» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1536 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140718 នាក់

បន្ទាប់ពី​ផ្ទុះ​រឿង​វ៉ៃ​អ្ន​កាសែត​លេចចេញ​ព​តិ​មាន​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០​រកស៊ី​លួច​តម្លើងរថយន្ត​ខុស​បច្ចេកទេស ?


​ភ្នំពេញ​៖ មាន​សេចក្តីរាយការណ៍​ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេព ចិ​ត្រា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​៧០​នៅ​ពីក្រោយ​មុខរបរ​កាត់ត តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស នៅក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ ផ្នែក​ខាងក្រោយ​ប៉ែក​ខាងឆ្វេង​បន្ទាយ ។​a army car 

ការលេចចេញ​ព​តិ​មាន​នេះ​គឺ​កើតឡើង​ក្រោយពី​មានព​តិ​មាន​ក្រុម​ទា​ហ៊ាន​កងពលតូច​លេខ​៧០​ព្រួត​វាយ​អ្នកកាសែត​រងរបួស​ប្លន់​យក​ទូរ​សព្ទ័​កាល​ពីយ​ប​ថ្ងៃទី​៣​វិច្ឆិកា​ដោយសារ​ថត​បាន​សកម្ម​ភាពអាក្រក់​របស់​ពួកគេ​។

​ទាក់ទង​របរ​រកស៊ី​កាត់ត​ឡាន​ប្រភពពី​ក្រុម​ជាង​នៅ​ទីនោះ​ឲ្យ​ដឹងថា​៖ ជា​ប្រភេទ​រថយន្ត​ទំនើប កាត់​មួយ​កំណាត់ៗ ដូចជា​រថយន្ត កាមរី​ហៃ​ព្រី​ត ស៊េរី​ឆ្នាំ​២០០៧,​កាមរី​ស៊េរី​២០១៧ ,​ឡង់​គ្រឺ​ស័​រ ឡិច​សុ​ិ​ស ចាប់ពី​ស៊េរី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៨ ,​រថយន្ត​ហាយ​ឡែ​ន​ឌឺរ​ចាប់ពី​ស៊េរី​ឆ្នាំ​២០០២​ឡើងទៅ​។​

​គេ​លួចបាន​រាយការណ៍​មក​ថា​៖ កន្លែង​តំលើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ បាន​ដំណើរ​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្នុងនោះ​គ្រប់គ្រង​ដោយ​មនុស្ស​២​នាក់ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេព ចិ​ត្រា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​៧០ នេះ​តែម្តង​។

ទីតាំង​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​នេះ​គេ​ធ្វើ​រោង​ដំបូល​ស័ង្កសី ពណ៍​ឈាមជ្រូក របង​បិទ​ជិត ទ្វារ​ដែក​បិទ​ស័ង្កសី​ពណ៍​ខៀវ ដោយ​យក​រថយន្ត​(​ខម​) និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​មក​ចត​បាំង​ពីមុខ ជៀសវាង​ភ្ញៀវ​ពី​ខាងក្រៅ​ចូលទៅ​ដឹង​ពី​សកម្មភាព​នេះ​។ យ៉ាងហោចណាស់​ក៏​ក្នុង​១​ខែ​តម្លើង​បាន​១០០​គ្រឿង ក្នុងនោះ​តម្លើង​រួច​១​គ្រឿងៗ ត្រូវ​បង់លុយ​អោយ​អ្នកគ្រប់គ្រង​នៅក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ ចំនួន​៦០០​ដុល្លារ​។ ក្រៅពី​ករណី​តម្លើងរថយន្ត​កាត់ត នៅ​ទីនោះ​ក៏​ជា​កន្លែង​ទទួល​រក្សាទុក​រថយន្ត​ទំនើបៗ​អត់​ពន្ធ​នាំចូល ឬ​អោយ​អ្នកលក់ អ្នកទិញ​ទៅ​មើល​ច​ចារ​តថ្លៃ​គ្នា បញ្ចៀស​ការបង្ក្រាប​ណាមួយ​ពី​សមត្ថកិច្ច​គយ​។

​ក្រៅពី​កន្លែង​តម្លើងក្នុងបន្ទាយនេះ​ក៏ មាន​ទីតាំង​របស់គាត់​មួយទៀត​នៅផ្ទះ​២​ល្វែង ទល់មុខ បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ ក្នុងភូមិ​ចុះ​ពី​ផ្លូវជាតិ​លេខ​៣​ជិត​៥០០​ម៉ែត្រ ជា​កន្លែង​លាក់ទុក​រថយន្ត​ទំនើបៗ​គ្មាន​ពន្ធ​នាំចូល​,​រថយន្ត​កាត់ត ទំនើបៗ សម្រាប់​ទុក​យកទៅ​តម្លើង និង​លក់​ចេញ​។​

​ទាក់ទង​ព​តិ​មាន​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេព ចិ​ត្រា មេបញ្ជាការរង កងពលតូច​លេខ​៧០ បាន​បដិសេធ​ប្រាប់​កាសែតតាម​ទូរស័ព្ទ​ថា​៖ ករណីនេះ​មិនមែនជា​កន្លែង​គាត់​ទេ ហើយ​គាត់​ធានាថា​អត់​បាន​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ​។​ដូចគ្នា​ដែរ​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​៧០ ទទួលស្គាល់ថា​ជា​កន្លែង​ក្មេងៗ កូនចៅ​ទេ ហើយក៏​បាន​ឈប់​ដំណើរការ​៣​ខែ​ទៅ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានអោយដឹងថា​៖ បើ​មាន​មែន ទីតាំង​កន្លែង​នោះ​គឺ​គ្មាន​អំណោយផល​ចុះបង្ក្រាប​ទេ ព្រោះ​ជាទី​តាំង​យោធា មិន​ងាយ​ធ្វើការ​ទេ​។​a army car a army car1 a army car2