» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 36 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750567 នាក់

មេបក្ស​ជួង​លោក​ខឹម​វាសនា​ចេញមុខ​ការពារ​កូនចៅ​!?ឬឆ្លៀតឱកាស?

 

​ភ្នំពេញ ៖ សង្គ្រាមពាក្យសម្ដី​ឈានដល់​ការ​បង្ហោះ​វីដេអូ​ដៀល​ដោយ​គ្រាន់តែ​ការ​រាំច្រៀង​រវាង​ភាគី​ក្រុម​តារា​ខ្មែរ និង​ពលករ​កូរ៉េ បាននិងកំពុង​តែ​ត្រូវបាន​អ្នកនយោបាយ​យក​ធ្វើ​ប្រធានបទ​បេ​ញ្ចេ​ញ​មុខ​។​បន្ទាប់ពី​លោក​ពេ​ច​ជ្រ​ស្រស់​ប្រធាន​បក្ស​យុវ​ខ្មែរ​ដែល​រិះគន់​សកម្មភាព​ខុសឆ្គង​ច្រុលនិយម​របស់​ពលករ​ដល់​វេន​លោក លោក​ខឹម វាសនា ប្រធាន​គណបក្ស​សញ្ញា​ជួង​(​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​)​ក៏​ចេញមក​ធ្វើការ​វែកញែក​រឿងនេះ​ដើម្បី​ទាញ​ការចាប់អារម្មណ៍​ផងដែរ​។a khem veasna

តាម​ហ្វេ​ស​ប៊ុ​កលោក​ពេជ្រ​ស្រស់​ថា​៖​ហេតុអ្វី​ខ្មែរ​មួយចំនួន ចេះតែ​ដៀល​​ពូជសាសន៍​ខ្លួនឯង​ដូច្នេះ ម្យ៉ាង​វិញ​​ទៀត​អ្នក​ដៀល​នឹង​គឺ​មិនមែន​ជាតិ​​សាសន៍​ដទៃ​ឯណា ខ្លួន​ដៀល​គេ​ថា​​មិន​ថ្លៃ តែ​ត្រង់​អា​ខ្លួនឯង​នឹង​ថត​គេ​​បណ្តើរ​ដៀល​គេ​បណ្តើរ​នេះ​មិនដឹង​​ថា​ថ្លៃ​ត្រង់ណា​ទេ ពោលគឺ​ថោក​រក​​លេខ​ដាក់​គ្មាន​តែម្តង អាច​និយាយ​​បាន​ថា​៖​កូន​កើត​ពី​ផ្ទៃ​ម្តាយ​តែមួយ​​ប៉ុន្តែ​ដៀល​សមាជិក​រួម​ផ្ទៃ​ថា​៖ ពូជ​​នេះ​មិន​ថ្លៃថ្នូរ​សោះ​ទាំង​ខ្លួនឯង​នឹង​​ក៏​ជា​អ្នក​រួម​ផ្ទៃ​ជាមួយ​គេ​ដែរ ។ នេះ​
​បាន​គេ​ហៅថា ហែកសំពត់​ឲ្យ​អ្នក​​ក្រៅ​មើលងាយ​មាយា​ទ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ​ប្រធាន​បក្ខ​ជួង​រូបនេះ បាន​វែកញែក​រក​ខុសត្រូវ​ចំពោះ​រឿងនេះ​ដូច្នេះ​ថា ទីមួយ គេ​ចោទថា​ដៀល​ខ្មែរ​ទាំងអស់​។ ពាក្យ​ថា​ខ្មែរ​គឺ​សំដៅ​ខ្មែរ​លើសពី​៥០%​ឡើងទៅ ឬ​ខ្មែរ​ទូទៅ តែ​មិនមែន​ខ្មែរ​ទាំងអស់​ទេ​។ បញ្ហា​ខ្លាំងណាស់​ដែល​មនុស្ស​មិន​យល់​ន័យ​ពិត​នៃ​ការប្រើ​ភាសា​ខ្មែរ ហើយ​តាំងខ្លួន​ជា​អ្នកការពារ​ខែ្មរ​ដោយ​យកមុខ និង​ដើម្បី​លាង​គំនុំ​នឹង​ក្រុម​ណាមួយ ដោយ​មួល​ចេតនា​របស់​អ្នក​ស្មោះត្រង់​ដែល​ប្រើពាក្យ​ខ្មែរ​នេះ​។ ការទទួលយក​ការពិត​ដែលជា​ចំណុច​មិនល្អ មិន​ត្រឹមត្រូវ​របស់ខ្លួន ជា​ចំណុច​ចាប់ផ្តើម​នៃ​ការអភិវឌ្ឍន៍​ទៅរក​ភាពប្រសើរ​។​

