពេល​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ រដ្ឋាភិបាល​ស៉ី​វិល ហើយ​បង្ក​ឱ្យ​ផ្ទុះ​បាតុកម្មទ្រង់ទ្រាយ​ធំ ដែល​ឥឡូវ​ប្រែក្លាយជា ចលនា​បះបោរ​ប្រដាប់​ដោយ​អាវុធ ប្រឆាំងនឹង​របប​សឹក​៕a burma tha a burma thai1 

​