» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5496 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695667 នាក់

បណ្ដេញ​ជនជាតិ​ចិន​ម្នាក់​ចេញពី​ស្រុក​ខ្មែរ​បន្ទាប់ពី​ដឹងថា​ត្រូវ​តុលាការ​ប្រទេស​សឹង្ហ​បូរី ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពីបទ សម្អាត​ប្រាក់


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃ​ប្រទេស​កម្ពុជា បានធ្វើការ​ស្រាវជ្រាវរ​ក​ជន​ជាតិចិន​ម្នាក់ បន្ទាប់ពី​បានទទួល​ដំណឹង​អំពី​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវបាន​តុលាការ​ប្រទេស​សឹង្ហ​បូរី ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពីបទ​សម្អាត​ប្រាក់ និង​បាន​ចូលមក​ប្រទេស​កម្ពុជា​។​a china money 

​ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សមាជិក​នៃ អង្គការ​ឃ្លាំង​មើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិ​រញ្ញា​វត្ថុ​អន្តរជាតិ ហៅ​កាត់​ថា FATF ផង​ដែរនោះ​ក្រោយពី​បានទទួល​ដំណឹង​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ដែលមាន​ការពាក់ព័ន្ធ​នឹង​បទ​លើ្ម​ស​សម្អាត​ប្រាក់ បាន​ចូលមកក្នុង​ទឺ​កដី​ប្រទេស​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែ​នាំមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ ស្វែងរក ជនជាតិ​ចិន នោះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​អនុវត្ត​នីតិវិធី ធ្វើការ​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

បន្ទាប់ពី​ទទួលបាន​ការណែនាំ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក​រួចមក បាន​ឃាត់ខ្លួន​ជនជាតិ​ចិ​ខាងលើ​ដែលមាន ឈ្មោះ ZHANG RUIJIN ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​ប្រទេស Saint Kitts and Nenis ដែល​ត្រូវបាន​តុលាការ​ប្រទេស​សឹង្ហ​បូរី ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពីបទ​សម្អាត​ប្រាក់​។​
​សូមបញ្ជាក់ថា ជនជាតិ​ចិន​ខាង​បាន​ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ហើយក៏​ត្រូវបាន ស្វែងរក​ឃាត់ខ្លួន​បាន ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ព្រមទាំង​បានរៀបចំ​នីតិវីធី រួច​ក៏បាន​ធ្វើការ​បណ្តេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។​

សូម​បញ្ជាក់ដែរថា​កន្ល​ង​មក​តុល​ការ​ការ​ប្រទេស​សឹង្ហ​បុរី​បាន​កាត់ទោស​និង​បញ្ជូន​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ទាក់ទង​និង​ការលាង​លុយ​ក្វក់​ក្នុ​ប្រ​ទេ​សឹង្ហ​បុរី​ហើយ​បាន​បញ្ជូនមក​ស្រុក​ខ្មែរ​តែ​សម​ត្តិ​កិច្ច​បាន​លាក់បាំង​មិន​ឲ្យ​ដឹងថា​តើ​ត្រុ​វ​បន្ត​មានទោស​នៅ​ស្រុក​ខ្មែរ​បន្តទៀត​ដែរ​ឬ​អត់​នោះទេ​?៕(ចិនសញ្ជាតិខ្មែរដែលសឹង្ហុបរីបញ្ជូនមកស្រុកខ្មែរលើកមុន)a china money 

​