» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8043 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698214 នាក់

លោក​វេជ្ជបណ្ឌិត ទេព សារ៉េត ខ្លួន​ចូល​នី​វត្ត​ន៍ តែ​មិន​ព្រម​ចូល​វត្ត លូក​ស្ទាប​កូន​កូនក្រមុំ​គេ​ហើយ ស្ទាប​ម៉ែ​ទៀត​!

 

​បន្ទាយមានជ័យ​៖​លោក​វេជ្ជបណ្ឌិត ទេព សារ៉េត ជា​អតីត​អនុប្រធាន​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​​បាន​ចូលនិវត្តន៍​ហើយ​តែ បច្ចុប្បន្ន​បាន​បើក​បន្ទប់​ព្យាបាល​ជម្ងឺ​ទូ​​ទៅ នៅផ្ទះ​របស់គាត់ ស្ថិតនៅ​ភូមិ​គោគ​ស្វាយ​​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​a teb saret 

លោកគ្រូ​ពេទ្យ​ដែល​មិន​ព្រម​ចូល​វត្ត​ចូល​តែ​បន​បា​រកា​រ៉ា​អូ​ខេ​នោះ​​ត្រូវបាន​អាណាព្យាបាល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ដែលជា​អ្នកភូមិ​ក្បែរ​គ្នា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពីបទ បៀតបៀន​កេរ្តិ៍ខ្មាស ​។​

​តាម​ប្រភព បែកធ្លាយ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖ ស្រី​វ័យក្មេង​នេះ សព្វថ្ងៃ​នាង​កំពុង​​សិក្សា​នៅ​សាលា​សុ​វណ្ណា​ភូមិ​ក្នុង​ខេត្ត​បន្ទាយ​​មានជ័យ ដោយ​មូលហេតុ​ព្រោះតែ​ខំ​សិក្សា​​រៀនសូត្រ​ពេក ការទទួល​ទាន​អាហារ​មិនបាន​​ទៀងទាត់ ទើប​បណ្តាលអោយ​នាង មាន​ជម្ងឺ​​ក្រពះ រួច​ចូលទៅ​ពិនិត្យ​ព្យាបាល នៅផ្ទះ​រប​​ស់​គ្រូពេទ្យ ទេព សារ៉េត​ដែល​ឆ្លៀត ហើយក៍​មានរឿង​កើ​​ត​ការ​ប្តឹងផ្តល់​គ្នា​ចឹ​ង​ទៅ​។​

​តាម​ការបញ្ជាក់​ពី​មនុស្ស​ច្រើន​នាក់ ដែល​សុំ​មិ​​ន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​៖​បន្ទាប់ពី​ក្មេង​​ស្រី​នេះ បាន​ចូលទៅ​សម្រាក​ព្យាបាល នៅក្នុង​យ​​ប់​ទី​១​និង​ទី​២ លោក​ទេព សារ៉េត បាន​ចូលមក​​បន្លំ​មើល​ជម្ងឺ ហើយ​លូក​ស្ទាប​ប៉ះពាល់​ដល់​ប្រ​​ដាប់​កេរ្តិ៍ខ្មាស​។ លុះដល់​យប់​ថ្ងៃទី​៣ គ្រូពេទ្យ​រូបនេះ​​បាន​ប្រព្រឹត្ត​នូវ​អំពើ​ស្មោគគ្រោក​ថោកទាប លើ​​រូប​ក្មេងស្រី​ជាថ្មី​ម្តងទៀត ទើប​នាង​ដាច់ចិត្ត​ហ៊ាន​​និយាយ​បញ្ហា​នេះ​ប្រាប់​ដល់​ម្តាយ​។​

​បន្ទាប់ពី​កូន​បាន​រៀបរាប់​ប្រាប់ ម្តាយ​មិនទាន់​​មានប្រតិកម្ម​អ្វី​ទេ ព្រោះ​គ្មាន​ភស្តុតាង ខ្លាច​កូន​​និយាយ​មិន​ពិត​។ តែ​ក្នុង​យប់​ថ្ងៃទី​៤​រូបគាត់​ជា​ម្តាយ​បាន​ដេក​នៅ​គ្រែ​ជាមួយ​កូន​ដើម្បី​ចាំ​តាម​ដា​​ន​នូវ​ទង្វើ​របស់​គ្រូពេទ្យ ដែល​កូន​បាន​ប្រាប់ ក្នុ​​ង​យប់នោះ ប្រហែល​ម៉ោង​រំលង​អា​ធ្រា​ត្រ ស្រា​​ប់​តែ​ឃើញ លោក​ទេព សារ៉េត បាន​ចូលមក​​លូក​ស្ទាប​កូន រួចហើយ​ស្ទាប​ដល់​គាត់​ជា​ម្តាយ​​ថែមទៀត​។​

