» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9245 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699416 នាក់

ឈ្មួញ​មណ្ឌល​គី​រីលួច​ចាប់ផ្តើម​នាំចេញ​ឈើ​តាម​ច្រក​ដាក់​ដាំ​!

 

​ខេត្ត​មណ្ឌល​គី​រិ​៖​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​ត្រូវបាន​គេ​រាយការណ៍​មក​ថា​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ហើយ​តាម​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌល​គី​រី​ទៅ​វៀតណាម​។​a dak dam2 

ករណី​យ៍​នេះ​បានកើត​ក្នុងពេលដែល​សម​ត្ត​កិច្ច​កំពុងធ្វើការ​រឿង​ដីធ្លី​ក៏ដូចជា​ទឹកជំនន់​ឈ្មួញ​ធំៗ​ក៏បាន​ឆ្លៀត​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី​ចេញទៅ​វៀតណាម​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា​ស្រុក​កែវ​សីមា​និង​ពី​តំបន់​ផ្សេងៗ​ទៀត​ចេញទៅ​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​រលូន​?​។​

ប្រភពពី​អ្នករកស៊ី​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ​ម៉ាប់​ឈ្មួញ​ឈ្មោះ​សុ​ឃុន និង​ឈ្មួញ​ឈ្មោះ តា​ឌី​ជាដើម​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា​ស្រុក​អូររាំង​និង​ស្រុក​ពេ​ជ្រា​ដា យ៉ាង​ពេញបន្ទុក​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​កែវ​សីមា​ស្រុក​អូររាំង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​ទើប​កើត​បាន​។​

លោក​យូ សុធា នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​ដាក់​ដាំ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​។​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ​សារព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការពន្យល់​ណាមួយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រឹក​ថៃ្ង​ទី​២៣​ខែតុលា​ឆ្នាំ​២០២០​នេះ​។​

នេះ​គ្រាន់​ជា​សារ​មួយ​ជម្រាបជូន​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មេត្តា​បញ្ជូន​ក្រុមអធិការកិច្ច​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ការដឹកជញ្ជូន​ឈើ​តាម​ច្រក​សំខាន់ៗ​ផង​ទាន​!​។​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ឲ្យ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ឈ្មួញ​ក៏​ឆ្លៀតឱកាស​លួច​នាំចេញ​ឈើ​ជាច្រើន​ឡាន​សាំ​យ៉ុង​ផងដែរ​។​កាលនោះ​មាន​មន្ត្រី​ខ្លះ​បាន​លិ​ធ​ខ្លះ​អត់​បានទេ​?​។​a dak dam a dak dam1 
​