» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10763 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708017 នាក់

ប្រាប់​មិន​ស្តាប់​អាជ្ញាធរ​ពោធិ​សែន​ជ័យ​វ៉ៃ​របង​ថ្ម​ឧកញ៉ា​សុខ​ហេង​ចោល​!


​ភ្នំពេញ​៖ របង​សង់​អំពី​ថ្ម​រៀប​ឥ​ដ្ឋិ សង់​រំលោភ​លើផ្លូវ​សារ​ធា​រណះ​មួយកន្លែង​បង្កឡើង​ដោយ​លោក ឧកញ៉ា សុខ ហេង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​គ្រឿង​វាយកម្ទេច​ចោល  កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

gate_oknha1


​លោក សេង គន្ធ​អភិបាលរង​ខ​ណ្ឌ័ បាន អោយដឹងថា​ការ​ចុះមក​វាយកម្ទេចរ​បង​ថ្ម​មួយកន្លែង ដែល​លោក​ឧកញ៉ា សុខ ហេង អាង​អំណាច បាន​សាងសង់​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ គឺ​មកពី​មិន​ស្ដាប់​តាម​ការណែនាំ​និង​ការហាមឃាត់​របស់​អាជ្ញា​ធរ​សង្កាត់ និង ខណ្ឌ​ដែល​បាន​ចុះ​រារាំង​មិន​ឲ្យ​សាងសង់​ក្នុងពេល​កន្លងមក​។​

gate_oknha

​របង​ថ្ម​ដែល​ត្រូវ​វាយ​កម្ទេចចោល​នាពេលនេះ​មាន​ទទឹង​ប្រវែង​៦​ម៉ែត្រ​និង​បណ្ដោយ​ជាង​៦៥​ម៉ែត្រ​កម្ពស់​ជាង​២​ម៉ែត្រ ដែល​លោក​ឧកញ៉ា សុខ ហេង បាន​រឹងទទឹង​សាងសង់​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំង​គ្មាន​ការទទួលស្គាល់​និង​ឯកភាព​ពី​សំណាក់​អាជ្ញាធរ ខណ្ឌ សង្កាត់ និង​ភូមិ​ឡើយ​។​ឈ្មោះ ទី ជា​តំណាង​ដំណាង​លោក​ឧកញ៉ា សុខ ហេង បាន​និយាយថា​លោក​ឧកញ៉ា​គាត់​មិន​ជុំទាស់​ទេ​នៅ​អ្វីដែល​អាជ្ញាធរ​ខណ្ឌ​អនុវត្តន៍​ច្បាប់​នោះ​ប៉ុន្តែ​លោក​សុំអោយ​មានការ​អនុវត្ត​ន៍​អោយ​ស្មើភាព​គ្នា​។​

gate_oknha2

​កំណាត់​ផ្លូវ​ខាងលើនេះ​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២ ឆ្ពោះ​កាន់​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ។ ហើយក៏​ជា​គម្រោង​ផ្លូវ​ចាក់​ក្រាល​បេតុង ដែល​ឧបត្ថម្ភ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ផងដែរ​។​

​នៅមាន​រោង​ដាក់​កង់​ម៉ូតូ​១​ខ្នង​មាន​ទទឹង​៦​ម៉ែត្រ​និង​បណ្ដោយ​ជាង​១០០​ម៉ែត្រ ដែល​រោងចក្រ​កាត់ដេរ​មួយ​បាន​សង់​រំលោភ​យក​ដែរ ហើយ​ពេលនេះ​អាជ្ញាធរ​ទុកពេល​ឲ្យ​១៥​ថ្ងៃ​ដើម្បី​រុះរើ​បើ​មិន​ដូច្នេះ​ទេ​និង​ត្រូវ​វាយ​កម្ទេចចោល​ដូចគ្នា​!​។​