» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32145 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599564 នាក់

កម្ពុជា​ និងអង្គការដៃគូអភិវឌ្ឍន៍ ជួបពិភាក្សាស្តីពី​ ការគ្រប់គ្រងហិរញ្ញប្បទានមានប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម​ ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ

 

 

ភ្នំពេញ៖​ ក្នុងថ្ងៃទី២ នៃ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ​ «គាំពារសង្គមអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» កិច្ចពិភាក្សាជាន់ខ្ពស់ក្នុងវគ្គទី៦ ក្រោមប្រធានបទ «យន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ»។a social money 

​កិច្ចពិភាក្សាដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ស​ម្របសម្រួលដោយ លោក សាយ ស៊ីវុត្ថា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដោយមានការចូលរួមពី សាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាទីប្រឹក្សាក្រសួងសុខាភិបាល, លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), លោក ឡេង សុខឡុង ប្រធាននាយកដ្ឋានត្រួតពិនិត្យនៃនិយ័តករសន្តិសុខសង្គម, លោកស្រី Ding Wang អ្នកជំនាញសេដ្ឋកិច្ចសុខាភិបាលនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងលោក អ៊ូ រិទ្ធី ទីប្រឹក្សាគោលនយោបាយនៃអង្គការអុកស្វាមប្រចាំកម្ពុជា។

​សូមបញ្ជាក់ថា​ បច្ចុប្បន្ន កម្ពុជា និងតំបន់​ កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងពហុវិបត្តិ ដែលទាមទារឱ្យមានការរៀបចំប្រព័ន្ធគាំពារសង្គមមួយដែលមានភាពធន់ រឹងមាំ និងមានចីរភាពហិរញ្ញវត្ថុ។ ប្រព័ន្ធគាំពារសុខភាពសង្គមមិនត្រឹមតែជាយន្តការការពារសុខុមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជាប្រព័ន្ធ ផងដែរ។

​

ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាពលរដ្ឋ​ ក្រសួងសុខាភិបាល​បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលគ្នារវាងសេវាសុខាភិបាលសាធារណៈ និងប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈការបង្ខិតសេវា ជាពិសេសសេវាថែទាំសុខភាពបឋម ទៅជិតពលរដ្ឋ ជាពិសេសក្រុមគោលដៅក្រីក្រ និងងាយរងគ្រោះ ដោយក្នុងនោះផ្តោតលើការពង្រឹងគុណភាពសេវាថែទាំសុខភាព ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា។

ចំពោះ​ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)​​ បានគូសបញ្ជាក់អំពីកិច្ចខិតខំនានា ក្នុងការធានាចីរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពចំណាយនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្នុងនោះក៏រួមបញ្ចូលការសិក្សាលទ្ធភាពដំឡើងអត្រាភាគទានផងដែរ ដែលទាមទារការសិក្សាស៊ីជម្រៅ និងហ្មត់ចត់លើកម្មវិបាកនានាមកលើកត្តាសង្គម-សេដ្ឋកិច្ច។ បន្ថែមលើនេះ ប.ស.ស. ក៏បាននិងកំពុងពង្រឹងការផ្សព្វផ្សាយអំពី​ ការប្រើប្រាស់សេវាសុខាភិបាលដែលមានលក្ខណៈសមស្របបែបគ្លីនិក និងជាពិសេសសេវាថែទាំសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព ដែលសុទ្ធសឹងចូលរួមពង្រឹងប្រសិទ្ធភាពចំណាយផងដែរ។

ខាង និយ័តករសន្តិសុខសង្គម៖ បានបង្ហាញពីវឌ្ឍនភាព និងយន្តការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពរយៈពេលវែង។

ដោយឡែក​ អង្គការដៃគូអភិវឌ្ឍន៍ (WHO និង អុកស្វាម)​បានផ្តល់អនុសាសន៍ក្នុងការរក្សាតុល្យភាពរវាងហិរញ្ញប្បទានផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដោយលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលគិតគូរក្នុងការពង្រីកការគ្របដណ្ដប់ពលរដ្ឋក្នុងវិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ ដោយមានចូលរួមគាំទ្រពីរដ្ឋ។ ការណ៍នេះ រាជរដ្ឋាភិបាលគួរគិតគូរលើអត្រា និងយន្តការទូទាត់ដែលឆ្លើយតបដល់បម្រែបម្រួលបន្ទុកជំងឺ, ការពង្រឹងសេវាថែទាំសុខភាពបឋម និងលទ្ធភាពដាក់ឱ្យនូវអនុវត្តប្រព័ន្ធបញ្ជូនជំងឺ និងគោលនយោបាយទ្វារបាលកិច្ច ជាដើម។

បើតាមការឱ្យដឹងពីអ្នកជំនាញ​ ថា​ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយចីរភាព និងសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការអន្តរវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងមូលនិធិ និងការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ ដែលអាចបត់បែនឆ្លើយតបទៅនឹងស្ថានភាពវិបត្តិ ឬការប្រែប្រួលសេដ្ឋកិច្ចសកល។a social money1 

​