» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5940 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057169 នាក់

មូលហេតុ​បិទ​ល្បែង​អន​ឡាញ​គឺ​មកពី​ការ​ប្រឈម​បទល្មើស​លាង​លុយ​!

 

​ភ្នំពេញ​៖ មូលហេតុ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​លុបចោល​នូវ​ល្បែង​តាម​អន​ឡាញ (Online Casino) ពី​ប្រទេស​កម្ពុជា គឺ​ដោយសារ កម្ពុជា​បាន​ពន្ធ​តិចតួច​ពេក​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះ ហើយ​វា​ក៏​នាំមក​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម ការលាង​លុយកខ្វក់​ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សង្គម​ផងដែរ​។​a game online1 

នេះ​ជាការ​លើកឡើង​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ពេល​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។ សម្ដេច ហ៊ុន សែន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​ទេ​។

ពោលគឺ ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច​៖«​ដូច្នេះ​គឺ​យើង​ធ្វើយ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅលើ​វិស័យ​ផ្សេងៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​»​។​សូម​បញ្ជាក់ដែរថា​ស្រុក​ខ្មែរ​មាន​កាស៊ីណូ​ប្រមាណ​១៦០​កន្លែង​តែ​ខ្មែរ​មិនទាន់​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​កាស៊ីណូ​ទេ​មកដល់​សព្វថ្ងៃនេះ​ដែល​ធ្វើ​ឲ្យ​មាន​ចន្លោះប្រហោង​និង​បាត់បង់​ចំណូល​ព​ន្ធ័​ដារ​។​សូមបញ្ជាក់ថា​ប្រទេស​ហ្វីលីពីន​មិនបាន​ធ្វើតាម​សំណូមពរ​ចិន​ឲ្យ​បិទ​កាស៊ីណូ​តាម​អន​ឡាន​នោះទេ​!​។​

​ទាក់ទង​ការរកស៊ី​ជាមួយ​ប្រទេស​ចិន​សម្ដេច​បញ្ជាក់ថា បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូតដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។ សម្ដេច​បាន​មានប្រសាសន៍​ទាក់ទង​នឹង​យន្ត​ការដែល​កម្ពុជា​កំពុងតែ​សហការ​នឹង​ចិន​ទៅលើ ចំនុច​សំខាន់ៗ ដូចជា​នៅក្នុង​អនុតំបន់ គឺ​កិច្ចសហប្រតិបត្តិការ​លើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុតំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម​។​

បច្ចុប្បន្ននេះ នៅមាន​សក្ដានុពល​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លងមកនេះ​មាន​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន ចិន ដែល​គួរតែ​មើល​នៅ​សក្តានុពល​អាច​នាំចេញ​ផលិតផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។ ក្នុង​កិច្ចពិភាក្សា​នេះ សម្តេច​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​កុំ​មានការ​ភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​សោះ ដោយសារតែ​ចិន និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ មាន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅហើយ​៕a game online a game philipine a game philipin3