» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11822 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701993 នាក់

រដ្ឋមន្ត្រីការបរទេស​កាតារ ទៅ​រុស្ស៊ី ពិភាក្សា​ពី ការរក​ដំណោះស្រាយ​ក្នុងពេល​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​-​ចិន​ជួប​ពិភាក្សាគ្នា​ស្តីពី​ស្ថានភាព​អ៊ុយ​ក្រែ​ន​ដែរ​

 

​អ៊ុយ​ក្រែ​ន​៖​អាមេរិក​និង​ចិន​បានសម្រេច​រៀបចំ​ជំនួប​ពិភាក្សាគ្នា​ដោយផ្ទាល់​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​វាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃទី​២៤​ខែកុម្ភៈ​មក​។ សេត​វិមាន​បាន​ឲ្យ​ដឹងថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ជែក​ស៊ូ​លី​វ៉ាន​( Jake Sullivan) នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ការបរទេស​ចិន និង​ជា​គណៈកម្មការ​នយោបាយ​លោក​យ៉ាង​ជែក​ជី​( Yang Jiechi) នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​នា​ថ្ងៃទី​១៤​ខែមីនា ។​a cata russy1 

​ប្រធានបទ​នៃ​កិច្ចពិភាក្សា គឺ​ការជះឥទ្ធិពល​នៅលើ​ពិភពលោក ដោយសារ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ តែ​ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​វិញ​បញ្ជាក់ថា កិច្ចពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ពិភពលោក​ដែល​ប្រទេស​ទាំងពីរ​យកចិត្តទុកដាក់ ដោយ​មិន​ភ្ជាប់​បញ្ហា​អ៊ុយ​ក្រែ​ន​នោះឡើយ​។​

កាសែត​ដ៍​ធំ របស់​អាមេរិក The New York Times បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ ដោយ​អះអាងថា យោងតាម​ប្រភពពី​មន្ត្រី​អាមេរិក ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​រុស្ស៊ី បាន​សុំ​ជំនួយ​ពី​ចិន ទាំង​ផ្នែក​សម្ភារៈ​យោធា គ្រឿង​សព្វាវុធ និង ផ្នែក​សេដ្ឋកិច្ច ដើម្បី​សម្រាល​បន្ទុក​ខ្លះ ព្រោះថា​សេដ្ឋកិច្ច​រុស្ស៊ី​លំបាក​សម្បើម​ណាស់ ដោយសារតែ​ទណ្ឌកម្ម​។ តែ​យ៉ាងណា ប្រភព​ដដែល​នេះ មិនបាន​លំអិត​ទេ ថា​រុស្ស៊ី​បាន​សុំ​អ្វីខ្លះ​ពី​ចិន​។​​ក្រោយ​ដំណឹង​នេះ​ភ្លាមៗ លោក ចាវ លី​ជាន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បដិសេធចោល​ទាំងស្រុង ថា​នេះ​គឺជា​ដំណឹង​មិន​ពិត​ទេ​។ ចិន អះអាងថា អាមេរិក​កំពុងតែ​បំផុសបំផុល​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ចោទប្រកាន​ចិន​។​

​ដោយឡែក ភាគី​អាមេរិក​វិញ លោក ជែក ស៊ូ​លី​វ៉ាន ទីប្រឹក្សា​ផ្នែក​សន្តិសុខ​របស់​សេត​វិមាន បាន​ប្រាប់​ទូរទស្សន៍ CNN ថា អាមេរិក​នឹង​បន្ត​តាមដាន​យ៉ាង​ជាប់​ស្អិត ទាក់ទិន​នឹង​ជំនួយ​ដែល​ចិន អាចជួយ​ទៅ​រុស្ស៊ី​។ មិន​ថា​ជំនួយ ក្រោមរូបភាព​ណាមួយ​នោះទេ គឺ​អាមេរិក នឹងមិន​ឈរ​ឲ្យ​ដៃ បណ្តោយ​ឲ្យ​ចិន​ធ្វើ ដោយ​គ្មាន​ផលវិបាក​បានឡើយ​។
​

