
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7420 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697591 នាក់
ភ្នំពេញ៖រថយន្តមួយគ្រឿង បោះពួយ បុករះដើមឈើ និងចូលផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាតខ្ទេចមួយកំណាត់មុខ រថយន្តផ្ទុះពោងសុវត្ថិភាព និងបណ្តាលអោយអ្នកបើក រងរបួសបាក់ដៃកាលពី ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ ២០២៤ នៅបុរីពិភពថ្មី ឡាសែនសុខ តាមបណ្តោយផ្លូវបេតុង ខាងជើងមណ្ឌលសុខភាពក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តបើកបោះពួយ បុករះដើមឈើ នោះ ម៉ាក ហ៊ីយ៉ាន់ដាយ STARIA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា LONG FONG ជិះដោយបុរស២នាក់ ដែលគេអះអាងថា ស្ថិតនៅក្នុងស្ថានភាពស្រវឹង ទើបចេញពីផឹក ។មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងនេះ បានធ្វើដណើរតាមផ្លូវបេតុង ក្នុងទិសដៅពី ត្បូងទៅជើង នៅពេលមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតឆ្លងផ្លូវទៅឆ្វេងដៃ ឡើងចិញ្ចើមផ្លូវបុកដើមឈើមួយដើម បាក់រលំទាំងឫស អូសជាប់ក្រោមរថយន្ត ហើយជ្រុលទៅបុកចូលប្រឡោះផ្ទះល្វែងបុរីពីភពថ្មី ឡាសែនសុខ បណ្តាលអោយបាក់ទ្វាររបង និងសរសររបងប្រេះ។
ចំណែករថយន្តខ្ទេចមួយកំណាត់មុខ បែកកញ្ចក់ខាងស្តាំ និងផ្ទុះពោងសុវត្ថិភាព ទាំង២ បណ្តាលអោយអ្នកបើកបរ បានរងរបួសបាក់ដៃ ។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្តក៏បានព្យាយាមបើកទៅមុខ ទាំងគល់ឈើជាប់ក្រោមរថយន្ត បានប្រមាណ៦០ម៉ែត្រ ទៅមុខលែងរួច។ ភ្លាមៗ អ្នកបើកបរ បានទាក់ទងទៅសាច់ញាតិ មកនាំយកទៅកាន់មន្ទីរពេទ្យ។ ដោយឡែករថយន្តទុកកន្លែងកើតហេតុ ដោយសន្តិសុខ ឃាត់ទុក ដើម្បីដោះស្រាវសងការខូចខាត មិនបានប្រគល់អោយសមត្ថកិច្ចឡើយ ៕