» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9459 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699630 នាក់

កម្មការិនី​រោងចក្រ​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ព្រោះ​ចាញ់ល្បិច​ពួក​ទម្លាក់យោង​!


​ភ្នំពេញ ៖ នារី​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់ បាត់បង់​គ្រឿងអលង្ការ អស់ពី​ខ្លួន​រលីង និង​ទូរស័ព្ទ​មួយគ្រឿង​ផងដែរ សរុប​អស់​រាប់រយ​ដុល្លា ដោយសារ​បាញ់​បោក​ក្រុម​ទម្លាក់យោង បាន​ត្រឹម​កាន់​របស់​កាឡៃ​ទៅប្តឹង​ប៉ូលិស​ទាំង​ទឹកភ្នែក កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅតាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​a fake gold1 

​នារី​រងគ្រោះ​ដែល​សម័យ​នេះហើយ​នៅ​ចាញ់បោក​គេ​ទៀត​នោះ​មានឈ្មោះ អឿន ចាន់​និ​ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​បងស្រី នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ​តា​ល ។ សម្ភារៈ​បាត់បង់ ខ្សែក​ប្លា​ទីន​១​ខ្សែ ខ្សែជើង​១​ខ្សែ កងដៃ​៣​កង ចិញ្ចៀន​២​វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង ។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​កំពុង​ដើរ​ចេញពី​បន្ទប់​ជួល​ឆ្ពោះទៅ​រោងចក្រ នៅមុខ​សាលាក្តី​ខ្មែរក្រហម លុះដល់​ដល់​មុខ​វត្ត​កំបូល តាមផ្លូវ​ជាតិ​លេខ​៤ ស្រាប់​តែមាន​ស្ត្រី​សង្ស័យ​ម្នាក់ ដើរមក​សួរ មាន​រើស​បាន កញ្ចប់​ថង់​ក្រហម មាស អត់ ? ។​នាង​ថា អត់​ឃើញ​ទេ​។ ពេលនោះ​ក៏មាន ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ មក​ប្រាប់ថា កុំ​មាត់​ចាំ​ចែកគ្នា ពួកគេ​រើស​បាន​ហើយ​ស្រាយ​មាត់​ថង់​ឲ្យ​មើល ឃើញ​លោហៈ​ក្រហមច្រាល ។​

ក្រុម​ជនសង្ស័យ​គ្នា​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ម៉ូតូ​៣​គ្រឿង សេ​១២៥ ចំនួន​២​គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុប​នាំ ពីមុខ​វត្ត​កំបូល តាម​មហាវិថី​ឈ្នះ ឈ្នះ ដល់​ចំណុច ស្ងាត់ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ឈប់​និយាយ​ជជែក​គ្នា​។ ជនសង្ស័យ លាត លា ថង់​ឲ្យ​មើល​ម្តងទៀត ឃើញ​លោហៈ​ក្នុង​ថង់ ក្រហមច្រាល​។ ជំនុំ​គ្នា ហើយ​ជនសង្ស័យ​ប្រគល់​ថង់​ក្រហម ឲ្យ​នាង​កាន់ រួច​ធ្វើ​សកម្មភាព ដោះយក​គ្រឿងអលង្ការ អស់ពី​ខ្លួន និង​ទូរស័ព្ទ មួយគ្រឿង រួច​ឲ្យ​នាង ឈរ​រងចាំ​ជាមួយ​ម៉ូតូ មួយគ្រឿង និង​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ។

ចំណែក​២​នាក់​ទៀត ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ចេញទៅ​បាត់ ដោយ​ប្រាប់ថា ពួកគេ​យក​មាស​ទៅ​កាត់​ដូរ សម្រាប់​ចែកគ្នា លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​២​នាក់​ទៀត ជិះ​ចេញទៅ​បាត់​ដែរ ដោយ​ប្រាប់ថា ទៅតាម​មើល ។​

​នារី​រងគ្រោះ​ក្រោយពី​ដោះ​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ជនសង្ស័យ​៤​នាក់ ទៅ​បាត់អស់ ឈរ​រងចាំ​ពួកគេ យក​មាស លុយ មក​ចែកគ្នា​យូរពេក ចាំ​បាត់ៗ ក៏​សម្រេច​លា​ស្រាយ​មាត់​ថង់​មើល ឃើញ​លោហៈ ក្រហម​ដដែល​នឹក​គិតថា ទាំង​៤​នាក់​មិន​មកវិញ ហើយ​ទោះជា យក​គ្រឿងអលង្កា​របស់ខ្លួន​ទៅ​បាត់ ក៏បាន​ខ្សែ​កមាន​មួយ​ខ្សែ​យ៉ាង​ធំ តែ​ផ្ទុយ ទៅ វិញ បន្ទាប់ពី​អ្នកដំណើរ​ឃើញ សាកសួរ និង​បានឃើញ​ខ្សែក​នោះ ជា​ក្រ​ឡៃ​ទេ ទើប​ភ្ញាក់ខ្លួន ស្រែក​ទ្រហោ​រយំ ។​a fake gold