» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7082 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697253 នាក់

សម្តេច​ក្រឡា​បង្គាប់​ឲ្យ​លោក​សុខ​ផល​ចុះបង្ក្រាប​អន​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ល្បី​ថា​មាន​ចិន​១០​ម៉ឺន​នាក់​

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨​កញ្ញា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​បង្គាប់ការ​មួយ​ជូន​ឯកឧត្តម​សុខ​ផល​រដ្ឋ​លេខ​ធិ​ការ​ក្រសួងមហាផ្ទៃ​ឲ្យ​ចុះ​ខេត្ត​សីហនុ​ដើម្បី​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​អន​ឡាញ​ដែល​អាជ្ញាធរ​និង​មាន​មន្ត្រី​អ្នកមាន​អ​ណា​ច​គុបគិត​គ្នា​បើក​ឲ្យ​លេង​រំលោភ​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​ដែល​បានប្រកាស​បិទ​តាំងពី​ប៉ុន្មាន​ឆ្នាំ​(២០២០)​មុន​មាន​កូ​វីត​ចូល​អុកឡុក​ម្លេះ​។​a sok  game 

ការចេញលិខិត​បង្គាប់​ការ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក​សុខ​ផល​ចេញ​ការអំពាវនាវ​ឲ្យ​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍​ករណី​រក​ឃើញ​ជនជាតិ​ចិន​ពី​៧​ទៅ​១០​ម៉ឺន​នាក់​ដែល​មក​ពួន​សម្ងំ​ធ្វើការ​ឲ្យ​បន​ល្បែង​អន​ឡាញ​ខុសច្បាប់​និង​រក​ការចាប់​ជំរឹត​ជួញដូរ​មនុស្ស​នៅក្នុង​ខេត្ត​សីហនុ​និង​ការរត់ពន្ធ​ចិន​៤១​នាក់​តាម​ទូក​នៅ​កោះតាង​។​​ជាមួយនិង​ចំណាត់ការ​នេះដែរ​នៅ​ព្រឹក​ថ្ងៃទី​២៩​កញ្ញា​ថ្លែង​ក្នុង​វេទិការ​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​៦​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន​សេន​នាយករដ្ឋមន្ត្រី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកយក​ប្រធានបទ​រួមមួយ​គឺ «​សូមកុំ​យក​កម្ពុជា​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​»​។
​

ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២២ ដែល​សភាពការណ៍​កូ​វីដ​-១៩​បាន​ធូរស្រាល និង​ចាប់ផ្ដើម​សកម្មភាព​សេដ្ឋកិច្ច សង្គម​ឡើងវិញ​នោះ កម្ពុជា​ក៏​កើតមាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​គមនាគមន៍​យ៉ាង​គគ្រឹកគគ្រេង ព្រមជាមួយ​ការប្រើប្រាស់​មនុស្ស​ដោយ​បង្ខំ កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល បិទ​សិទ្ធិសេរីភាព និង​ការប្រើប្រាស់​ជនរងគ្រោះ​ជា​ឧ​បក​ណ៍​សម្រាប់​បោកប្រាស់​អ្នកដទៃ​បន្តទៀត​។ បទល្មើស​នេះ ជា​ប្រភេទ​បទល្មើស​ឆ្លងដែន មាន​ខ្សែបណ្ដាញ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​លួចលាក់​ធ្វើ​សកម្មភាព​យ៉ាង​សម្ងាត់​តាម​បច្ចេកវិទ្យា​ព័ត៌មាន ដោយបាន​បង្ខំ​មនុស្ស​ធ្វើការ​ដោយ​គ្មាន​សេរីភាព ឃុំឃាំង​មនុស្ស​ជំរិត​ទារប្រាក់ ហើយ​ជនល្មើស​ខ្លះ​មាន​អាវុធ​ខុសច្បាប់​ទៀតផង ដែល​សកម្មភាព​នេះ បើ​មិន​បង្ការ​ទប់ស្កាត់​ទេ នឹង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នាពេល​អនាគត​។​

​សម្ដេច​បន្តថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បានដាក់​ចេញ​ផែនការ​ប្រតិបត្តិ​ការដើ​ម្បី​សម្រេចបាន​គោលការណ៍​សំខាន់​៤ គឺ​សង្គ្រោះ​ជនរងគ្រោះ​, ស៊ើបអង្កេត​រក​ជន​ប្រព្រឹត្ត​បទល្មើស បក្ខពួក និង​ស្រាវជ្រាវ​រក​មេក្លោង​, ត្រួតពិនិត្យ​ប្រមូល​ភស្តុតាង ឈានទៅ​បិទ​ទីតាំង​អាជីវកម្ម​ខុសច្បាប់ ជាពិសេស​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​បើ​រកឃើញថា ជា​ករណី​ជួញដូរ​មនុស្ស ត្រូវ​ពន្លាត​ការស៊ើបអង្កេត​រក​បទ​ល្មើស​សម្អាត​ប្រាក់​។​

​តាមរយៈ​កិច្ចប្រតិបត្តិការ​ពីថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ រហូតដល់​បច្ចុប្បន្ន សម្ដេច​បានឱ្យដឹងថា ចំនួន​បណ្ដឹង​ដែល​ទទួលបាន​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ មាន​ប្រមាណ ៣៦៨​ករណី ក្នុងនោះ​ជនល្មើស​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ គឺ​រហូតដល់ ២៤៩​ករណី ដោយ​ក្រុម​ប្រតិបត្តិការ​បាន​រុករក​ជនល្មើស​តាម​បណ្ដា​ទីតាំង​សង្ស័យ និង​តាម​សេចក្ដីរាយការណ៍ សង្គ្រោះ​ជនរងគ្រោះ​បាន ៣៦១​នាក់ ក្នុងនោះ​រងគ្រោះ​អំពើ​ជួញដូរ​មាន ៩​ករណី មនុស្ស​៥៤​នាក់ និង​៦​សញ្ជាតិ​។​

​សម្ដេច​ក៏បាន​ឱ្យដឹងទៀតថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៤១​នាក់ មាន​៣​សញ្ជាតិ បញ្ជូនទៅ​តុលាការ រឹបអូស​ភស្តុតាង និង​បិទ​ទី​ទាំង​ដើម្បី​ស៊ើបអង្កេត​ប្រមូល​ភស្តុ​ង​តាង​បន្ថែម​។ ក្រៅពីនេះ ក៏មាន​ជនរងគ្រោះ​រាប់រយ​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ បើទោះបីជា​អ្នក​ទាំងនោះ​មិនមែនជា​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ក៏ដោយ ដោយ​សមត្ថកិច្ច​បា​នស​ម​ត្ថ​កិច្ច​រំដោះ​ទៅ​ទីតាំង​សុវត្ថិភាព​ក្រោម​កិច្ចសហការ និង​សម្របសម្រួល​ពី​ស្ថានទូត​ពាក់ព័ន្ធ​ដើម្បី​ពួកគេ​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​វិញ​នៅក្នុង​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​អះអាងថា បន្ទាប់ពី​សម្ដេច​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ភ្លាម រហូតដល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ បាន​រកឃើញ​កន្លែង​លួច​បើក​ល្បែង​ស៉ី​សង​ជាង ១០០០​ទីតាំង និង​ខេត្តកណ្ដាល រកឃើញ​ជាង ៧០០​ទីតាំង​។a china pm a sok  game1 a sok  game2 a sok  game3 

​