រដ្ឋមន្ត្រី​ការបរទេស​កាតា​រលោក Mohammed bin Abdulrahman Al-Thani កាលពី​ថ្ងៃទី​១៣ ខែមីនា បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​មូ​ស្គូ ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី លោក​សែ​ហ្គេ​ឡាវ​រ៉ូ​ស​( Sergey Lavrov) ស្តីពី​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​នៅក្នុង​ជំនួប​ពិភាក្សា​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ​បាន​ពិភាក្សាគ្នា​ទៅលើ​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​រដ្ឋមន្ត្រីការបរទេស​កាតារ បាន​បញ្ជាក់ថា ដំណោះស្រាយ​សន្តិភាព​គឺជា​វិធីសាស្ត្រ​តែមួយគត់​សម្រាប់​ដោះស្រាយ​វិវាទ​ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នាពេលនេះ​។ នៅ​មុនពេល​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​កាតារ ក៏បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Dmitry Kuleba ផ្តោត​សំខាន់​ទៅលើ​ការបញ្ចៀស​រាល់​សកម្មភាព​ដែល​ធ្វើឱ្យ​តានតឹង​កាន់តែខ្លាំង​។​

​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ ទីប្រឹក្សា​សន្តិសុខ​អ៊ុយ​ក្រែ​ន លោក Mikhail Podolyak បាន​បញ្ជាក់ថា ប្រទេស​នេះ​រក្សា​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល និង​តួ​ក​គី ដោយ​សង្ឃឹមថា​ប្រទេស​ទាំងពីរ​នឹង​ធ្វើជា​អាជ្ញាកណ្តាល ក៏ដូចជា​រៀបចំ​ជំនួប​ពិភាក្សា​ផ្ទាល់​រវាង​ប្រមុខ​ដឹកនាំ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​នាពេលខាងមុខ​។
​

សម្រាប់​រុស្ស៊ី​វ​គ្មាន​នរណា​អាច​អះអាង​បាន​ថា រុស្ស៊ី​បាន​សុំ​ជំនួយ​ពី​ចិន ពិតមែន​នោះទេ​។ តែ បើ​និយាយ​ពី​កាលៈទេសៈ​នេះ គឺ​រុស្ស៊ី​អាចមាន​ការលំបាក​ក្នុងការ​ថ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រេ​ន​។ ទោះ​រុស្ស៊ី​បន្ត​វាយប្រហារ​ទម្លាក់​គ្រាប់ តែ​ធាតុពិត​ទៅ កងទ័ព​រុស្ស៊ី រុលទៅមុខ​យឺត​ណាស់​។ ការយឺតយ៉ាវ​នេះ វា​អាច​បណ្តាលមកពី​ហេតុផល កង្វះ​សម្ភា​រៈដែរ​។ បើ​និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច​វិញ រុស្ស៊ី​កំពុងតែ​ជួប​បញ្ហា គ្មាន​លទ្ធភាព​សងបំណុល​សាធារណៈ បើ​ទោះ​ភាគី​រុស្ស៊ី​ខ្លួនឯង ប្រកែក​ថា​មិន​ពិត​ក៏ដោយ​។​​ដូច្នេះ ចិន​អាចជា​ច្រក​មួយ​សម្រាប់​រុស្ស៊ី​ដែរ ព្រោះ​មានតែ​ចិន​ទេ ដែល​អាចមាន​លទ្ធភាព​ជួយ ហើយ​ដែលមាន​គោលជំហរ​កាន់ជើង​រុស្ស៊ី​ខ្លះ​។

តែបើ យោងតាម​ការវិភាគ របស់លោក Richard Haass អ្នកវិភាគ​នៅ Council on Foreign Relations គឺថា​បើ​ចិន​ហ៊ាន​តែ​ជួយ​រុស្ស៊ី​មែន នោះ​គឺ​មិន​ខុសពី​យក​ជ័រ​ព្នៅ​មក​ត្បៀត​ឃ្លៀក​ទេ​។ ចិន​នឹងរង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោកខាងលិច​។ ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ចិន​មិនអាច​ប្រ​ងើយ​បានទេ​ព្រោះ រវាង​រុស្ស៊ី និង​អឺរ៉ុប​-​អាមេរិក គី​ជញ្ជីងពាណិជ្ជកម្ម​ចិន ផ្អៀង​ទៅខាង​អឺរ៉ុប​-​អាមេរិក ខ្លាំង​ជាង​៕a cata russy 

 

​