» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9860 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700031 នាក់

រា​ជប​ណ្ឌឹ​ត្យ​សភា​រៀបចំ​វេទិការ​គណបក្សនយោបាយ​ពេល​គ្មាន​អង្គការ​អិន​ឌី​អាយ​(NDI)​និង​អាយ​អាយ​(IRI)


​ភ្នំពេញ​៖​រាជបណ្ឌិត្យសភាកម្ពុជា​ដឹកនាំ​ដោយ​លោប​ណ្ឌឹ​ត​សុភា​ចា្យ​សុខ​ទូច​នៅ​ព្រឹក​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០១៨​បានចាប់ផ្តើម​រៀបចំ​វេទិកា​តុមូល​មួយ ដើម្បី​ឲ្យ​គណបក្សនយោបាយ​នានា បង្ហាញ​កម្មវិធី​នយោបាយ​របស់ខ្លួន សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ខែកក្កដា​។​មាន គណបក្សនយោបាយ ចំនួន​១៨​ក្នុងចំណោម​គណបក្ស​២០​ដែល​គជ​បទ​ទួ​ស្គាល់​បាន​ចូលរួម​។ 

a_party_sok

ឯ​គណបក្ស​ពីរ​មិន​ចូល​រួម​គឺមាន​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ខឹម​វាសនា និង​បក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក​ក្រវាញ​ដា​រ៉​ន ។​
​សូមបញ្ជាក់ថា​ទោះជា​គណបក្ស​ទាំងពីរ​នេះ​ដាក់ឈ្មោះ​ចូលរួម​បោះឆ្នោត​សកល​នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខ​ក៏ដោយ​តែ​មេគណបក្ស​ទាំងពីរ​មិនបាន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឡើយ​ដែល​មានន័យថា​បាន​បោះបង់​សិទ្ធ​ធ្វើជា​នាយករដ្ឋមន្ត្រី​ហើយ​បើ​គណបក្ស​គេ​មានសំណាង​ឈ្នះឆ្នោត​។​

​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រាជបណ្ឌិត្យសភាកម្ពុជារ​បស់​លោក​បណ្ឌិត​សុខ ទូច បានរៀបចំ​ឲ្យ​មាន​វេទិកា​ប្រកួតប្រជែង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​នានា នៅមុន​ការបោះឆ្នោតជាតិ​នា​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ​ដែល​កាល​មុន​វេទិការ​ចឹ​ងៗ​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​អិន​ឌី​អាយ​(IDI)​និង​អាយ​អរ​អាយ​(IRI)​។​តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចាយលុយ​អាមេរិក​នេះ​ត្រូវបាន​បណ្តេញ​ចេញពី​ស្រុក​ខ្មែរ​បាត់​អស់ហើយ​។

វេទិកា​តុមូល​ស្តីពី​«​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​»​នេះ​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៨ ឧសភា​នេះ រហូតដល់​ថ្ងៃទី​០៤ មិថុនា ខែក្រោយ​។
​វេទិការ​រាជបណ្ឌិត្យសភាកម្ពុជា​ដែលមាន​លោ​កប​ណ្ឌឹ​ត​សុខ​ទូច​សម្របសម្រួល​បានអនុញ្ញាត​ឲ្យ​តំណាង​គណបក្សនយោបាយ​នីមួយៗ​លើកឡើង​ពី​កម្មវិធី​នយោបាយ​របស់ខ្លួន សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែកក្កដា​នៅ​កម្មវិធី​ថ្ងៃទី​១​។ ចំណែក​ចាប់ពី​ថ្ងៃទី​២៩ ឧសភា និង​ថ្ងៃ​បន្តបន្ទាប់​ទៀត គណបក្សនយោបាយ​នីមួយៗ​នឹង​ពិភាក្សា​ដេញដោល​គ្នា​ពី​កម្មវិធី​នយោបាយ​របស់ខ្លួន ហើយ​រាជបណ្ឌិត្យសភាកម្ពុជា ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត​ចូលរួម​សួរ​សំណួរ​ទៅកាន់​តំណាង​គណបក្សនយោបាយ​នីមួយៗ​ផងដែរ​។​

​