» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6742 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257292 នាក់

ព្រះរាជអាជ្ញា​ចុះ​ចាប់​ឈើ​ពេលដែល​ចៅហ្វាយខេត្ត​រតនៈគីរី​មិន​ធ្វើ​!

 

​ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ពុធ​១៥ កើត ខែអស្សុជ ឆ្នាំច ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ តុលា​ឆ្នាំ ២០១៨​លោក​ជា​ពេជ្រ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​បាន ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ចាប់​ឈើ​ល្មើសច្បាប់ បាន​រាប់រយ​ម៉ែត្រ​គីប នៅ​ក្រុមហ៊ុន អេស​ខេ​(sk )​ដែលមាន​ទីតាំង​ក្នុងភូមិ អូរ​សាប ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​គេ​មើលឃើញថា​ជា​សកម្មភាព​ចូក​ស្មៅ​ក្រោម​ជើង​ចៅហ្វាយខេត្ត​ដែល​ងាប់​ត្រគៀក​ស្តូក​រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​របស់ខ្លួន​។​

​ក្រុមហ៊ុន (SK​ឥណ្ឌា​) បានទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ធាភិបាល​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ដូច​ក្រុមហ៊ុន​ផ្សេងៗ​ស្ថិតក្នុង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។ ប៉ុន្តែ​មួយ​រយះ​កាល ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​ទិ​ដ្ធ​ភាព​ក្រុមហ៊ុន​SK​មួយ​នេះ​ពុំ​ឃើញ​មាន​សកម្មភាព​ដាំ​ដុះ​ដំណាំ​អ្វី​ជា​ដុំកំភួន​ទៅតាម​លក្ខណ​:​បច្ចេកទេស​នៃ​ទីស្តីការ​គណ​:​រ​ដ្ធ​មន្ត្រី​ដែល​បានចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នោះឡើយ ។​ជាក់ស្តែង​ឈើ​ធំៗ​នៅក្នុង​ដី​សង្គមកិច្ច​របស់រ​ដ្ធ​ជាប់​ព្រំប្រទល់​ក្រុមហ៊ុន​នេះ​ជាដើម​បាន រង​នូវ​ការបាត់បង់​ស្ទើរតែ​ទាំងស្រុង​។

មិនតែប៉ុណ្ណោះ​គេ​សង្កេតឃើញ​ថ្មីៗ​នេះ​មាន​រថយន្ត​យី​ឌុប កង់​ដប់​ប្រមាណ​(​បី​បួន​)​គ្រឿង​និង​រថយន្តស្ទូច​មួយគ្រឿង​ចូលទៅក្នុង​ក្រុមហ៊ុន​(SK​ឥណ្ឌា​)​ទំនង​បម្រុង​ដឹកជញ្ជូន​ឈើ ក្នុង​ក្រុមហ៊ុន​មួយ​នេះ​ចេញ​។​ព្រើ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា​នៅក្នុង​ក្រុមហ៊ុន​បន្សល់​ឈើ​រាប់ពាន់​ម៉ែត្រគូប​ឯណោះ​ត្រូវ​នាំចេញ​ជា​បន្តបន្ទាប់​នៅក្នុង​អំឡុងពេល​ដាច់ទឹក​ភ្លៀង​ដ៍​ខ្លី​ខាងមុខនេះ​។a tim roit

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បណ្តើរ​សត្វ​ឆ្កែ​ក្នុង​ដី​សង្គមកិច្ច​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​ពួកគេ​ប្រទះឃើញ​ឈើ​ជាច្រើន​គំនរ​សុទ្ធតែ​ប្រភេទ​ឈើប្រណិត សុ​ក្រំ កកោះ​និង​ធ្នុង​អា​ឃ្លុំ​សម្រេច​ប្រវែង​(0.50m)(0.60m)(0.80m) (1.00m)​ទៅ​(1.20m)​និង​មាន​មុខកាត់​ចម្រុះ​(20,30,40​ក្លុំ​)​។​ល​។ ដ៍​ច្រើន​សន្ធឹកសន្ធាប់ រាប់ពាន់​កំណាត់​ដែល​ប្រមាណ​មិន​ក្រោម​ពីរ​រយ​ម៉ែត្រគូប​នោះឡើយ ។