​ទី​ពីរ បើ​មិន​ពេញចិត្ត​អ្នករាំ​នៅ​ព្រលានយន្តហោះ ម្តេច​មិន​ដៀល​តែ​អ្នករាំ​នៅ​ព្រលានយន្តហោះ​ហ្នុ​ង​ទៅ ម្តេច​មក​ដៀល​ខ្មែរ​ទាំងអស់​ធ្វើ​អី​? ចិត្ត​អ្នក​ដៀល​មិនមែន​ចង់​ដៀល​តែ​ខ្មែរ​ដែល​រាំ​នៅតាម​ព្រលានយន្តហោះ​នោះទេ ហើយក៏​មិនមែន​ដៀល​ខ្មែរ​ទាំងអស់​នោះដែរ គឺ​ចិត្ត​គេ​ចង់​ដៀល​ខ្មែរ​ទូទៅ លើសពី​៥០%​ឡើងទៅ​ដែលមាន​ចរិត មិន​ថ្លៃថ្នូរ​បែប​ហ្នឹង​។​

​ទី​បី គេ​ចោទថា អ្នក​ថត​ហ្នឹង លួច​ថត​គេ​ក្នុង​ទីសាធារណ​:​ដោយ​មិនបាន​សុំ​ការអនុញ្ញាត ហើយ​ចោទថា​ជា​រឿង​ខុសច្បាប់​។ សួរថា​តើ​អ្នកចោទ​គេ​ថា​ខុសច្បាប់​ហ្នឹង តើ​អ្នកមាន​បានដឹង​ពី​ច្បាប់​នៅ​ម៉ា​លេ​ស៊ី​ស្តីពី​ការថតរូប​របស់គេ​ក្នុង​ទីសាធារណ​:​អត់​? តើ​ថតរូប​មនុស្ស​ប្រព្រឹត្ត​ខុសឆ្គង​នៅ​ទីសាធារណៈ​ជា​រឿង​ខុសច្បាប់​ឬ​? ហើយ​រឿង​កើត​នៅ​ម៉ាឡេស៊ី បើ​ចង់​ប្តឹង ត្រូវ​ប្តឹង​នៅ​ម៉ា​លេ​ស៊ី​។ ឥលូវ កុំ​ទាន់​និយាយ​ដល់​រឿង​ខុសច្បាប់ ឬ​អត់ ក្នុង​មនសិការ​ជាម​នុស្ស បើ​អ្នក​បានឃើញ​ទង្វើ​ណាមួយ​ខុសឆ្គង មិន​សមរម្យ មិន​ត្រឹមត្រូវ ហើយ​អ្នក​ថត​ទុក ឬក៏​ផុស​អោយគេ​ដឹង សួរថា​តើ​វា​ត្រឹមត្រូវ​ដែរឬទេ​? ហើយ​បើ​អ្នក​ចាំ​សុំ​ការអនុញ្ញាត​ថត ពី​មនុស្ស​ដែល​កំពុង​រឿង​ធ្វើ​ខុស​នោះ តើ​មានវី​ឌេ​អូ​ពី​មនុស្ស​ខូច មនុស្ស​អាក្រក់​ឯណា អោយ​បងប្អូន​បានឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​សព្វថ្ងៃនេះ​??​។​

​យ៉ាងណា​លោក​ខឹម​វាសនា​មិនបាន​ពន្យលថា​តើ​ទង្វើ​ចឹ​ង​តាមផ្លូវ​ច្បាប់​អ្នកណា​ខុស​ឬ​ត្រូវ​នោះឡើយ​គឺគ្រាន់តែចេញមករកការចាប់អារម្មណ៍តែប៉ុណ្ណោះ!​។​a pich sros2 a bun hoeun sanha a bun hoeun sanh6