» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8309 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698480 នាក់

អតីតរដ្ឋមន្ត្រី​ការពារជាតិ​សម័យ​សាធារណរដ្ឋ​ម​ប្រជាមានិត​កម្ពុជា​ស្លាប់​ត្រឹម​ផ្កាយ​បី​!


​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កុយ ប៊ុន​ថា​អតីតរដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ សម័យ​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា បានទទួល មរណភាព​ហើយដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៦៧​ឆ្នាំ​កាលពី​វេលា​ម៉ោង​១១៖៣៥​នាទី​ព្រឹក នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នា​មន្ទីរពេទ្យ​កាល់ម៉ែត​។a koy bun7 

សព​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក កុយ ប៊ុន​ថា ត្រូវបាន​តម្កល់​នៅ​វត្ត​ចំប៉ា ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​។​នេះ​បើ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​។​

​បើតាម​ប្រភព​ដែល​ធ្លាប់​ស្គាល់​បាន​ឲ្យ​ដឹងថា​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​កុយ​ប៊ុន​ថា​ហៅ​កុយ​បៀ​ន​ដែល​ក្រោយ​ឆ្នាំ​១៩៧៩​ជា​មេបញ្ជាការ​យោធា​ខេត្តបាត់ដំបង​បាន​ឡើងជា​រដ្ឋ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​នា​ដើម​ទសវត្ស​ឆ្នាំ​៨០​ប្លាយ​បន្ទាប់ពី​លោក​ចាន់​ស៊ី​បាន​ឡើងជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក​ប៉ែន​សុវណ្ណ​ដែល​ត្រូវបាន​ចាប់ខ្លួន​។​ធ្វើ​រដ្ឋមន្ត្រី​ការពារជាតិ​វេចបាយ​ស៊ី​តាម​ឡាន​ពេល​ចុះ​មូលដ្ឋាន​បាន​ប៉ុន្មាន​ឆ្នាំ​លោក​កុយ​ប៊ុន​ថា​ដែល​ប្រភព​ថ្នាក់ដឹកនាំ​កំពូល​ថា​ធ្វើ​មេ​ទ​ព័​មិន​ព្រម​ចរចារ​ដឹង​តែ​ប្រកាន់​ជំហរ​វ៉ៃ​ត្រូវបាន​ដកចេញ ឲ្យ​ទៅធ្វើ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​វិញ​។​

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ត្រូវបាន​សម្តេច​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​បន្តពីលោកចាន់ស៊ីដកយក​ពី​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណៈការ​និង​គមនាគមន៍​ឲ្យ​មក​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជំនួស​លោក​កុយ​ប៊ុន​ថា​ដើម្បី​បើក​យុទ្ធនាការ​វ៉ៃ​ផង​ចរចារ​ផង​ជាមួយ​ពួក​រដ្ឋាភិបាល​ត្រីភាគី​ដឹកនាំ​ដោយ​អតីតព្រះមហាក្សត្រ​ព្រ​បរម​រតនៈ​កោដិ​នរោត្តម​សីហនុ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​អាច​ថា​លោក​មាន​ប្លង់រឹង​ទៅហើយ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះឆ្នោត​។​

សម្រាប់​លោក​កុយ​ប៊ុន​ថា​ក្រោយពី​មាន​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​លោក​ក៏​បាត់ឈ្មោះ​បោះ​សម្លេង​ឈឹង​រហូត​ពេល​ស្លាប់​តែម្តង​ដោយមាន​សក្តិ​ត្រឹម​ផ្កាយ​បី​ប៉ុន​ណោះ​ក្នុងពេល​អ្នកខ្លះ​កូនចៅ​លោក​ឡើង​ផ្កាយ​៤​អស់​ទៅហើយ​។ សារ​ពត៍​មាន​មាតុភូមិ​សូម​ចូលរួម​មរណ​:​ទុក្ខ​ជាមួយ​គ្រួសារ​សព​ផង​៕a koy bun1 a koy bun2 a koy bun3 a koy bun4 a koy bun5 a koy bun6 
​