​នៅក្នុង​ខ​ណះ​ពេលនោះ ម្តាយ​មានប្រតិកម្ម​​ស្រែក​ឆោឡោ ផ្អើល​ដល់​អ្នក​ជម្ងឺ​ផ្សេងៗ ទាំង​​កណ្ដាលយប់​ជ្រៅ ផ្ទុះ​រឿងអាស្រូវ ដែល​កូន​បា​​ន​និយាយប្រាប់ កន្លងមក​ឲ្យ​អ្នកផ្សេង​បានដឹង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ទេព សារ៉េត​​បាន​ប្រឹង​អង្វរក​សុំ​សម្រួល​បង់ថ្លៃ​ជម្ងឺ​ចិត្ត​ដល់​​ឪពុកម្ដាយ​ក្មេងស្រី ដើម្បី​កុំ​ឲ្យ​មានរឿង​ប្តឹង​ប្ត​​ល់ និង​បំបិទ​ព័ត៌មាន​ចេញ​ក្រៅ​។​តែដោយសារ​​ខាង​អាណាព្យាបាល​ក្មេងស្រី ទារ​បង់​ជម្ងឺ​ចិត្ត​​រហូតដល់​៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំណែក​លោក​ទេព សារ៉េត ថា​ពុំមាន​លទ្ធភាព​បង់​ជូន​ឡើយ​​ទើប​រឿង​រាវ​នេះ បាន​ប្តឹង​ចូលទៅ​តុលាការ​។​

​តែ​សំណាងល្អ តុលាការ​បានសម្រេច​មិន​ឃុំ​ខ្លួ​​ន លោក​ទេព សារ៉េត ដាក់​ក្រោម​ការត្រួត​ពិ​និ​​ត្យ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយសារ​​មាន​ការចចារ​ជាមួយ​ខាង​គ្រួសារ​ក្មេងស្រី​នៅ​​ក្នុង​តុលាការ អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​​រិ​ក ពុំ​នោះទេ​ចូល​គុក​បាត់​។​

​ជុំវិញ​ករណី​ខាងលើ លោក កែវ សុ​ភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ​​បាន​បំភ្លឺថា លោក​ទេព សារ៉េត ពិតជា​មាន​គេ​​ប្តឹង​ពី​ករណីនេះ​ទៅ​តុលាការ​ប្រាកដ​មែន តែ​​រឿងនេះ​គេ​បាន​សម្របសម្រួល​គ្នា​អស់ហើយ​។​​ចំណែក​លោក​ទេព សារ៉េត មិនបាន​បំភ្លឺ​ជុំវិញ​​បញ្ហា​នេះ​ដល់​អ្នកសារព័ត៌មាន​ទេ ដោយ​លេខ​​ទូរស័ព្ទ​របស់លោក មាន​មនុស្ស​ស្រី​លើក​ជំនួស​​ហើយ​ប្រាប់ថា រឿងនេះ​មិនអាច​ផ្តល់​ការបំភ្លឺ​​ជាមួយ​អ្នកកាសែត​បានទេ ព្រោះ​វា​បានបញ្ចប់​
​រួចរាល់​ហើយ​។​

​សូមបញ្ជាក់ថា​ចំពោះ​ទង្វើ​របស់​គ្រូពេទ្យ​មួយ​​ចំនួន​តូច​នៅក្នុង​សង្គម​ខ្មែរ ធ្លាប់មាន​ករណីបែបននេះ ជាញ​យមក​ហើយ គួរតែ​លោក​ប្រធាន​មន្ទី​​រ​សុខាភិបាល​ខេត្ត និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​​សុខាភិបាល មេត្តា​ចាត់វិធានការ លើ​បុគ្គល​​គ្រូពេទ្យ​ណា ដែល​ប្រើ​ទង្វើ​គ្មាន​ក្រ​មសីល​ធម៌​ដូចនេះ​ផង​៕mom bun heng pa a teb saret 
​