» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7119 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697290 នាក់

ថៃ ចាប់ខ្លួន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជនជាតិ​បង់​ក្លា​ដែ​ស ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាម​ព្រំដែន​កម្ពុជា


​ប្រទេស​ថៃ​៖ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៤ កម្លាំងយោធា​ឈុតខ្មៅ ដឹកនាំ​ដោយ ក្រុមការងារ​ពិសេស កងវរសេនាធំ​ថ្មើរជើង​លេខ​១២ ខណៈ​កំពុង​បំពេញបេសកកម្ម ឃ្លាំមើល​នៅ​តំបន់​ដែល​ទទួលខុសត្រូវ នៃ​សកម្មភាព​ខុសច្បាប់ នៅតាម​ព្រំដែន​ថៃ​-​កម្ពុជា​។ ស្ថិតក្នុង​ភូមិ​ប៉ាន​សិត តំបន់​ទី​៣ ឃុំ​ប៉ាន​សិត ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ បាន​ប្រទះឃើញ​ជនសង្ស័យ​មួយក្រុម​ដើរ​តាម​ច្រករបៀង​កាត់​ព្រៃ​ចូល​ប្រទេស​ថៃ​ហើយ​បាន​ឃាត់ខ្លួន​ដើម្បី​ស៊ើបអង្កេត​។a banclades thai2

ជន​ទាំង ១០ នាក់ (Ch.9, F.1) មាន​សញ្ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ៥ នាក់ និង​ជនជាតិ​បង់​ក្លា​ដែ​ស ៥ នាក់ (Ch.5) ដែលមាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅពេល​ចាប់ខ្លួន​មិនអាច​រកឃើញ​មេខ្យល​នាំ​ទេ​។ ពេល​សុំ​ពិនិត្យ​លិខិតឆ្លងដែន ឬ​ឯកសារ​អត្តសញ្ញាណ មនុស្ស​ទាំងអស់​មាន​ឯកសារ​លិខិតឆ្លងដែន​ជាមួយ​ពួកគេ​។ ដូច្នេះហើយ​ជនជាប់ចោទ​ទាំងអស់​ត្រូវបាន​កម្លាំង​យោធា បញ្ជូន​មកកាន់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។​

សូមបញ្ជាក់ថា​ច្រករបៀង​ខាងលើ​ប្រឈមមុខ​នឹង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ជា​តំបន់​ទទួលខុសត្រូវរ​បស់​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ាឡៃ​។ កន្លងមក​លោ​កស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដាក់ចេញ​ដាច់ខាត​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ក៏ដូចជា​ជនបរទេស​តែងតែ​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ថៃ​ពីរ​ថៃ​មក​ប្រទេស​កម្ពុជា​តែ​ដូចជា​មិនមាន​ប្រសិទ្ធភាព​ជាក់ស្តែង​ដូច​បទល្មើស​ដែល​ថៃ​ចាប់​ខាងលើ ។​


​សូមបញ្ជាក់ថា​ក្រសួង​ការងារ​ថៃ​បានឱ្យដឹងថា ជនបរទេស​ជាង​២០០០​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​៣​ខែ​កន្លងមកនេះ​។​​ក្រសួង​ការងារ​ថៃ​បាន​បើក​យុទ្ធនា​ការចុះពិនិត្យ​កន្លែងធ្វើការ​ដែល​ផ្តល់​ការងារ​ដល់​ពលករ​ចំណាកស្រុក​ទូទាំងប្រទេស ក្រោម​ប្រធានបទ «​ស្វែងរក ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​»​។ ចាប់ពី​ថ្ងៃទី​៥ ខែមិថុនា ដល់​ថ្ងៃទី​២ ខែតុលា មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាង​២​ម៉ឺន​កន្លែង ដែលមាន​កម្មករ​ចំណាកស្រុក​ចំនួន ២៧៧ ៧៧០​នាក់​។

ក្រុម​ពលករ​ចំណាកស្រុក​ច្រើនជាងគេ គឺ​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន​២០៩ ៤៣៥​នាក់ បន្ទាប់មក​មាន​ជនជាតិខ្មែរ​ចំនួន​៤២៧៦៦​នាក់ ឡាវ ១៦៤៨១​នាក់ វៀតណាម​ចំនួន ១៨១​នាក់ និង​៨៩០៧​នាក់​មកពី​សញ្ជាតិ​ផ្សេងទៀត​។ ក្នុងចំណោម​កន្លែងធ្វើកា​រ​ចំនួន​២០១៥២​កន្លែង មាន​៨៤៤ ត្រូវបាន​គេ​រកឃើញថា​កំពុង​ជួល​កម្មករ​អន្តោប្រវេសន៍​ខុសច្បាប់​។ មនុស្ស​សរុប​ចំនួន ២០៦៣​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន ១២៨៩​នាក់ ជនជាតិខ្មែរ​២៨១​នាក់ ឡាវ​៣១៥​នាក់ វៀតណាម​ចំនួន​៤១​នាក់ និង​ជនជាតិ​ផ្សេងទៀត​ចំនួន​១៣៧​នាក់​។​ប្រភពកាសែតថៃa banclades thai a banclades thai3 
​