» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2211 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294448 នាក់

ចិន ប្រកាស​សងសឹក ចំពោះ​ការ​តម្លើង​ពន្ធ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក​!

​ចិន​អាមេរិក​៖​ក្រសួងពាណិជ្ជកម្ម​រប​ស់​ចិន នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាស ថា នឹងធ្វើ​ការសង​សឹក​វិញ​ឲ្យ​បាន​ពេញ​ថ្លៃ​ចំពោះ​អ្វីដែល​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​តម្លើង​ពន្ធ ២៥% លើ​ទំនិញ​របស់​ចិន ដែល​គិត​ជា​ទឹកប្រាក់ ៥០​ពាន់​លាន​ដុល្លារ​។ ​បណ្តាញ​ទូរ​ទ្សន៍ CNBC នា​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បា​ឲ្យ​ដឹងថា​៖​ក្រសួងពាណិជ្ជកម្ម​ចិន​ក៏បាន​បញ្ជាក់ថា រាល់​លទ្ធផល​ទាំងអស់ ដែល​បានកើត​ចេញពី​ការa china trade 

ចរចា​គ្នា​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក កាលពីមុន​ត្រូវ​លុបចោល​ទាំងអស់​។​គួរ​បញ្ជាក់ថា ក្រោយពី​ការប្រកាស​តម្លើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​ហើយ​នោះ ខាង​សេត​វិមាន​អាមេរិក ក៏បាន​ព្រមាន​ផងដែរ​ថា ពន្ធ​បន្ថែមទៀត ក៏​នឹងត្រូវ​ដាក់ចេញ​ផងដែរ ប្រសិនបើ​ចិន​ហ៊ាន​សងសឹក​។ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ឲ្យ​ដឹងថា ពន្ធ​ទាំងឡាយ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់ចេញ​ពេលនេះ គឺ​ស្ថិតនៅក្នុង​ចំណាត់ការ​ទប់ទល់​ចំពោះ​ផែនការ «Made in China ឬ ផលិត​នៅ​ប្រទេស​ចិន​» ដែល​ប្រទេស​ចិន​ចង់​ធ្វើ​ឲ្យ​ខ្លួនឯង ក្លាយជា​អ្នក​នាំមុខគេ និង​គ្រប់គ្រង​វិស័យ​ឧស្សាហកម្ម​-​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ នៅលើ​ពិភពលោក​។​a china usa 

​លោក ដូ​ណា​ល់ ត្រាំ បាន​គូសបញ្ជាក់ថា គំរោង​របស់​ចិន​ខាងលើនេះ ពិតជា​បង្កបញ្ហា​ធំ​ដល់​ការរីកចំរើន​សេដ្ឋកិច្ច​របស់​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ការ​តម្លើង​ពន្ធ​ខាងលើនេះ គឺ​សហរដ្ឋអាមេរិក​ក៏​ចង់​បង្ខំ​ឲ្យ​ចិន បញ្ឈប់​ការអនុវត្តន៍​នូវ​ការដោះដូរ​ផ្នែក​កម្មសិទ្ធិបញ្ញា​ផងដែរ ដូចជា​ការសុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចែករំលែក​បច្ចេកវិទ្យា​-​កម្មសិទ្ធិបញ្ញា​ឲ្យ​ចិន ដើម្បី​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំងនោះ អាច​ចូល​ទៅកាន់​ទីផ្សារ​ចិន​ជាដើម​។​a chian us trade 
​គេ​នៅ​មិនទាន់​ដឹងថា តើ​ការដំឡើង​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន​នាំចូល​អាមេរិក​នឹង​ចាប់ផ្តើម​នៅពេលណា​ទេ​។ តែ​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ចង់​ឲ្យ​យក​ក្រិ​ត្យ​ស្តីពី​ការដំឡើង​ពន្ធ​នោះ​ទៅ​ចុះ​ក្នុង​បញ្ជី​រដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ ទី​១៥ មិថុនា ឬ​យ៉ាងយូរបំផុត​នៅក្នុង​សប្តាហ៍​ក្រោយ​។ តាមច្បាប់​ពន្ធដារ​អាមេរិក​ក្នុង​ឆ្នាំ ១៩៧៤ លោក​ប្រធានាធិបតី​អាច​ពន្យា​ពេល ៣០​ថ្ងៃ​ក្នុង​ការប្រកាស​ឲ្យ​អនុវត្ត​ក្រិ​ត្យ​ដំឡើង​ពន្ធ​នោះ ឬ​ពន្យា​ពេល​រហូតដល់ ១៨០​ថ្ងៃ​ប្រសិនបើ​ក្រសួងពាណិជ្ជកម្ម​ផ្តល់​ហេតុផល​ថា កិច្ចចរចា​ជាមួយ​ចិន​កំពុង​ចម្រើន​ទៅមុខ​។​

​បន្ទាប់ពី​ត្រឡប់​ពី​ការចូលរួម​ជំនួប​កំពូល G៧ ក្នុងប្រទេស​កាណាដា និង​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​មក នៅក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ Fox News ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី​១៣ មិថុនា លោក​ត្រាំ​បាន​សន្យា​បង្ក្រាប​ចិន​ឲ្យ​ចាស់ដៃ​។​