» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5960 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696131 នាក់

អសប​ស​សើ​រកង​ទ​ព័​មួក​ខៀវ​កម្ពុជា​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា អញ្ជើញ​ចូលរួម​កម្មវិធី​ស្វាគមន៍​ប្រមុខរដ្ឋ រៀបចំ​ដោយ​ប្រធានាធិបតី​អាមេរិក Joe Biden


​អាមេរិក​៖ លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ស្វាគមន៍​កម្រិត​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល តប​តាម​ការអញ្ជើញ​របស់លោក Joe Biden ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក នៅ​សារមន្ទីរ​សិល្បៈ​ទីក្រុង​ញូវយ៉ក (Metropolitan Museum of Art)​កាល​ពៅ​ី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ។​គេមិនដឹងថាតើលោករដ្ឋមន្ត្រីការបរទេសកម្ពុជាមានរំលឹករឿងអាមេរិកដាក់ទណ្ឌកម្មលើលោកឧកញ៉ាលីយុងផាត់ដែរឬអត់នោះទេជាមួយលោកប្រធានាធិបតីចូ?។a sok jinda us 

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) លើក​ទី​៧៩ លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​ផងដែរ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្តី​សោមនស្ស​រីករាយ ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​ចំនួន​៤ របស់​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ ក្នុង​ចន្លោះ​ខែឧសភា និង​ខែកក្កដា ឆ្នាំ​២០២៤​។ ទស្សនកិច្ច​នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អួត ថា ថ្វីត្បិតតែ​កម្ពុជា​ជា​ប្រទេស​តូច និង​ធ្លាប់​ឆ្លងកាត់​សោកនាដកម្ម​នៃ​សង្គ្រាម​រាំ​រ៉ៃ​ជាច្រើន​ទសវត្សរ៍​ក៏ដោយ កម្ពុជា​បច្ចុប្បន្ននេះ​មាន​មោទនភាព​ដែល បាន​ចូលរួម​បញ្ជូន​កងកម្លាំង ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​​លោក​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឧបនាយករដ្ឋមន្ត្រី ចំពោះ​ការរួមចំណែក​យ៉ាងសំខាន់​របស់​កម្ពុជា ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក​។​​លោក​អគ្គលេខាធិការ ក៏បាន​សម្តែង​ការពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត និង​បាន​កោតសរសើរ​កម្ពុជា ចំពោះ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់​។​

​សូមបញ្ជាក់ថា​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​«​អនាគត​» កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ង្ហា​ញ​ថា នូវ​គន្លឹះ​ចំនួន ៥ ចំណុច ដែល​រួមមាន​៖ ទី ១ ភាព​កាន់តែ​ផុយស្រួយ​នៃ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​។ ទី ២ តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ទី ៣ ដំណោះស្រាយ និង​ហានិភ័យ​នៃ​ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​ចំពោះ​ការអភិវឌ្ឍ​មនុស្សជាតិ​។ ទី ៤ សារៈ សំខាន់​នៃ​ការចូលរួម​របស់​យុវជន​នៅក្នុង​ការអភិវឌ្ឍ និង​ទី ៥ សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​អភិបាលកិច្ច​សាកល​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​កម្ពុជា​។​

​នៅក្នុង​មហាសន្និបាត​នោះ កម្ពុជា​ក៏បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20 ហើយនឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​សម្ព័ន្ធ​ប៉ា​ស៊ី​ហ្វី​ក​លើក​ទី ៧ និង​គ្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​បណ្តា​ប្រទេស​នានា​។​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី ២៦ ខែកញ្ញា កិច្ចប្រជុំ​ស្តីពី «​អនាគត​» ក្រោម​ប្រធានបទ «​ដំណោះស្រាយ​ពហុភាគី​សម្រាប់​ថ្ងៃស្អែក​កាន់តែ​ល្អប្រសើរ​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២២ និង ២៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក គឺ​ផ្តោត​សំខាន់​ទៅលើ​សារៈសំខាន់​នៃ​ការពង្រឹង​ពហុភាគី​និយម​សម្រាប់​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ និង​ការសម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ ២០២៣ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​កិច្ចប្រជុំ​ស្តីពី «​អនាគត​» បាន​ពិភាក្សា និង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​សកម្មភាព​មួយចំនួន ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​សកលលោក ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ភាពក្រីក្រ វិសមភាព និង​ធានាថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នឹង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ការអភិវឌ្ឍ​មនុស្សជាតិ​។​a sok jinda un a sok jinda un1 
​