» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5876 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696047 នាក់

កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ​ជូន​ពលករ​ខ្មែរ​នៅ​ថៃ​បាន តែ​មន្ត្រី​សុខាភិបាល​ថៃ​ជា​អ្នក​ចាក់​!

​ប្រទេស​ថៃ​៖ ប្រទេស​ថៃ​ស្វាគមន៍​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ តែ​សម្រាប់​ការចាក់ គឺ​ត្រូវអនុវត្ត​ដោយ​មន្ត្រី​សុខាភិបាល​ថៃ​។​a co vac thai 

ការអះអាង​ត្រូវបាន​ធ្វើឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ថៃ លោក វិ​ស្នុ គ្រឿង​ង៉ា​ម ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នាពេល​ថ្មីៗ​នេះ​។​សម្រាប់​លោក សុខ សុ​ក្រឹ​ត្យា បាន​ថ្លែងថា ក្នុងជំនួប​នោះ​លោក​ក៏បាន​លើក​ពី​បំណង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រក​កិច្ចសហប្រតិបត្តិការ ដើម្បី​បានផ្តល់​ជា​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​ឆ្លើយតប​សំណើ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​ក៏បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថៃ បាន​ជជែក ហើយក៏​បានសម្រេច​ដែរ​ថា កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​បាន​។ ប៉ុន្តែ​មិនអាច​ទៅ​ចាក់​ដោយ​ខ្លួនឯង​បានឡើយ ពោលគឺ​កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង ហើយ​មន្ត្រី​សុខាភិបាល​ថៃ​ជា​អ្នក​ចាក់​ជូន​។

​ទោះជា​យ៉ាងណា​មន្ត្រី​កម្ពុជា អាច​ចូលរួម​សង្កេតការណ៍​លើ​ការងារ​ចាក់​នេះ​បាន​។ លោក​បាន​គូសបញ្ជាក់ថា ពេលនេះ​មន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ កំពុង​ជជែក​គ្នា​លើ​ការងារ​នេះ ដើម្បី​រក​យន្តការ​កិច្ចសហប្រតិបត្តិការ​ឈាន​ទៅ​ការផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​។​​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​លាន​នាក់​កំពុង​ធ្វើ​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​ថៃ បាន​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ ២​សែន​ដូ​ស​ហើយ​.។

សូមបញ្ជាក់ដែរថានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានទូតថៃ បានប្រកាសថា ប្រទេសថៃ បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជីឈ្មោះនៃក្រុមប្រទេសចំនួន៦៣ ដែលប្រជាជនចាក់វ៉ាក់សាំងពេញលេញរួចរាល់ចំនួន២ដូសឡេីងទៅ អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបាន តាមផ្លូវអាកាស ហើយត្រូវបានលើកលែងពីការធ្វើចត្តាឡាស័ក គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ 

តាមរយះការប្រកាសស្ថានទូតថៃ បានបញ្ជាក់ថា អ្នកមានបំណងចូលទៅប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចូលប្រទេសថៃ ដែលហៅថា «Thailand Pass» ដែលនេះជាទម្រង់ថ្មី ជំនួសទម្រង់ចាស់ ដែលគេហៅថា Certificate of Entry (COE) សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ សម្រាប់ ប្រជាពលករកម្ពុជាដែលមានបំណងធ្វេីដំណេីរទៅប្រទេសថៃគួរដាក់ពាក្យសុំ Thailand Pass តាមប្រព័ន្ធអនឡាញឱ្យបានមុន ព្រោះដោយសារមានអ្នកដាក់ពាក្យច្រេីនមកពីជុំវិញពិភពលោកអាចត្រូវការពេលយូរ។

តាមរយៈពាក្យស្នើសុំទម្រង់ថ្មីនេះ គឺមានជម្រើស៣សម្រាប់អ្នកដំណើររួមមាន៖

ជម្រើសទី១៖ «Test and Go» គឺជាជម្រើសមិនចាំបាច់ធ្វើចត្តាស័ក ក្រោយធ្វើតេស្តអវិជ្ជមានពេលទៅដល់ប្រទេសថៃ។ ជម្រើសនេះប្រើសម្រាប់ទៅតំបន់ដែលអាជ្ញាធរថៃបានបើក និងមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

ជម្រើសទី២៖ «Sandbox Programme» គឺត្រូវស្ថិតនៅតំបន់ដែលកំណត់មួយរយៈ មុនអាចធ្វើដំណើរដោយសេរី។ ជម្រើសនេះ សម្រាប់ការធ្វើដំណើរទៅតំបន់ ដែលអាជ្ញាធរថៃមិនទាន់បើកទូលាយ ឬនៅមានភាពប្រឈមនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ជម្រើសទី៣៖ «Alternative Quarantine» គឺត្រូវធ្វើចត្តាឡីស័កធម្មតា។ ជម្រើសនេះ គឺសម្រាប់បុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

a co vac thai1 a co vac thai2 

​