» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6818 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696989 នាក់

មន្ត្រី​អាវុធហត្ថ​ម្នាក់​សម្រេចចិត្ត​លោត​ចេញពី​ឡាន​៥៧០​របស់​ស្រីមឿង ស្រី​ទូចដើម្បីគេចខ្លួន បណ្តាល​ឲ្យ​រងរបួស​!

 

​ខេត្ត​ព្រះសីហនុ​៖​លោក​អនុសេនីយ៍ឯក​ញា​វិ​សិ​ទ្ទ​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៏​នៃ​ទីប​ញ្ជ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​រងរបួស​ធ្ងន់​ដោយសារ​ការ​លោត​ចេញពី​ឡាន​ឡិច​ស៊ិន​៥៧០​នៅក្នុង​ហេតុការណ៍​ចុះ​បំពេញ​កាត្ត​ព្វ​កិច្ច តាម​បទបញ្ជា​របស់​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​និង​បទបញ្ជា​របស់​មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទាក់ទង​ទៅ​និង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​បាន​កើតឡើង​នៅ​ចំណុច​ពយ​ម៉ា​ចូ​វ​ក្នុងភូមិ​គគីរ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក​។​a_pm_car

​ករណី​ជម្លោះ​នោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ​និង​កម្មករ​ចាំចំការ ឲ្យ​ឈ្មោះ​មឿង ស្រី​ទូច ដែល​កន្លងមក​បាន​អះអាងថា​ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​កម្មករ​របស់ខ្លួន​ប្រើ​ហឹ​ង្សា​ដុតបំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។​នៅវេលា​ម៉ោង​ប្រមាណ​ជិត​១១ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ទីតាំង​ដីចំការ អ្នកស្រី មឿង ស្រី​ទូច​ក្នុង​គោលបំណង​ពិនិត្យ​និង​អញ្ជើញ អ្នកស្រី មឿង ស្រី​ទូច​និង​បក្សពួក​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​។a_pm_car2

​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅដល់​ភ្លាម មឿង ស្រី​ទូច​បាន​លើក​ទូរស័ព្ទ​តេ​ឆ្វែ​ង​ឆ្វា​ត់​ទំនង ជា​រក​ការជួយ​អន្តរាគមន៍ ពេលនោះ​លោក ញា វិ​សិទ្ធ​បាន​អញ្ជើញ មឿង​ស្រី​ទូច​និង​បក្សពួក​ដែល​គេ​អះអាងថា​ជា​អង្គរក្ស​ឲ្យ​បើករថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០​មកកាន់​ទីបញ្ជាការ​ដើ​ម្បី​បាន​សួរនាំ​ទៅតាម​និតិ​វិធី​។​លោក​ញា​វិ​សិទ្ធ​ក៍​ឡើង​ជិះ​រថយន្ត​ជាមួយ​៥៧០​ជាមួយ​មឿង​ស្រី​ទូច​។​នៅក្នុង​រថយន្ត​ខាងលើ​មឿង ស្រី ទូច​ឡើងទៅ​កាន់ចង្កូត​បើកបរ​និង​បាន​ប្តូរ​ឲ្យ​អង្គរក្ស​របស់គេ​មក​អង្គុយ​ជិត​លោក​វិញ ហាក់បីដូច​ជាមាន​គម្រោង​ផែនការ​ក្នុង​ការធ្វើសកម្មភាព​អ្វីមួយ​។a_pm

​ប៉ុន្តែ​លោក​ញា វិ​សិទ្ធ​យល់ឃើញថា​យើង​មាន​កម្លាំង​នៅក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផងដែរ​ទំនងជា​មិនមាន​រឿង​អ្វី​កើតឡើង​បានទេ​។​តែ មិន​ដូច​ការ​គឹ​ត​ទុកជាមុន​ឯណា​គ្រាន់តែ​ឡើង​ជិះ​អង្គុយ​នៅក្នុង​រថយន្ត​ភ្លាម​ឈ្មោះ មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ធ្វើការ​ទាក់ទង គឺ​ដូចជា​ក្លាយខ្លួន​ពី​សមត្ថកិច្ច​មកជា​ចំណាប់ខ្មាំង​វិញ ហើយ​ពួកគេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅទៅ​ភ្នំពេញ​ធ្វើ​ឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិនទាន់​។​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​ញា​វិ​សិទ្ធ​ក៍បាន​សម្រេចចិត្ត​បើកទ្វារ​រថយន្ត​រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅខាង​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​រងរបួស​ដាច់​រយ៉ា​ស់​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំងស្រុង​និង​មាន​ស្នាម​ជាំ ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។a_pm_car1

​បន្ទាប់មក​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើកបរ​ប្រដេញ​តាម​ក្រោយ​បាន​ដឹក​រូបលោក​មកកាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ដើម្បី​សង្គ្រោះ​។​ដោយឡែក មឿង​ស្រី​ទូច​និង​អង្គរក្ស​នៅក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ក្រោយ​ហេតុការណ៍​កើតឡើង​ក៍មាន​វត្តមាន​លោក​យន្ត មីន អភិបាលខេត្ត​ចុះ​សួរ​សុខ​.​ទុក្ខ​និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផងដែរ​ជាការ​យកចិត្តទុកដាក់​ខ្ពស់​និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​។​​លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាតំបូង​ខេត្តហើយ ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់ហើយខាងប៉េអឹមក៏បានស្វែងរកចាប់ខ្លួនឈ្មោះមឿងស្រីទូចផងដែរ​។​a_pm_car3

ព​តិ​មាន​នេះ​ទទួល​បានតែ​ពី​ភាគី​ម្ខាង​សារ​ព​តិ​មាន​យើង​រងចាំ​ការបកស្រាយ​ពី​លោកស្រី​មឿង​ស្រី​ទូច​ផងដែរ​។

​