វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 942 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608497 នាក់
ភ្នំពេញ៖ លោក កៃគឹមសុង និពន្ធនាយកកាសែត ភ្នំពេញប៉ុស្ត៍ផ្នែកភាសាខ្មែរដែលត្រូវបានថៅកែថ្មីជាតិម៉ាឡេស៊ីដេញចេញពីការងារក្រោមលេសថាមានកំហុសក្នុងការចេញផ្សាយអំពីការដូរម្ចាស់ថ្មីនោះអាឡូវបានការងារថ្មីធ្វើវិញហើយ
ជានាយកចាត់ការនៅកាសែតពីរភាសារដូចគ្នាគឺខ្មែរថាម។ លោកកៃគឹមសុងជាស្ថាបនិកកាសែតភ្នំពេញប៉ុស្តិបានបំពេញការងារបាន១១ឆ្នាំរួចមកហើយបន្ទាប់ពីថៅកែថ្មីជាតិអូស្ត្រាលីទិញបន្តពីថៅកែជាតិអាមេរិកាំង កាលពីឆ្នាំ២០០៧ បានឲ្យដឹងថា ការបណ្ដេញលោកចេញ ដោយសារម្ចាស់ថ្មីចោទប្រកាន់លោកនូវកំហុសមួយ បន្ទាប់ពីបានអនុញ្ញាតឲ្យកាសែតនេះចេញផ្សាយអត្ថបទមួយ ស្តីពីការដូរម្ចាស់ថ្មីនៅលើទំព័រមុខនៃកាសែតភ្នំពេញប៉ុស្តិ៍នេះ។
អាឡូវលោកកៃគឹមសុងត្រូវបានកាសែតខ្មែរថាមពីរភាសារ(អង់គ្លេសនិងខ្មែរ)ចេញផ្សាយរាល់ថ្ងៃមានលោកធីម៉ូហាន(T.Mohan)អតីតនិពន្ធនាយកកាសែតកាំបូឌៀថាម(កាសែតជាភាសារអង់គ្លេសស្រកកាសែភ្នំពេញប៉ុស្តិដែរ)ជាចាងហ្វាងទទួលយកឲ្យធ្វើជានិពន្ធនាយកដែលមានតួនាទីសំខាន់ច្រើនជាងកាលនៅភ្នំពេញប៉ុស្តិ។លោកកៃគឹមសុងមានសន្យាថានឹងធ្វើឲ្យកាសែតខ្មែរថាមដែលទើបចេញផ្សាយបានពីរបីឆ្នាំកន្លងមកនេះល្បីឈ្មោះ!។
សូមបញ្ជាក់ថាលោកប៊ីលក្លូហ(Bill Clough)ដែលជាម្ចាស់ក្រុមហ៊ុនប៉ុស្តិមេឌៀ(Post Media Ltd)និងជាចាងហ្វាងការផ្សាយរបស់កាសែត Phnom Penh Post បានប្រកាស កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ថាលោកបានលក់កាសែតនេះទៅឲ្យថៅកែជាតិម៉ាឡេស៊ី ប៉ុន្តែមិនបានទម្លាយឲ្យដឹងនូវទំហំទឹកប្រាក់ឡើយ។
គេមិនដឹងថាតើហេតុអ្វីបានជាថៅកែចាស់អាចលក់ពេលកំពុងមានការប្តឹងផ្តល់គ្នាជាមួយបុគ្គលឹកចាស់មិនទាន់ចប់នោះឡើយ?។ លោក Bill Clough បានបញ្ជាក់ថា ថៅកែថ្មីឈ្មោះSivakumar G. ( Siva ) ដែលបានទិញយកកាសែត Phnom Penh Post គឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញ និងដ៏មានបទពិសោធន៍ ហើយក៏ជាតំណាងឲ្យក្រុមហ៊ុនវិនិយោគទុនដ៏ធំរបស់ម៉ាឡេស៊ី។
លោក Bill Clough បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនកាសែតភ្នំពេញប៉ុស្តិ៍ បានដោះស្រាយរួចរាល់នូវបញ្ហាពាក់ព័ន្ធនឹងរឿងពន្ធដារ ដែលត្រូវបានបង្ហាញជាសាធារណៈកន្លងមក ជាមួយអគ្គនាយកដ្ឋានពន្ធដារនិងបានបញ្ជាក់ថាបើគេមិនទិញកាសែតនេះនឹងងាប់។ ចំណែកករណីនៅតុលាការ ដែលអតីតបុគ្គលឹកជាន់ខ្ពស់ជនជាតិបរទេស បានប្តឹងទាំរសំណងការងារជាង២០ម៉ឺនដុល្លារនោះ កំពុងបន្តដោះស្រាយ នៅតុលាការ ។
ក្រុមហ៊ុនមុន បានបញ្ជាក់ថា ការអនុវត្តដីការឹបអូសទ្រព្យសម្បត្តិរបស់កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានផ្អាករង់ចាំតុលាការកំពូល ជម្រះបណ្តឹងឧទ្ធរណ៍។គិតដល់ខែឧសភា ឆ្នាំ២០១៨នេះ អស់រយៈពេល ២៦ ឆ្នាំហើយ សម្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ចាប់តាំងពីបង្កើតដំបូងដោយលោកម៉ៃខឹលហេល( Michael Hayes)នៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០៨ ក្រុមហ៊ុន Post Media បានទិញកាសែតភ្នំពេញ ពីលោកម៉ៃខឹលហេល( Michael Hayes)ហើយចេញផ្សាយប្រចាំថ្ងៃនូវកាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស និងនៅឆ្នាំ២០០៩ កាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយជាភាសាខ្មែរ។