» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 350 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750881 នាក់

រកឃើញ​សព​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​ទៅ​រាវ​លៀស​ជាមួយ​ម្តាយ​លង់ទឹក​ស្រះ​ទឹក​រណ្ដៅ​អស់ ១​យប់​១​ថ្ងៃ​

​ភ្នំពេញ​៖ ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​បាន​ទៅ​រាវ​លៀស​ជាមួយ​ឪពុកម្តាយ បែ​ជា​លង់ទឹក​លិច​បាត់​ខ្លួន​នៅក្នុង​ស្រះ​ទឹក​រណ្ដៅ​ដី​មួយកន្លែង​រយៈពេល​១​យប់​១​ថ្ងៃ​ទើប​កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​លេខ​៩១១​ស្រង់​សព​ក្មេងរងគ្រោះ​បាន កាលពី​វេលា​ម៉ោង ១០:៤៥​នាទី​ព្រឹក​ថ្ងៃទី​៨ ខែមេសា ២០២៤ ស្ថិតនៅ​ចំណុច​ស្រះ​ទឹក​រណ្តៅ​ដី​មួយកន្លែង ភូមិ​ខាងលិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ក្មេងរងគ្រោះ​ឈ្មោះ ង៉ាន់ សុខ​ម៉េង​លាង ហៅ​ក្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​៥​ឆ្នាំ ។a die child1 

​ឪពុកម្ដាយ​ក្មេងរងគ្រោះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​ទំនេរ​ពី​ការងារ​ធ្វើការ​រោងចក្រ​ឈ្លៀត​ពេល​នាំគ្នា​ទៅ​រាវ​លៀស ដើម្បី​យក​ធ្វើ​ម្ហូប ។​ពេល​រៀបចំ​ចុះ​រាវ​ក្នុង​ស្រះ​ទឹក​រណ្ដៅ​ដី​នោះបាន​ឱ្យ​កូន​នៅ​ខាង​លើគោក ស្រាប់តែ​ភ្លេចខ្លួន​មួយ​ភ្លែត​កូន​បាន​ចុះ​លេង​ទឹក​បណ្ដាលឱ្យ​លង់​លិច​បាត់​ខ្លួន​ក៏បាន​នាំគ្នា​មុជទឹក​រាវរក​នៅតែ​រក​មិនឃើញ ក៏​ស្រែក​ឆោឡោ​ប្រាប់​ឱ្យ​គេឯង​ជួយ​ផ្អើល​ដល់​អ្នកភូមិ​ពីរ​មួយ​ទៅមួយ​នាំគ្នា​មក​ចុះ​រុករក​អស់​ជាច្រើន​ម៉ោង​នៅតែ​រក​មិនឃើញ​។​ក្រោយពេល​កើតហេតុ​ទើប​នាំគ្នា​រត់​ទៅប្ដឹង​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​បន្តទៅ​ផ្នែក​ជំនាញ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​លេខ​៩១១ ដើម្បីឱ្យ​មកជួយ​អន្តរាគមន៍​បន្ត​។ ឪពុកម្ដាយ​បាន​ត្រឹម​យំសោក​ស្រែកហៅ​កូន​ឱ្យ​ត្រឡប់មកវិញ​ស្ទើរតែ​សន្លប់​ម្ដងៗ​ទៅហើយ​។

​ខាង​ផ្នែក​ជំនាញ​បញ្ជាការដ្ឋាន​ទ័ព​ពិ​សេ​សេ​លេខ​៩១១ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​មុចទឹក​រុករក​អស់​ជាច្រើន​ម៉ោង​នៅតែ​រក​សព​ក្មេងរងគ្រោះ​មិនឃើញ ដោយសារ​ស្រះ​ទឹក​រណ្ដៅ​ដី​ខាងលើ​ជ្រៅ​រហូត​ជិត​១០​ម៉ែត្រ ពិបាក​ក្នុង​ការរក​ដោយសារ​ទីតាំង​ងងឹត​ក៏​ដក​កម្លាំង​ត្រឡប់​ទៅ​គោលដៅ​វិញ​រងចាំ​ព្រឹកស្អែក​ធ្វើការ​ស្រាវជ្រាវ​រក​បន្ត​ទៀត​។​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​សេស​លេខ​៩១១ ក៏បាន​បន្ត​ដាក់​អូ​បរ័ន​មួយគ្រឿង និង​ដាក់​កម្លាំង​ចុះ​មុជទឹក​រុករក​រហូតដល់​ម៉ោង ១០:៤៥​នាទី ខែ​ឆ្នាំ​ដដែល​ទើប​ស្រង​សព​ក្មេងប្រុស​រងគ្រោះ​បាន ហើយ​ប្រគល់​សព​ទៅឱ្យ​សមត្ថ​មូ​រដ្ឋា​ន រួច​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​។ចឹងបានថារណ្តៅដីដែលសមត្តកិច្ចអនុញ្ញាត់ឲ្យឈ្មួញជីកខុសស្តង់ដាមានផលវិបានចឹង។a die child