» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9914 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700085 នាក់

ស្ត្រី​នគរបាល​វ័យក្មេង​ម្នាក់ ធ្វើអត្តឃាត​ដោយ បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង ដោយ​ទុក​បណ្តាំ​មួយច្បាប់​ប្រាប់ថា​មិនបាច់​ថ្វើ​បុណ្យ​នាំ​អស់​លុយ​ទេ​!


​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ជា​មន្ត្រីនគរបាល​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើង​បាញ់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​មាត់ច្រក​ទ្វារផ្ទះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​a kill police2 

​ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត​មានឈ្មោះ វី ស្រី​វ៉ែន ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការនគរបាល​ខណ្ឌ​ព្រែក​ព្នៅ អត្តលេខ 91377 ។​ករណី​អត្តឃាត​ខាងលើ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​រួមទាំង​សម្តេច​សង្ឃ​ជា​ជីតា​ផង​ក្តុកក្តួល នូវ​រឿងរ៉ាវ មិនគួរ​កើតឡើង គ្រាន់តែ​បញ្ហា​ក្នុងសង្គម​គ្រួសារ ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដោះ​មិន​ចេញ ស្រាយ​មិនកើត បែ​ជា​គិត​ខ្លី​បែបនេះ ។​នារី​រងគ្រោះ​បាន​បន្សល់ទុក​សំណេរ​ទាំង​ផ្តែផ្តាំ​ដល់​ក្រុមគ្រួសារ ៖

«​កូន​សូមទោស​ប៉ា​ម៉ាក់ កូន​លា​ហើយ កូន​មិនអាច​រស់នៅ​បាន​ទៀត​ទេ កូន​ជាម​នុស្ស​មិនល្អ ប៉ា​ម៉ាក់​មិន​សម​មានកូន​បែបនេះ​ទេ ហើយ​កាំភ្លើង​នេះ​កូនខ្ចី​ពី​បង អូន​គេ​មិន​ជាប់​ពាក់ព័ន្ធ​ទេ យក​កាំភ្លើង​ឲ្យ​គាត់​វិញ​ផង កូ​ម​សូមទោស​ហើយ មិនបាច់​ធ្វើបុណ្យ​ឲ្យ​កូន​ទេ កុំ​ឲ្យ​អស់​លុយ កូន​លា​ហើយ​ប៉ា​ម៉ាក់​ជាម​នុស្ស លា​ប្អូន​ទាំង​៤​នាក់ កុង ចៅ​សូមទោស គ្មាន​អ្នកណា​ពាក់ព័ន្ធ​ទេ ខ្ញុំ​សម្រេចចិត្ត​ខ្លួនឯង ករណី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ កោសល្យវិច័យ រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ទោះជា​ក្នុង​បណ្តាំ​កុំ​ឲ្យ​ធ្វើបុណ្យ​ក៏ដោយ ៕a kill police1 a kill police3 a kill police4 

​