» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8395 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698566 នាក់

តុលាការ​សម្រេច​ឃុំខ្លួន​ខ្មែរ​និង​ប្រុស​ជនបរទេស​ម្នាក់​ពីបទ​ឆបោក​ក្រោមរូបភាព​បញ្ញើរ​ពី​បរទេស​!

​ភ្នំពេញ​៖​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ បានសម្រេច​ចេញ​ដិ​កា​ឃុំខ្លួន​បុរស​បរទេស​ម្នាក់ ឈ្មោះ N’ CHO MARCEL ភេទ​ប្រុស ជនជាតិ កូ​ដូ​វ័រ និង​ស្រី​ខ្មែរ​ឈ្មោះ ដូង ធា​រី ភេទ​ស្រី ជនជាតិខ្មែរ​ករណី​ឆបោក​ក្រោមរូបភាព​ផ្ញើ​លុយ ឬ​សម្ភារ​មានតម្លៃ ពី​ប្រ​ទស​អ៊ុយ​ក្រែ​ន​។a cheat uy

​កាលពី​ថ្ងៃទី​៣​សីហា​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជន​ទាំងពីរ ពីបទ «​ឆបោក​» តាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​អំឡុង ខែសីហា ឆ្នាំ​២០២២ មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ PARIMAL បាន​ប្រាប់ថា​ខ្លួន​ជាប់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ខ្លួន​ត្រូវការ​ផ្ញើ​ប្រា​ក់មក​ទុក​នៅ​ស្រុក​ខ្មែរ ដើម្បី​រក​មនុស្ស​ចិត្តល្អ​ជួយ​រក្សាទុក​ឲ្យ ហើយ​ឈ្មោះ PARIMAL ធ្វើជា​ជ្រើស​រើសយក​ជនរងគ្រោះ​ឈ្មោះ ឯក ពិសិដ្ឋ ភេទ​ប្រុស រស់នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់មក​ក៏មាន​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អះអាង​ខ្លួន​ជា​មន្ត្រី​គយ ដែល​បាន​ឃាត់​ប្រាក់​ខាងលើ ស្ត្រី​នោះ​បញ្ជាក់ទៀតថា ទាល់តែ​បង់ប្រាក់​ពិន័យ​ចំនួន USD ១៧,៥០០$ តាមរយៈ​វី​ង​លេខ 078 654 172 ទើប​អាច​ទទួលបាន​កញ្ចប់​ប្រាក់​ខាងលើ​។ ដោយ​ចាញ់​ល្បិចកល​របស់​ក្រុម​ឆបោក​ខាងលើ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​ផ្ញើ​ប្រាក់​ជា​បន្តបន្ទាប់​សរុប​៩,១២០$​។​​ប៉ុន្តែ​ក្រោយពី​ផ្ញើ​ប្រា​ក់រួច​ជនរងគ្រោះ​ទាក់ទង​លែង​បាន ចំណែក​គណនី​ហ្វេ​ក​បុក​ឈ្មោះ PARIMAL ក៏​មិនអាច​ទាក់ទង​បាន​ទៀត ទើប​ដឹងថា​ចាញ់បោក​គេ​ហើយ ប៉ុន្តែ​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ ស្រាប់តែ​ឈ្មោះ PARIMAL បាន​ទាក់ទង​មក​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​បន្ថែម​៥០០០$ ទៀត​នឹង​ទទួលបាន​កញ្ចប់​ប្រាក់​នោះ តែ​មុនពេល​ផ្ញើ​ប្រាក់​ជនរងគ្រោះ​បាន​រាយការណ៍​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ជួយ​អន្តរាគមន៍​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន ខណៈពេល​កំពុង​ចូលទៅ​ដក​ប្រា​ក់នៅ​ទីតាំង​វី​ង​មួយកន្លែង​ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖

​ទី​១៖ ឈ្មោះ N’ CHO MARCEL ភេទ​ប្រុស ជនជាតិ កូ​ដូ​វ័រ និង​ទី​២៖​ឈ្មោះ ដូង ធា​រី ភេទ​ស្រី ជនជាតិ ខ្មែរ​។ សម្ភារៈ​ដកហូត​រួមមាន ប្រាក់​ដុល្លារ​ចំនួន ៥៨០០$ (​ប្រាក់​ជនរងគ្រោះ​), ទូរស័ព្ទ​ចំនួន ០៤​គ្រឿង (​អិន​ចុច​ពិល ០២, ស្មា​ត​ហ្វូ​ន ០២), លោហៈធាតុ​ពណ៌​លឿង (​ខ្សែដៃ​១, ខ្សែក​១ ), ស៊ីម​កាត​មួយចំនួន​, លិខិតឆ្លងដែន ០១​ក្បាល និង​សៀវភៅ​លេខ​ទូរ​សព្ទ័​របស់​ជនរងគ្រោះ ០១​ក្បាល​។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ឈ្មោះ ASIA ភេទ​ប្រុស ជនជាតិ វ៉េ​ណេ​ស៊ុយ​អេ​ទ្បា រស់នៅ​ក្រៅប្រទេស បាន​ទំនាក់ទំនង​ទៅ​ជនរងគ្រោះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក និង​សុំ​លេខ​ពី​ជនរងគ្រោះ​ថា​ខ្លួន​ចង់​ផ្ញើ​អីវ៉ាន់ ឬ​ប្រាក់​ជាច្រើន ទៅ​ប្រទេស​កម្ពុជា ដោយ​ឲ្យ​ជនរងគ្រោះ​ជា​អ្នកទទួល​អីវ៉ាន់ ឬ​ប្រាក់​បញ្ញើ​នោះ ។ បន្ទាប់មក​ឈ្មោះ ASIA បាន​ផ្ញើ​លេខ​ទូរ​សព្ទ័​របស់​ជនរងគ្រោះ​ឲ្យ​ទៅ​ឈ្មោះ N’ CHO MARCEL ហើយ​ឲ្យ​ស្ត្រី​ម្នាក់​ដើរតួ​ជា គយ បង្គាប់​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​បង់ពន្ធ​ដើម្បី​យក​ទំនិញ​នោះ​ចេញ​។​នេះ​ជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​យលដឹង​!​។​


​