» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10749 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981785 នាក់

សម្តេច​បវរ​ធិបតី ប្តឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​កោះប្រជុំ​ជាបន្ទាន់ ដើម្បី​រក​យុត្តិធម៌​ដល់​កម្ពុជា​


​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ប្រញាប់​ធ្វើ​សារលិខិត​មួយ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ខែកក្កដា ឆ្នាំ​២០២៥ ខណៈពេលដែល កងយោធពល​ខេមរភូមិន្ទ កំពុង​បណ្តេញ​ទាហាន​ថៃ​ឈ្លានពាន​នៅតាម​ព្រំដែន​ភាគ​ខាងលិច ក្នុង​ហេតុការណ៍​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ទាហាន​ថៃ បាន​បំផ្ទុះ​អាវុធ ដាក់​មកលើ​ភាគី​កម្ពុជា ជាមុន​ដោយ​បង្ខំ​ឱ្យ​កម្ពុជា ត្រូវ​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន​តបត​ទៅវិញ​។​a manet unsc1 

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​សារលិខិត​មួយ​ទៅកាន់​លោក អា​ស៊ីម ហ្វ្ទី​ខា អា​ម៉ា​ដ Asim Iftikhar Ahmad ដែលជា​តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ប្រចាំ​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​បើក​កិច្ចប្រជុំ​ជាបន្ទាន់​របស់​អង្គការ​ពិភពលោក​ក្នុង​ការរក​យុត្តិធម៌​ចំពោះ​កម្ពុជា​។​

​សារលិខិត​របស់​សម្តេច​បវរ​ធិបតី បាន​រៀបរាប់​នូវ​ទង្វើ​របស់​ថៃ ដែល​ប្រើ​កម្លាំង​ទ័ព​ឈ្លានពាន​នា​ព្រឹក​ថ្ងៃទី​២៤ កក្កដា ដែលជា​ទង្វើ​គិតទុក​ជាមុន និង​ដោយ​ចេតនា ដែល​សារលិខិត​បានសរសេរថា​៖ «​ការវាយប្រហារ​ដោយ​យោធា​នេះ បាន​បំពាន​លើ​គោលការណ៍​មិន​ឈ្លានពាន និង​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ដែលជា​គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ រួមទាំង​គោលការណ៍​ជា​មូលដ្ឋាន ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ការហាម​ប្រាម​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង​ប្រឆាំងនឹង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ណាមួយ ក៏ដូចជា​ការមិន​យកចិត្តទុកដាក់​ទាំងស្រុង​ចំពោះ​ស្មារតី​នៃ​អ្នកជិតខាង​ដ៏​ល្អ​ដែល​កម្ពុ​ជាមាន​នៅពេលនេះ​»​។​

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា បាន​ប្រាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ខែកក្កដា ឆ្នាំ​២០២៥​ថា ទង្វើ​របស់​ថៃ គឺជា​ការបំពានច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​កម្ពុ​ចា​ចាត់ទុក​អំពើ​ឈ្លានពាន​នេះ បាន​បំពាន​លើ​គោលការណ៍​មិន​ប្រើ​កម្លាំង​, បដិសេធ​ស្មារតី​មិត្ត​ភាពជា​អ្នកជិតខាង​, មិន គោរព​កិច្ចសន្យា​នៃ​កិច្ចព្រមព្រៀង MOU ឆ្នាំ​២០០០​។​​សារ​របស់​សម្តេច​បវ​រ​ធិបតី ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានសរសេរថា​៖ «​ប្រឈមមុខ​នឹង​ការឈ្លានពាន​ដ៏​ខ្លាំងក្លា​នេះ កងទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ឆ្លើយតប​ក្នុងការ​ការពារ​ខ្លួន ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ កម្ពុជា​អំពាវនាវ​ឲ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជាប​ន្ទា​ន់ ដក​កម្លាំង​ទៅខាង​ព្រំដែន និង​ចៀសវាង​សកម្មភាព​ញុះញង់​ដែល​អាចធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​»​។​

