» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8806 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698977 នាក់

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានផ្ដល់​ថវិកា​៥​លាន​រៀល តាមរយៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​បុណ្យសព​ក្មេងប្រុស ដែល​ត្រូវ​ឃាតក​សម្លាប់​

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានផ្ដល់​ថវិកា​ចំនួន ៥​លាន​រៀល តាមរយៈ លោក ហែម ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី ចូលរួម​បុណ្យសព​ក្មេងប្រុស​១២​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ឃាតក​សម្លាប់​ច្រក​កា​រ៉ុង​ដាក់​ក្នុង​បន្ទប់ទឹក​ផ្ទះជួល កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​a kh die 

​លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​តំណាង​ឲ្យ​នាំយក​ថវិកា ៥​លាន​រៀល​នោះ ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដល់ទី​កន្លែង​ធ្វើបុណ្យ ស្ថិតនៅក្នុង​វត្ត​ស្នរ ជាប់ជើង​ភ្នំ​ស្នរ ភូមិ​តា​នួន ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រ​ទ្ប ខេត្តបាត់ដំបង នា​វេលា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​។​លោក ហុក សុ​ទិ​ត្យា តំណាង​លោក ហែម ដា​រិ​ទ្ធិ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា : ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំងណាស់ ស្ថានភាព​ជាក់ស្ដែង​គ្រួសារ​មួយ​នេះ គឺមាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំងណាស់​។ ស្ត្រី​ជា​ម្ដាយ គឺជា​ស្ត្រី​មេម៉ាយ​រស់នៅក្នុង​ខ្ទម​មួយនា​តំបន់​ដាច់ស្រយាល ហើយ​បាន​នាំ​កូនប្រុស​ចាកចេញ​មករា​ជ​ធានី​ភ្នំពេញ​ធ្វើជា​កម្មការិនី​រោងចក្រ នៅ​ជិត​បន្ទប់​ជួល ទីបំផុត បាន​ជួប​គ្រោះ​អកុសល​ដែល​ពុំ​នឹកស្មាន​ដល់​បែបនេះ​ទៅវិញ​។​

​សូមបញ្ជាក់​ផង​ដែលថា ក្មេងប្រុស​រងគ្រោះ​ខាងលើ​មានឈ្មោះ គឿន តារា អាយុ​១២​ឆ្នាំ មាន​បងស្រី​ម្នាក់​ឈ្មោះ គឿន ស៊ីណា អាយុ​១៥​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ចំ នេ​ញ អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរបរ​ជា​កម្មការិនី​រោងចក្រ​។ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​តា​ព្រេច ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ និង​បានមក​ស្នាក់​នៅក្នុង​បន្ទប់​ជួល​លេខ​៧ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ត្រូវបាន​ឃាតក​សម្លាប់​ច្រកចូល​កា​រ៉ុង​ដាក់​នៅក្នុង​បន្ទប់ទឹក​ផ្ទះជួល​ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​​សមត្ថកិច្ច​ចំរុះ​ជាមួយ​ជំនាញ​បរទេស​បាន​ចុះទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕a kh die1 a kh die2 a kh die3 

​