ប្រភព​ដដែល​បន្តថា ឈើ​ទាំង​នោះគេ​សង្ស័យថា​ក្រុម​ឈ្មួញ​បាន​ទិញ​និង​ដឹកជញ្ជូន ចេញពី​ម្តុំ​ព្រៃ​ធម្មជាតិ​ខាងជើង​ទំនប់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​កាលពី​ប៉ុន្មាន​ខែ​មុននេះ​តាម​គោយន្ត​កន្ត្រៃ​យ៍មក​ស្តុក​ទុក​ក្បែរ​ដី​ក្រុមហ៊ុន​រងចាំ​ឱកាសល្អ​ដាក់​បន្លំ​និង​ឈើ​ក្រុមហ៊ុន​ចាស់​ដែល​បម្រុង​នាំចេញ​បន្ទាប់ពី​បាន​ច្បាប់​PC​រួចហើយ​។ ក្រោយពី ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ​ហើយ​ប្រជាពលរដ្ឋ​ក៍បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ធា​ន​ដើម្បី​ចាត់​វិធានការណ៍​ទៅតាម​ផ្លូវច្បាប់ ។​

តែ រហូតមកដល់ ថ្ងៃ​ច័ន្ទ​ទី​២២​ខែតុលា ឆ្នាំ​២០១៨ គេ​ឃើញ​លោក រស់ វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ដឹកនាំ​កងកម្លាំង​ចូល​រឹបអូស​យក​ឈើ​មិន​ស្របច្បាប់​ទាំង​នោះមក​រក្សាទុក​បាន​ចំនួន​ពីរ​កូន​គោយន្ត​ខ្នាតតូច​ប្រមាណ​៣០​ទៅ​៤០​ដុំ​ប៉ុណ្ណោះ នៅសល់​ឈើ​មួយចំនួនធំ​មិនទាន់​ឃើញ សមត្ថកិច្ច​ចុះបង្ក្រាប​បន្ត​។ ធ្វើ​ឲ្យ​ម​ជ្ឈ​ដ្ធា​ន​ទូទៅ​ដាក់​ការសង្ស័យថា គេ​បង្ក្រាប​គ្រាន់តែ​បង្គ្រប់កិច្ច ហើយ​ដកឃ្លា​មក​ធ្វើការ ច​ចារ ជាមួយ​ឈ្មួញ​វិញ ។​ព្រោះ​ខ​ណះ​ពេល​នៃ​ការ ចុះបង្ក្រាប​គេ​ឃើញ អ្នក​រត់ការ​ម្នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រុស (​អ្នកភូមិ​ក្របី​ជ្រុំ​)​រត់​ហែក​PC​នៅ​ភ្នំពេញ ដើម្បី​បំពេញ​លក្ខ​ណះ​ច្បាប់​ធ្វើ​អាជីវកម្ម​យក​ឈើ​ខុសច្បាប់​ទាំងនេះ​នាំចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក់​ក្រុមហ៊ុន​(SK​ឥណ្ឌា​) ព្រមទាំង​ការស្តា​របាត​អាង​ទំនប់​វា​រី​សេ​សាន​ក្រោម​ពីរ​ជាដើម​។

ដោយឡែក​រថយន្ត​យី​ឌុប​ប៉ុន្មាន​គ្រឿង​ដែល​លូន​ក្បាល​ចូលទៅ​ស្ងាត់ៗ​ចត​ចាំ​ដាក់​ឈើ​ក្នុង​ក្រុមហ៊ុន​SK​ខ​ណះ​ឮសូរ​ថា​សមត្ថកិច្ច​និង​ចូលចាប់​បង្ក្រាប​កំណាត់ឈើ​ក្បែរ​ក្រុមហ៊ុន​មួយ​នេះ​ពួកគេ​ក៍បត់​ក្បាល​ចេញពី​ក្រុមហ៊ុន​វិញ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​យ៉ា​ល់ ហាក់ដូចជា​ដឹង​សភាពការណ៍​មុន​កាលពី​យប់​ថ្ងៃទី​២១​ខែតុលា ពីព្រោះ​ខ្លាច​មានការ​ពាក់ព័ន្ធ​យ៉ាងណា​នោះ​?​។​ឥឡូវនេះ​មាន​ព្រះរាជអាជ្ញា​ចុះ​ចាប់​ផ្ទាល់​ចាំមើល​ថា​តើ​អាច​រកមុខ​អ្នកប្រព្រឹត្ត​បទល្មើស​មក​ផ្ទ​ន្ទា​ទោស​បាន​ដែរឬទេ​?​ឬ​បានតែ​ធ្វើ​ឲ្យ​ល្អមើល​ទេ​?៕a tim kon mom a tim kon mom1 a tim kon mom2 a tim kon mom3