» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8169 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545150 នាក់

ម៉ូតូ​ជាង​១០​គ្រឿង និង​រថយន្ត​៦​គ្រឿង​ទៀត បែក​កង់​បន្តបន្ទាប់​គ្នា ដោយសារ​ដែកគោល រាយ​នៅ​ពេញ​ផ្លូវ


​ខេត្តព្រៃវែង ៖ នៅ​ថ្ងៃទី​១១ សីហា ឆ្នាំ​២០២៤​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹងថា មាន​ដែកគោល​ប្រមាណ​ជាង​២​គីឡូក្រាម បាន​ជ្រុះ​រាយ​ពេញ​ផ្លូវ នៅ​ចំណុច​ខាងកើត​វត្ត​តា​គោក ប្រមាណ​ជា 200m ដោយ​មិនដឹងថា ដែកគោល​ទាំងនោះ​មកពីណា​នោះទេ ។ អ្នកស្រុក​សង្ស័យថា គឺមាន​រថយន្ត​ដឹក​ដែកគោល​នេះ​ឆ្លងកាត់ ហើយ​ជ្រុះ​ទើប​រាយ​ពេញ​ផ្លូវ​បែបនេះ ។​a car nakleung2 

​ប្រជាពលរដ្ឋ​ថា​ដំបូង​ឡើយ​ពួកគាត់​មិនបាន​ចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​សុខៗ​ស្រាប់តែ​ឃើញ​អ្នកដំណើរ​ជិះ​ម៉ូតូ​នាំគ្នា​បណ្ដើរ​ម៉ូតូ​រក​កន្លែង​ប៉ះ​ម្ដង​ពីរ​ម្ដង ៣​បន្តបន្ទាប់​គ្នា ពេល​គាត់​ចេញទៅ​មើល​នៅលើ​ផ្លូវ​ក៏​ឃើញ​មាន​រថយន្ត​អ្នកដំណើរ​បី​បួន​គ្រឿង​បែក​កង់​ឈប់​បន្តកន្ទុយ​គ្នា​ហើយ​បន្តិចក្រោយមក ស្រាប់​តែមាន​រថយន្ត​បែន​ទឹក​ខ្សាច់​ធំ​មួយ​បើក​ទៅដល់​ក៏​ផ្ទុះ​បែក​កង់​ទៅមុខ​លែងរួច​ទៀត ហើយ​រថយន្ត​ដែល​មកពី​ក្រោយ​ឃើញ​មាន​រថយន្ត​បែក​កង់​ព្រោងព្រាត ហើយ​នៅលើ​ផ្លូវ មាន​ដែកគោល​ជ្រុះ​រាយ​ពេញ​ផ្លូវ ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លងកាត់​នាំគ្នា​ឈប់​ឡាន​សិន ឯ​អ្នក​ខាងក្រោយ​ទៀត​ឃើញ​ខាងមុខ​ឈប់​ក៏​ឈប់​តាម​គ្នា ទើប​ធ្វើឱ្យ​រថយន្ត​ដែល​ទៅ​ពីក្រោយ​ស្ទះ​ទៅមុខ​លែងរួច​ជាប់​កក​បន្តកន្ទុយ​គ្នា​រាប់រយ​គ្រឿង ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជាង ២​គីឡូ​ដី ។​

​ដោយសារតែ​ឃើញ​រថយន្ត​កកស្ទះ​ច្រើន ទើប​អ្នក​ដែល​នៅខាងមុខ ទាំង​អ្នកជិះ​ម៉ូតូ​ទាំង​អ្នកជិះរថយន្ត​នាំគ្នា​ចុះ​កាច់​មែកឈើ​នឹង​ខ្លះ​មាន​អំបោះ​ក្នុង​ឡាន ក៏​ចុះមក​បោស​ប្រមូល​ដែកគោល​កើប​ចេញពី​ផ្លូវ ដោយ​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជាង​កន្លះ​ម៉ោង​ទើប​យក​ដែកគោល​ចេញពី​ផ្លូវ​អស់ ហើយ​ចរាចរណ៍​ក៏​ធ្វើ​ដំណើរការ​ឡើងវិញ​បាន និង​លែងមាន​ការកកស្ទះ ។​​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​តាម​ដងផ្លូវ ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ បាន​សំណូមពរ​ឲ្យ​ក្រុម​រថយន្ត​ដែល​រកស៊ី​ដឹក​អេតចាយ​ដឹកទំនិញ​គ្រឿង​បែក​ផ្សេងៗ សូមមេត្តា​ត្រួតពិនិត្យ​យានយន្ត​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ មុន​ចេញ​ចរាចរណ៍​លើ​ដងផ្លូវ​ជៀសវៀង​កុំឱ្យ​កើតរឿង​បែបនេះ​ទៀត ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំងណាស់ នេះ​សំណាង​ហើយ​គ្មាន​អ្នក​ដួល​ម៉ូតូ ឬ​ក្រឡា​.​ប់​ឡាន បើសិន​ជាមាន មិនដឹងថា មាន​មនុស្ស​ស្លា​.​ប់រ​បួស​ប៉ុន្មាន​នាក់​ទេ ហើយក៏​ស្នើសុំ​ដល់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅតាម​ដងផ្លូវ សូមជួយ​ពិនិត្យមើល​ក្រុម​រថយន្ត​ទាំងនោះ​ផង ៕a car nakleung a car nakleung1