» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11973 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702144 នាក់

ហួសចិត្ត​តម្លៃ​ចត​រថយន្ត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាង​១​ម៉ោង ២៥​ដុល្លារ


​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ក្នុងនោះ​មាន​អ្នកនាង​ឆៃលី​ដា​ឡែ​ន តារាចម្រៀង​ស្រី​យេៗ ផង​បានបង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង តម្លៃ​នៃ​ការចត​រថយន្ត របស់​ភ្ញៀវ និង​អ្នកធ្វើដំណើរ​នៅឯ​ព្រមាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍ចិនតុង​) រយៈពេល​ត្រឹមតែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ត្រូវ​បង់ថ្លៃ​ចំណត​រហូត​២៥​ដុល្លារ​។​a airport1 

​តារាចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន បានបង្ហាញ​ការហួសចិត្ត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ណា​ហ៊ាន​ចត​ទៀ​តទៅ អ៊ីចឹង​ដាក់​វ៉ា​លី​ស ហើយ​ចាំ​ទៅ​ចត​នៅក្រៅ ទើប​មិន​អស់​លុយ​ច្រើន មិន​ស៊ី​អី​នៅក្នុង​ហ្នឹង ខ្លាច​អស់​លុយ​ច្រើន ឥឡូវ​ចត​ឡាន​ចង់​ថ្លៃ​ស្មើ​ស៊ី​អី​ហើយ អ៊ីចឹង​មិនបាច់​ទេ ចត​ក្រៅ​ព្រលាន​…»​។​a airport1 

​ទាក់ទង​និង​តម្លៃ​ថ្លៃ​នៃ​នេះ​ម្ចាស់ Account Facebook មួយ​មាន​ឈ្មោះថា​រ៉ា​ម៉ា​ឌី​ម៊ូ​ន​( Ramady Moun) បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​វិក័យប័ត្រ​បង់ថ្លៃ​ចំណតរថយន្ត​នោះ ថា «​តាមពិត​ចំណតរថយន្ត ដែល​ថ្លៃ​ជាងគេ​បង្អស់​លើ​លោក​នេះ គឺ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សោះ ចត​ឡាន​រយៈពេល​មួយ​ម៉ោង​សាមសិប​ពីរ​នាទី ត្រូវ​បង់ប្រាក់​ដប់​ម៉ឺន​រៀល​(១០០០០០៛) ដូចជា​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ខ្មែរ ជ្រុល​ពេក​ទេ​ដឹង​?»​។​

​ប្រភព​នោះ បាន​បន្ថែមថា «​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ក៏​មិន​ថ្លៃ​ដល់​ថ្នាក់​នេះដែរ នៅ​អូស្ត្រាលី សិង្ហ​បុរី ទោះបី​ស្រុក​បារាំង ដែល​ពួក​វិនិយោគ​លោភលន់​នេះ​មក ក៏​មិន​ថ្លៃ​ដល់​អ៊ីចឹង​ដែរ​លោក​ព្រះ​»​។​ភ្លាមៗ​នោះ​ក៏​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​យក្ស​នេះ​។​សូម​បញ្ជាក់ដែរថា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មានការ​កែសម្រួល​ចំណត​និង​ការគិត​លុយ​បង្ក​ភាពស្មុកស្មាញ​ហើយ​គ្មាន​សន្តិសុខ​ណា​មក​សម្រួល​កុំ​ឲ្យ​ស្ទះ​យានយន្ត​ឬ​ប្រាប់​ពី​របៀប​គិតលុយ​ថ្លៃ​ចំណត​ឡើយ​។​

តាម​ធម្មតា​បើ​ចត​ក្រោម​១០​នាទី​មិន​គិតលុយ​ទេ​។​តែបើ​លើស​ត្រូវ​គិតលុយ​១​ម៉ោង​៥០០០​រៀល​។​ការគិត​លុយ​ទៀត​គឺ​ម្ចាស់​យានយន្ត​ទ​ត្រូវ​ចុះ​ពី​រថយន្ត​ទៅ​បង់លុយ​មុន​សិន​ទើប​មក​បើកឡាន​ចេញ​ហើយ​យក​វិ​ក័យ​ប​ត្រ័​ដែល​ចូលទៅ​បង្ហាញ​ម៉ាស៊ីន​ដើម្បី​បើក​រនាំង​។​ម្ចាស​យានយន្ត​ខ្លះ​មិនដឹង​ធ្វើតាម​ទម្លាប់​ចាស់​គឺ​មក​គិតលុយ​នៅ​ច្រកចេញ​មិនមាន​ប្រសិទ្ធភាព​ឡើយ​។​ចឹ​ង​ត្រូវរ​ត់ទៅ​បង់លុយ​សិន​បង្ក​ឲ្យ​មានការ​កកស្ទះ​។​អា​ឡូ​វ​បែកធ្លាយ​រឿង​ស៊ីលុយ​ទៀត​?៕a airport a airport2 a airport3 a airport (1) 

​