វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8 នាក់
ម្សិលមិញ 5304 នាក់
សរុប 14139534 នាក់
ខេត្តព្រះសីហនុ៖ស្នូរកាំភ្លើងផ្ទួនៗ ចំនួន៥គ្រាប់បានផ្ទុះឡើងនាវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នៅចំណុចផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់កាសែតដោយទទួលស្គាល់ ថា ពិតជាមានករណីផ្ទុះអាវុធនេះ កើតឡើងប្រាកដមែន។កម្លាំងជំនាញរបស់លោកចាប់ខ្លួនបានមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាខ្មាន់កាំភ្លើង ជនជាតិខ្មែរ ខណៈ២នាក់ផ្សេងទៀត ជាជនជាតិចិន។
នៅកន្លែងកើតហេតុ សមត្ថកិច្ចឃាត់បានរថយន្ដទំនើបមួយគ្រឿង ម៉ាក RangRover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BM-7089 រួមទាំងជនជាតិចិន២នាក់ ដែលនៅក្នុងរថយន្ដនោះ។ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ព្រោះខ្មាន់កាំភ្លើងបានបាញ់កង់រថយន្ដ។ទោះជាយ៉ាងណាវាក៏ជាសកម្មភាពគម្រាមដល់សន្តិសុខសង្គមក្នុងខេត្តទេសចរណ៍និងវិយោគមួយនេះដែរបើបង្កានិងបង្ក្រាបមិនបាន៕