» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12000 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702171 នាក់

៣​ថ្ងៃ​ផ្ទះ​បណ្តែត​ទឹកជា​១​ពាន់​ខ្នង​ត្រូវបាន​រុះរើ​ចេញ​!

 

​ភ្នំពេញៈ រយៈពេល ៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ សំណង់​មិន​រៀបរយ និង​បែ​ចិញ្ចឹម​ត្រី លើ​ផ្ទៃ​ទន្លេ នៅក្នុង​ខណ្ឌ​ចំនួន ៥ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​បាន​ជាង ១.៣០០ ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី និង​នៅ​សេសសល់ មួយចំនួនទៀត កំពុងតែបន្ត​រុះរើ​។​a khan vn 

​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹងថាៈ ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ សំណង់​មិន​រៀបរយ និង​បែ​ចិញ្ចឹម​ត្រី លើ​ផ្ទៃ​ទន្លេ ក្នុង​ខណ្ឌ​ចំនួន ៥ ដែល​បាន​រុះរើ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ មានដូចជាៈ​
១. នៅ​ខណ្ឌ​ព្រែក​ព្នៅ ផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​សរុប ៨២ រុះរើ​រួច​ទាំង ៨២ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ២៩៦ រុះរើ​បាន​ចំនួន ១៧៩​។​
២. នៅ​ខណ្ឌ​ជ្រោយចង្វារ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ២១០ រុះរើ​រួច​បាន​ចំនួន ៩ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ១២៩ រុះរើ​បាន​ចំនួន ៨៥​។​

៣. ខណ្ឌឫស្សីកែវ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ៣០៨ រុះរើ​រួច ទាំង ៣០៨ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ១៥៧ រុះរើ​បាន​ចំនួន ១៤៧​។​
៤. ខណ្ឌ​ច្បារអំពៅ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ២៤៩ រុះរើ​រួច ២១០ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ២៩៣ រុះរើ​បាន​ចំនួន ២៤៧​។​
៥. ខណ្ឌមានជ័យ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ១២ រុះរើ​រួច ៩ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ៥ រុះរើ​ទាំងអស់​។​

​សរុប​រួម ផ្ទះ​បណ្តែត​ទឹក នៅលើ​ផ្ទៃ​ទន្លេ ក្នុង​ខណ្ឌ​ទាំង ៥ ខាងលើ មាន​ចំនួន ៨៦១ រុះរើ​រួច បាន​ចំនួន ៦២៨ និង​បន្ត​រុះរើ ចំនួន ២៣៣ , បែ​ចិញ្ចឹម​ត្រី សរុប​រួមមាន ចំនួន ៨៨០ រុះរើ​រួច បាន​ចំនួន ៧៦៣ និង​កំពុង​បន្ត​រុះរើ ចំនួន ១៧១​។​

​សូមជម្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ប្រកាស ចំពោះ​អ្នករស់នៅ និង​ប្រកប​បរបរ លើ​ផ្ទៃ​ទឹកទន្លេ ឱ្យ​រុះរើ ឬ​ចល័ត ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ ឱ្យអស់ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដោយ​ទុក​រយៈពេល ៧ ថ្ងៃ​។​a khan vn3 

​