​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នាពេលនេះ ក៏បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ថែមទៀត​នាពេលនេះ​។ កាលពី​យប់​ថ្ងៃទី​២៣ កក្កដា ឯកអគ្គរាជទូត​ថៃ និង​ឯក​រាជទូត​កម្ពុជា បាន​រង​ការបណ្តេញ តម្រូវឱ្យ​ចាកចេញ​ទៅកាន់​ប្រទេស​ដើម​របស់ខ្លួន​វិញ ជាបន្ទាន់ ដែលជា​សញ្ញា​នៃ​ការទម្លាក់​កម្រិត​ការទូត​ដ៏​ទាប​បំផុត នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​កម្ពុជា បានដាក់​មន្ត្រី​ត្រឹម​លេខា​ទី​២​តែប៉ុណ្ណោះ ខណៈ​មន្ត្រី​ផ្សេងទៀត ត្រូវបាន​ដក ចេញពី​ស្ថានទូត​កម្ពុជា​ក្នុង​ក្រុង​បាងកក និង​តម្រូវឱ្យ​មន្ត្រី​ទូត​ថៃ កែសម្រួល​ចេញពី​កម្ពុជា​ដូចគ្នា​។​​ភាព​តានតឹង​នៅតាម​ព្រំដែន និង​អរិភាព​ប្រដាប់អាវុធ រវាង​កម្ពុជា​និង​ថៃ នៅតែ​បន្ត​កើតមាន បើទោះបី​ជាមាន​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ក៏ដូចជា​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូ​-​ចិន និង​សៀម ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ឧបករណ៍​អន្តរជាតិ​ទាំងពីរ​នេះ និង​ការយល់ដឹង​អំពី​ព្រំដែន​សមុទ្រ​។ ប៉ុន្តែ​ថៃ​ក្នុងការ​សំអាង​លើ​ផែនទី​ឯកតោភាគី​ដ៏​ខុសច្បាប់ បានធ្វើ​ការបំពាន​លើ​ទឹកដី​កម្ពុជា ម្តង​ហើយ​ម្តងទៀត​ដែល​មិន​គោរព​ច្បាប់​ជា​អន្តរជាតិ​ឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​សារលិខិត​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ទៅកាន់ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រចាំខែ​កក្កដា​ថា​៖ «​ដូច​ករណី​មុន​ដែរ អរិភាព​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នាពេល​បច្ចុប្បន្ន​នេះ កើតចេញពី​ការទទូច​របស់​ប្រទេស​ថៃ​ក្នុង​ការទាមទារ​អធិបតេយ្យភាព​លើ​តំបន់​ព្រំដែន ដោយ​ប្រើ​ផែនទី​ដែល​គូស​ដោយ​ឯកតោភាគី​របស់ខ្លួន ដែល​ខ្វះ​មូលដ្ឋាន​ច្បាប់​ណាមួយ និង​ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្រោម MOU-2000​។ ជា​លេស​នៃ​ការឈ្លានពាន​ប្រដាប់អាវុធ​នាពេល​បច្ចុប្បន្ន ប្រទេស​ថៃ​ក៏បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​មូលដ្ឋាន​លើ​កម្ពុជា​ជុំវិញ​ការផ្ទុះ​គ្រាប់មីន បន្ទាប់ពី​បុគ្គលិក​ថៃ​បាន​ងាក​ចេញពី​ផ្លូវ​ល្បាត​ដែល​បាន​សម្របសម្រួល​ពីមុន​រវាង​ប្រទេស​ទាំងពីរ ហើយ​បាន​បង្កើត​ផ្លូវ​ថ្មី​មួយ​ឆ្លងកាត់​ទឹកដី​កម្ពុជា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឯកសារ​ផ្លូវការ​របស់​មីន​»​។​

​សារលិខិត​របស់​សម្តេច​បវរ​ធិបតី​ទៅកាន់​ក្រុមប្រឹក្សា​ពិភពលោក​នេះ បានបញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា ក្នុង​ការចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាមរយៈ​ការដាក់​សំណុំរឿង​ជម្លោះ​របស់ខ្លួន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​រក​ការដោះស្រាយ​ជាពិសេស​លើ​តំបន់​ជម្លោះ​ចំនួន​៤ គឺ​ប្រាសាទតាមាន់តូច​, ប្រាសាទតាមាន់ធំ​, ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។ សារលិខិត​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា បាន អំពាវនាវ​ឱ្យមាន​ការបើក​កិច្ចប្រជុំ​ជាបន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​បញ្ជាក់ថា​៖ «​ដោយ​ពិចារណា​លើ​ការឈ្លានពាន​ដ៏​ធ្ងន់ធ្ងរ​នាពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ ដែល​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ខ្ញុំ​សូម​ស្នើឱ្យ​លោក​កោះប្រជុំ​ជាបន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​បញ្ឈប់​ការឈ្លានពាន​របស់​ប្រទេស​ថៃ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ឲ្យ​ពិភពលោក ធ្វើការ​ថ្កោលទោស​ដល់​សកម្មភាពរ​បស់​ទាហាន​ឈ្លានពាន​ថៃ ត្រូវ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន និង​ស្នើសុំ​ឱ្យមាន​ការចូលរួម​ជាក់លាក់​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ការដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​ប្រកបដោយ​ភាពយុត្តិធម៌​។ ករណី​ប្រយុទ្ធ​ព្រំដែន​កម្ពុជា​ថៃ​ថ្ងៃទី​២៤ កក្កដា មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សមត្ថភាព​យោធា​របស់​កងទ័ព​ខ្មែរ ប៉ុន្តែ​ក៏​ជាការ​បង្ហាញថា កម្ពុ​ជាមាន​ទាំង​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ការពារជាតិ និង​សមត្ថភាព​លើ​ទំនាក់ទំនង​ការទូត​ជា​អន្តរជាតិ​ដើម្បី​ជម្រុញ​ឱ្យ​ប្រទេស​ដែលមាន​កាតព្វកិច្ច​លើ​កិច្ចការ​សន្តិសុខ​ពិភពលោក​ជួយ​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​។​a manet unsc