» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12575 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702746 នាក់

ប្រជាជន​បារាំង នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី របស់​ប្រធានាធិបតីម៉ាក្រុន


​ប្រទេស​បារាំង​៖​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ ក្រុមអ្នកតវ៉ា បាន​ដើរ​ដង្ហែ​ក្បួន​តវ៉ា​ជាំ​ថ្មី​ទៀត​នៅក្នុង​ទីក្រុង​ប៉ារីស (Paris) ដើម្បី​ប្រឆាំងនឹង​ប្រធានាធិបតី​បារាំង អ៊ែ​ម​ម៉ា​នូ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) ក្នុងការ​សម្រេច​តែងតាំង​លោក មី​ឆែ​ល បា​នៀល (Michel Barnier) ជា​នាយករដ្ឋមន្ត្រី​ថ្មី ស្របពេល​ប្រទេស​បារាំង​កំពុង​បន្ត​រង់ចាំ​បញ្ជីរាយនាម​ចុងក្រោយ​ស​ម្រា​ប់ម​ន្ត្រី​ចូលកាន់​តំណែង​គណៈរដ្ឋមន្ត្រី ។a france prim demo 

​ស្ថិត​នៅឯ​ទីលាន​ផ្លេ​ស​ដឺ​ឡា​បា​ស្ទីល (Place de la Bastille) ក្រុមអ្នកតវ៉ា​រាប់រយ​នាក់ មាន​កាន់​ទាំង​ផ្ទាំង​បដា​ផងដែរ​នោះ បាន​អំពាវនាវ​ឱ្យ​ដកហូត​លោក​ម៉ា​ក្រុង​ចេញពី​តំណែង នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា រៀបចំ​ដោយ​ក្រុម​ឆ្វេងនិយម ។​អ្នកចូលរួម​តវ៉ា​មួយរូប ប្រាប់ថា «​យើង​មក​ថ្ងៃនេះ ដើម្បី​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់លោក​ម៉ា​ក្រុង ពីព្រោះថា លោក​មិនបាន​គោរព​តាម​ជម្រើស​របស់​ប្រជាជន​បារាំង​ទាល់តែសោះ នៅពេល​លោក​សម្រេចចិត្ត​ដាក់ឈ្មោះ លោក មី​ឆែ​ល បា​នៀ ជា​នាយករដ្ឋមន្ត្រី​» ។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​ដើមខែ​កញ្ញា​ក៏មាន ប្រជាជន​បារាំង ដែល​ប្រកាន់​និន្នាការ​នយោបាយ​ឆ្វេងនិយម ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ប្រឆាំង​ការតែងតាំង​លោក Michel Barnier ដែលមាន​និន្នាការ​ស្តាំ​កណ្តាល​និយម ជា​នាយករដ្ឋមន្ត្រី​ផងដែរ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤​។​

​ក្រសួងមហាផ្ទៃ​បារាំង ឲ្យ​ដឹងថា មនុស្ស​សរុប​១១​ម៉ឺន​នាក់ បាននាំគ្នា​ធ្វើបាតុកម្ម នៅតាម​ដងផ្លូវ​ពាសពេញ​ប្រទេស ក្នុងនោះ​មាន​ទាំង​២​ម៉ឺន​៦​ពាន់​នាក់ នៅ​រដ្ឋធានី​ប៉ារីស​។ ទីក្រុង​បារាំង​ជាច្រើន​ទៀត រួមមាន​ដូចជា Nantes នៅឯ​ភាគ​ខាងលិច​, Nice និង Marseille នៅ​ភាគខាងត្បូង ព្រមទាំង Strasbourg នៅ​ភាគ​ខាងកើត ក៏បាន​មើលឃើញ​មាន​សកម្មភាព​តវ៉ា ផងដែរ​។ ក្រុមបាតុករ​ជាច្រើន បាន​បញ្ចេញ​កំហឹង​ដាក់​លោក Macron ហើយ​មួយចំនួន បានទាមទារ​ឱ្យ​រូបលោក ចុះ​ចេញពី​តំណែង​ថែម​ទៀតផង​។​

​កាលពី​ដើមខែ លោក​ម៉ា​ក្រុន​( Macron) បានសម្រេច​តែងតាំង​លោក បា​ញ៉េ​(Barnier) វ័យ​៧៣​ឆ្នាំ ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី ដើម្បី​ព្យាយាម​ទម្លុះ​ភាពជាប់គាំង​នយោបាយ ក្រោយ​ការបោះឆ្នោត​សភា​មុន​អាណត្តិ ដែល​សម្ព័ន្ធ​ភាពកណ្តាល​និយម​របស់លោក ឈ្នះ​បាន​សំឡេងគាំទ្រ​ត្រឹម​លំដាប់ថ្នាក់​ទី​២​។ លោក Barnier ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​បារាំង ដែល​បាន​ដើរតួនាទី​ជា​អ្នកចរចា​រឿង​ដើរចេញ​( Brexit) របស់​សហភាព​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស​។​

​គួរ​បញ្ជាក់ថា សម្ព័ន្ធភាព​ឆ្វេងនិយម ដែល​បាន​ក្លាយជា​ក្រុម​នយោបាយ​ធំ​បំផុត​របស់​បារាំង ក្រោយ​ការបោះឆ្នោត ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែមិថុនា​-​កក្កដា បាន​ថ្កោលទោស​ការជ្រើសរើស​តែងតាំង លោក Barnier ដោយ​លោក Macron​។ ពួកគេ​ចង់បាន អ្នកស្រី Lucie Castes ដែលជា​សេដ្ឋវិទូ​វ័យ​៣៧​ឆ្នាំ ធ្វើជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក Macron បាន​បដិសេធ ក្រោម​ហេតុផល​ថា អ្នកស្រី​នឹងមិន​អាច​ឆ្ល​ត​ផុត ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅក្នុង​សភា ដែល​មិនមាន​បក្ស​និង​សម្ព័ន្ធភាព​នយោបាយ​ណាមួយ គ្រប់គ្រង​សំឡេង​ភាគច្រើន​ដាច់ខាត​នោះឡើយ​៕a france prim demo1 
​