» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1229 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580076 នាក់

ប្រកាសអាសន្ន​ចំនួន​អ្នក​ទោស​កើនឡើង​មិនធម្មតា


​ ​ភ្នំពេញ​៖​កំណើន​អ្នកទោស​ជា​ទណ្ឌិត​និង​ជនជាប់ចោទ ដែល​ជាប់ឃុំ​ក្នុង​ពន្ធ​នា​​គារ​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​សរុប​ជិត ៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ជា​តួលេខ​ដ៏​ច្រើន​មិន​ធ្លាប់មាន ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក នុត សវ​នា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ។a prisona

​លោក នុត សវ​នា ថ្លែងថា ការកើនឡើង​នៃ​ចំនួន​អ្នកទោស​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​ជា​ក្តីបារម្ភ​ដ៏​ធំ​មួយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​ត្រូវធ្វើ​ទំនើបកម្ម​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ។ នេះ​បើតាម​ការ​ស្រង់​សម្តី​របស់លោក​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ។​តាម​វិទ្យុ RFI គឺ​លោក នុត សវ​នា បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជិត ៥​ម៉ឺន​នាក់ ដែលជា​ចំនួន​ដ៏​ខ្ពស់ ។ ការកើនឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​នេះ​កើតចេញពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ និង​បញ្ហា​ផ្លូវច្បាប់​កម្ពុជា ។ ដើម្បី​ទម្លាយ​ភាព​ចង្អៀត​នៅក្នុង​ពន្ធនាគារ កម្ពុជា​ត្រូវ​សាងសង់​អគារ​ពន្ធនាគារ​បន្ថែម ឬ​ច្នៃ​បន្ទប់​ពន្ធនាគារ​ឱ្យ​ធំ​ជាង​មុន ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​បន្ទា​ន់​សព្វថ្ងៃ ។

សម្រាប់កំណើនអ្នកទោសនេះលោក នុត សវ​នា ចង់ឱ្យមាន​កិច្ចសហការ​រវាង​ស្ថាប័ន​តុលាការ​ក្រសួងយុត្តិធម៌ ស្ថាប័ន​ជំនាញ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ។​សូមបញ្ជាក់ថា​កាលពីដើម​អា​ណ្ត​ត្តិ​រាជរដ្ឋាភិបាល​ទី​៧​ឯក​ស​សុខា​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហើ​ឲ្យ​ដឹងថា​មាន​អ្នកទោស​ក្នង​ព​ន្ធ័​នាគារ​ជាង​៤​ម៉ឺន​នាក់​ទៅហើយ​ក្នុងនោះ​ប្រមាណ​ជិត​៥០​ភាគរយ​ជា​អ្នកទោស​បទល្មើស​គ្រឿងញៀន​។​ឡូ​វ​នេះ​បន្ទាប់ពី​មាន​បទបញ្ជា​នាយករដ្ឋមន្ត្រី​ជម្រុញ​ឲ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​ក្មេង​ទំនើង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​ដាច់ខាត​កាន់តែ​កើនឡើង​ជាមិនខាន​។​តាម​ស្ថានភាព​នេះ​ការបង្កើត​គុក​វា​មិនមែនជា​ដំណោះស្រាយ​ទេ​។​ការធ្វើ​សមាះ​រណកម្ម​អ្នកទោស​ទៅ​និង​សង្គមជាតិ​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព​ន្ធ័​តុលា​ក​អាចជា​មធ្យោបាយ​ល្អ​ផងដែរ​៕a prison speu1